ដំណើរទស្សនកិច្ចតំបន់អាស៊ីរបស់ឯកឧត្តមវ៉ាងយី

ទីប្រឹក្សារដ្ឋចិន ឯកឧត្តម វ៉ាង យី បន្តទស្សនកិច្ចនៅសិង្ហបុរី និងកូរ៉េខាងត្បូង


ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបន្តដំណើរទៅទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី សម្រាប់រយៈពេលពីរថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែកញ្ញានេះ។ ដំណើរទស្សនកិច្ចទៅសិង្ហបុរី លើកនេះជាប្រទេសទី៣ហើយ សម្រាប់បេសសកម្មក្នុងតំបន់អាស៊ីរបស់លោក បន្ទាប់ពីបានផ្តើមដំណើរទស្សនកិច្ចនៅវៀតណាមកាលពីសប្តាហ៍មុន បន្ទាប់មកកម្ពុជា និងសិង្ហបុរី។ បន្ទាប់ពីនោះ ប្រមុខការទូតចិនរូបនេះ គ្រោងនឹងបិទបញ្ចប់បេសសកម្មផ្លូវរដ្ឋរបស់លោក នៅកូរ៉េខាងត្បូងត្រឹមសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌សឹង្ហបុរី CNA។
ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ក្នុងសន្និសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនឹងកម្ពុជា កាលពីរសៀលថ្ងៃទី១២ កញ្ញា ឆ្នាំ ២០២១ (រូបភាព៖ ក្រសួងការបរទេសកម្ពុជា)
ដោយ

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​សិង្ហ​បុរី​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ឯកឧត្តម​វ៉ាង​យី បាន​មក​ដល់​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​ចន្ទ​ទី​១៣ ខែកញ្ញា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ឯកឧត្តម វ៉ាង យី នឹង​ទទួល​ជួប​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុ​ង និង​ឧបនាយករដ្ឋមន្ត្រី ហេង វី​គៀត​។ ឯកឧត្តម ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី​លោក វី​វៀន ប៉ា​ឡា​គ្រី​ន​ហាន​ផង​ដែរ​។

ក្រសួងការបរទេស​សិង្ហ​បុរី មិន​បាន​បញ្ជាក់​ពី​របៀប​វី​រៈ​នៃ​ដំណើរ​ទស្សនកិច្ច​ដោយ​ទីប្រឹក្សា​រដ្ឋ​ចិន ក្នុង​ខែកញ្ញា​នេះ​ទេ​។ ប៉ុន្តែ គេ​នៅ​ចាំ​បាន​ថា កាលពី​ខែ​មិ​នា រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី ក៏​ធ្លាប់​បាន​ជជែក​ពិភាក្សា​ជាមួយ​ឯកឧត្តម វ៉ាង យី អំពី​បញ្ហា​កូ​វី​ដ​១៩ កា​រត​ភ្ជាប់​ជើងហោះហើរ​ឡើង​វិញ និង បញ្ហា​នៅ​ប្រទេស​ភូមា​ផង​ដែរ អំឡុង​ពេល​ប្រមុខ​កា​ទូត​សិង្ហ​បុរី​ទស្សនកិច្ច​ក្នុង​ខេត្ត​ហ្វូ​ចៀន​ប្រទេស​ចិន​។

សូម​ជម្រាប​ថា ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន នឹង​ឈាន​ទៅ​បិទ​បញ្ចប់​បេស​សកម្ម​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​ប្រទេស​ទី​៤ គឺ​កូរ៉េ​ខាងត្បូង ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម និងជប៉ុនចុះកិច្ចព្រមព្រៀងលើវិស័យយោធោ ចំពេលមានការព្រួយបារម្ភពីឥទ្ធិពលចិន

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ប្រទេស វៀតណាម និងជប៉ុន បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា ស្របពេលដែលភាគីទាំងពីរ…

តើគម្រោងគំនិតផ្គួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិនជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាយ៉ាងណាខ្លះ?

ព័ត៌មាន
គម្រោងគំនិតផ្គួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ បានបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពី ឆ្នាំ២០១៣។ តើកម្ពុជា ទទួលបានអត្ថប្រយោជន៍អ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ