កិច្ចប្រជុំកំពូលG20

សេចក្តីព្រាងសេចក្តីថ្លែងការណ៍៖ ភាគច្រើននៃសមាជិក G20 ថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមឈា្លនពានរបស់រុស្ស៊ីនៅអ៊ុយក្រែន


ឥណ្ឌូនេស៊ីបានបើកទ្វារផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូល G20 ហើយចាប់ពីថ្ងៃទី១៥ដល់១៦វិច្ឆិកា ឆ្នាំ២០២២នេះ។ រដ្ឋាភិបាលក្រុងហ្សាកាតា នឹងត្រូវធ្វើការងារធ្ងន់មែនទែនសម្រាប់កិច្ចប្រជុំកំពូលលើកនេះ។ ធ្ងន់ក៏ដោយសារតែគេត្រូវសម្របសម្រួកិច្ចប្រជុំ ដែលពោរពេញទៅដោយប្រធានបទក្តៅៗ និងសម្រួលឱ្យភាគជម្លោះអង្គុយជជែកគ្នាបាន ដូចមាន ការចូលរួមពីអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដែលពាក់មុខយក្សដាក់រុស្ស៊ី ក្នុងសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន។
រូបភាព៖ រ៉យទ័រ
ដោយ

ជុំវិញបញ្ហានៅអ៊ុយក្រែននេះ បើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយច្បាប់កម្រាស់ ១៦ទំព័រដែលត្រូវបានឃើញ និងផ្សាយរ៉យទ័រ បានឱ្យដឹងថា ភាគច្រើននៃសមាជិកក្រុមប្រទេស G20 គឺយល់ព្រមថ្កោលទោសរុស្ស៊ី​ ចំពោះទង្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ បន្ថែមពីលើនេះ ភាគច្រើននៃសមាជិករដ្ឋ G20 មានការថ្កោលទោសយ៉ាងខ្លាំង ដែលមិនត្រឹមតែទង្វើឈ្លាននោះទេ តែរុស្ស៊ីត្រូវបានថ្កោលទោសថា បានបង្កឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ និងជួបប្រទះភាពមិនប្រាកដប្រជា។

សេចក្តីព្រាងដដែល​បានបង្ហាញទៀតថា សមាជិក G20 ក៏បានសម្តែង​ការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះបញ្ហាប្រឈម ដែលបង្កឡើងចំពោះសន្តិសុខ​ស្បៀងពិភពលោក។ សមាជិក​G20 ក៏ឆ្លៀត​អំពាវនាវឱ្យមានឯករាជ្យភាពរបស់​ធនាគារកណ្តាល ដើម្បីធានាថា ពួកគេរក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។

ប៉ុន្តែ​អ្នក​ការទូត​អឺរ៉ុប​ម្នាក់​បានឱ្យ Reuters ដឹងថា មាន​ទស្សនៈ​ផ្សេង​ទៀត​និង​ការ​វាយ​តម្លៃ​ខុស​គ្នា​ក្នុងចំណោមសមាជិក G20 អំពី​ស្ថានការណ៍សង្គ្រាម ​និង​ការ​ដាក់​ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី។

បើតាមប្រភពនៃគណៈប្រតិភូដែលនៅក្នុងកិច្ចប្រជុំឱ្យបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅថ្ងៃដំបូងនៃកិច្ចប្រជុំ ពោលគឺនៅថ្ងៃអង្គារទី១៥ខែវិច្ឆិកា គឺមានសមាជិក​ច្រើនរបស់ G20 បានលើកឡើង​ពី​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ហើយបានថ្កោលទោស​រុស្ស៊ីព្រមៗគ្នា។

ប្រការនេះបានសបញ្ជាក់ច្បាស់ថា សំណុំរឿងសង្គ្រាម​នៅអ៊ុយក្រែន ស្ថិតនៅជាប្រធានបទ​ក្តៅ​នៃជំនួបកំពូល G20 ឆ្នាំ២០២២​នេះ​ដដែល បើទោះបីជាម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីលើកឡើងនៅមុន​កិច្ចប្រជុំថា ការពិភាក្សាលើកនេះ គួរតែផ្តោត​សំខាន់បំផុត​ទៅលើហានិភ័យនៃសេដ្ឋកិច្ច​ពិភពលោក​ក្នុងពេលបច្ចុប្បន្ន និងអនាគតយ៉ាងណាក្ដី។

រដ្ឋមន្ត្រីការការបរទេសរុស្ស៊ី បាននិយាយ​កាលពីថ្ងៃអាទិត្យថា G20 មិនមែនជា​កិច្ចប្រជុំពីបញ្ហា សន្តិសុខនោះទេ ហើយជំនួសមកវិញគួរតែ​ផ្តល់អាទិភាពដល់បញ្ហាប្រឈម​សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែលោកខាងលិច ក៏មាន​អំណោះអំណាងដែរថា បញ្ហាសន្តិសុខត្រូវតែលើក​យក​មក​និយាយព្រោះ វាកំពុងជះឥទ្ធិលខ្លាំង​ណាស់​ដល់សេដ្ឋកិច្ច។

កាលពីព្រឹកថ្ងៃអង្គារដដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy តាមរយៈខ្សែវីដេអូបានអំពាវនាវឱ្យកិច្ចប្រជុំ G20 ប្រើប្រាស់ភាពជាអ្នកដឹកនាំ​របស់ពួកគេដើម្បីដាក់សម្ពាធ​ឲ្យរុស្ស៊ីបញ្ចប់សង្គ្រាម​នៅក្នុងប្រទេសអ៊ុយក្រែន ក្រោមផែនការសន្តិភាព ដែលលោកបានស្នើឡើង។

អំឡុងការថ្លែងនោះ ក៏មានវត្តមានភាគី​រុស្ស៊ី​ផងដែរ តែមិនមែនលោកប្រធានាធិបតីពូទីនឡើយ ពោលគឺជារដ្ឋមន្ត្រីការបរទេសលោក Sergi Lavrov ជាអ្នកចូលរួមជំនួស៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ខកខានចូលរួមកិច្ចប្រជុំកំពូលចំនួន២ ក្រោយតេស្ដវិជ្ជមានកូវីដ១៩

ព័ត៌មាន
ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ានអាស៊ាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានតេស្ដលទ្ធផលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០…

តើទីផ្សារកៅស៊ូនៅរយៈពេល ១០ខែឆ្នាំនេះ មានស្ថានភាពប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
នៅរយៈពេល ១០ខែដំបូង ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានចំនួនជិត ៤រយលានដុល្លារ មានការកើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ