ថៃ-សិង្ហបុរី

ប្រទេសថៃ និងសិង្ហបុរីនឹងចុះហត្ថលេខាលើ MoUចំនួន៥ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី


ប្រទេសថៃ និងសិង្ហបុរីគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៥ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា វិស័យកសិកម្ម និងអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី៦នៅក្នុងទីក្រុងបាងកកប្រទេសថៃនៅសប្តាហ៍នេះ ដោយការចុះអនុស្សារណៈនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសអាស៊ានទាំងពីរនេះ កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ប្រទេសថៃ និងសិង្ហបុរីនឹងចុះហត្ថលេខាលើ MoUចំនួន៥ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី

លោកស្រី អូរ៉ាម៉ុន ស៊ុបថាវីធុម (Auramon Supthaweethum) អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃបាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៣ ខែតុលា ដោយទីភ្នាក់ងារពាក់ព័ន្ធនៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៦ ស្ដីពីការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចថៃ និងសិង្ហបុរី។

លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ និងលោក តាន ស៊ី ឡេង (Tan See Leng) រដ្ឋមន្ត្រីការងាររបស់សិង្ហបុរីគ្រោងនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះដែលធ្វើឡើងក្នុងបំណងពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល ការវិនិយោគ ទេសចរណ៍ និងកម្មសិទ្ធិបញ្ញា ហើយសហប្រតិបត្តិការសេដ្ឋកិច្ចនេះ នឹងគាំទ្រដល់កំណើនអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសទាំងពីរនេះ។

លោកស្រី អូរ៉ាម៉ុន បាននិយាយថា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃប្រទេសថៃ និងការិយាល័យកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរីគ្រោងនឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈដែលភាគីទាំង២នេះក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សារណៈស្ដីពីពាណិជ្ជកម្មសាច់ជ្រូក និងសាច់មាន់ផងដែរ។

ក្រៅពីនេះ ប្រទេសថៃ និងសិង្ហបុរី នឹងមានការចុះអនុស្សារណៈយោគយោល់គ្នារវាងក្រុមហ៊ុនវិស័យឯកជនមួយចំនួនទៀត ពិសេសនៅក្នុងក្រុមហ៊ុនពាក់ព័ន្ធវិស័យកសិកម្ម ថាមពល និងការលក់រាយជាដើម។

សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤របស់ប្រទេសថៃនៅថ្នាក់តំបន់អាស៊ាន និងជាដៃគូពាណិជ្ជកម្មធំជាងគេទី៨ក្នុងពិភពលោករបស់ថៃ ដោយនៅក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ប្រមាណ ១៣ពាន់លានដុល្លារ ពោលគឺបានកើនឡើងជាង២០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយក្នុងចំណោមចំនួនពាណិជ្ជកម្មសរុបនេះ គឺការនាំចេញរបស់ថៃទៅសិង្ហបុរីមានជាង ៧ពាន់លានដុល្លារគឺបានកើនឡើង ជិត២៤% រីឯការនាំចូលមកវិញមានទំហំទឹកប្រាក់ចំនួនជាង ៥ពាន់៦រយលានដុល្លារពោលគឺបានកើនឡើងជាង១៦%។

ការនាំចេញដ៏សំខាន់បំផុតរបស់ថៃទៅសិង្ហបុរី រួមមាន ត្បូងពេជ្រគ្រឿងអលង្ការ មាសគីឡូ ប្រេងចម្រាញ់ បន្ទះសៀគ្វី ឧបករណ៍ សមាសធាតុកុំព្យូទ័រ និងផលិតផលឧស្សាហកម្មផ្សេងទៀត ខណៈដែលការនាំចូលដ៏មកវិញមាននដូចជា ឧបករណ៍កុំព្យូទ័រ និងសមាសធាតុគីមី ប្រេងចម្រាញ់ បន្ទះសៀគ្វីអគ្គីសនី គ្រឿងអលង្ការ ត្បូង និងគ្រឿងមាសពេជ្រផ្សេងទៀត។

ការវិនិយោគផ្ទាល់របស់ថៃនៅសិង្ហបុរីក្នុងកំឡុងឆ្នាំ២០០៥-២០២១មានទំហំទឹកប្រាក់ចំនួន១៤៦ពាន់លានដុល្លារ ខណៈដែលការវិនិយោគក្នុងឆ្នាំ២០២១តែមួយឆ្នាំគត់ គឺបានមានដល់ទឹកប្រាក់ជិត៨ពាន់លានដុល្លារឯណោះ។

ចំណែកការវិនិយោគផ្ទាល់របស់សិង្ហបុរីនៅក្នុងប្រទេសថៃនៅក្នុងអំឡុងពេលដូចគ្នានេះដែរគឺ មានទំហំទឹកប្រាក់ចំនួន ៨៦.១ ពាន់លានដុល្លារ រីឯតម្លៃនៃការវិនិយោគក្នុងឆ្នាំ២០២១ មាន ជាង ៥ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើវិធានការរឹតត្បិតរបស់អាមេរិក ធ្វើឲ្យឧស្សហកម្មផលិតឈីបនៅចិន នឹងដាំក្បាលធ្លាក់ចុះខ្លាំងយ៉ាងណាខ្លះ?

ព័ត៌មាន
នៅទីបំផុត រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានសម្រេចដាក់ចេញវិធានការរឹតត្បិតក្នុងការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិនហើយ ដែលវាគឺជាភាព…

កំណើននាំចូលថាមពលដ៏គំហុករបស់ឥណ្ឌានិងចិនពីរុស្ស៊ី ជាចំណែកសំខាន់មួយជួយម៉ូស្គូបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន?

ព័ត៌មាន
ការនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីទៅកាន់ប្រទេសចិន និងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងគំហុក ចាប់តាំងពីទីក្រុងមូស្គូបានលុកលុយលើប្រទេសអ៊ុយក្រែននៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ