#Cambodia

Articles by Tag Cambodia

អន្តរជាតិស្ងើចសរសើរ «ពីរបៀបដឹកនាំរបស់ខ្មែរ»! សារព័ត៌មានពិភពលោកចុះផ្សាយព្រាតពីភាពឆ្លាតវៃនៃយុទ្ធសាស្ត្រដោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ តាមរយៈសៀវភៅ "The Father"

ដោយ​ ​ ខេមបូណូមីស
ក្នុងមួយរយៈពេលចុងក្រោយនេះ កិត្តិនាមរបស់កម្ពុជាបានជះពន្លឺយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ បន្ទាប់ពីបណ្ដាញសារព័ត៌មានល្បីៗលំដាប់ពិភពលោកជាច្រើន បានសម្រុកចុះផ្សាយយ៉ាងច្រើន និងធ្វើការវិភាគយ៉ាងស៊ីជម្រៅពី «ភាពចាស់ទុំផ្នែកនយោបាយ» របស់ថ្នាក់ដឹកនាំកម្ពុជា។ អ្វីដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលបំផុតនោះ គឺសមត្ថភាពបញ្ជៀសសង្រ្កាម និងដោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ ដែលត្រូវបានលាតត្រដាងក្នុងសៀវភៅ "The Father Who Shielded and Never Left"។