ក្រុមហ៊ុនបារាំង Sanofi ទិញយកក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រអាមេរិក Translate Bio

ក្រុមហ៊ុនបារាំង Sanofi ទិញយកក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រអាមេរិក Translate Bio ដើម្បីពង្រឹងសមត្ថភាពផលិតវ៉ាក់សាំងកូវីដ១៩


ក្រុមហ៊ុនឱសថបារាំង សាណូហ្វី (Sanofi) បានឲ្យដឹងថា ខ្លួនបានចំណាយទឹកប្រាក់ប្រមាណ ៣ពាន់២រយលានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្ររបស់អាមេរិក ឈ្មោះថា ទ្រេនស្លេត បាយអូ (Translate Bio) ក្នុងគោលដៅពង្រឹងនឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ប្រភេទ mRNA។
ក្រុមហ៊ុនបារាំងSanofi ទិញក្រុមហ៊ុនអាមេរិកតម្លៃ៣ពាន់លាន
ដោយ

ក្រុមហ៊ុន​ឱសថ​បារាំង Sanofi បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ផ្គត់ផ្គង់​វ៉ាក់សាំង ជាមួយ​ក្រុមហ៊ុន​ពីរ​ទៀត​របស់​អា​មេ​រិ​ក​គឺ Pfizer និង Moderna ប៉ុន្តែ​បរាជ័យ ក្រោយ​វ៉ាក់សាំង​របស់​ខ្លួន​ប្រភេទ mRNA ដែល​ខ្លួន​ផលិត​បាន​កាលពី​ចុងឆ្នាំ ២០២០ និង​ដើមឆ្នាំ​២០២១ បង្ហាញ​ពី​ប្រសិទ្ធភាព​តិចតួច​ពេក​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Sanofi ដែល​ត្រូវ​បាន​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​រ៉​យ​ទ័​រ បាន​គូសបញ្ជាក់​ថា Sanofi ពិតជា​បាន​ទិញ​យក​ក្រុមហ៊ុន Translate Bio ពិតប្រាកដ​មែន​។ នេះ​គឺជា​ការ​ទិញ​យក​ចំណែក​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Translate Bio តែ​ម្តង ដែល​គិត​ជា​ទឹកប្រាក់​ក្នុង​មួយ​ហ៊ុន ៣៨​ដុល្លារ ខណៈ​តម្លៃ​សរុប​នៃ​ភាគហ៊ុន​ទាំងអស់​ស្មើនឹង​ប្រមាណ ៣​ពាន់​២​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

 នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sanofi លោក ភោ​ល ហត​សុ​ន (Paul Hudson) បាន​និយាយ​ថា ការ​ទិញ​យក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Translate Bio នឹង​ជួយ​ឲ្យ​យើង​បង្កើន​សមត្ថភាព​ដ៏​ខ្លាំងក្លា ក្នុង​ការ​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​ប្រភេទ mRNA ជំនាន់​ក្រោយ​ៗ​បាន​ល្អ​ប្រសើរ​។

គួរ​ជម្រាប​ថា កន្លង​មក​ក្រុមហ៊ុន​ឱសថ​បារាំង Sanofi រំពឹង​ចង់​ចូលខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ផ្គត់ផ្គង់​វ៉ាក់សាំង ជាមួយ​ក្រុមហ៊ុន​ពីរ​ទៀត​របស់​អា​មេ​រិ​ក​គឺ Pfizer និង Moderna ប៉ុន្តែ​ត្រូវ​រង​ការ​បរាជ័យ ក្រោយ​វ៉ាក់សាំង​ប្រភេទ mRNA ដែល​ខ្លួន​ផលិត​បាន​កាលពី​ចុងឆ្នាំ ២០២០ និង​ដើមឆ្នាំ​២០២១ បង្ហាញ​ពី​ប្រសិទ្ធភាព​តិចតួច​ពេក​។ 

គួរ​រំឭក​ថា ចាប់តាំងពី​ក្រុមហ៊ុន Sanofi ចាប់ផ្តើម​ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ ដំបូង​នៅ​ខែមីនា ឆ្នាំ​២០២០​មក ក្រុមហ៊ុន​បារាំង​មួយ​នេះ​មិន​ទាន់​បាន​សមិទ្ធិ​ផល​ជា​ផ្លែផ្កា​នៅឡើយ​ទេ ពោល​គឺ​មិន​ទាន់​មាន​វ៉ាក់សាំង​សូ​ម្បី​តែ​មួយ​ប្រភេទ ដើម្បី​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ ឬ ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ណាមួយ​នៅឡើយ​ទេ​។

 យ៉ាងណាមិញ កាលពី​ពេល​ថ្មី​ៗ​នេះ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​នឹង​ចាប់ផ្តើម​នីតិវិធី​ក្នុង​ការ​ត្រួតពិនិត្យ​លើ​ទិន្នន័យ​ជាក់ស្តែង នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Sanofi ឈ្មោះ​ថា «​វី​ដ​ព្រី​វ​ទី​ន​» (Vidprevtyn) ដើម្បី​អាច​ឈាន​ទៅ​ស្នើ​សុំ​ការ​អនុញ្ញាត​ប្រើប្រាស់​បន្ទាន់​ឲ្យ​បាន​កាន់តែ​ឆាប់ យ៉ាង​យូរ​ត្រឹម​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការធ្វើដំណើរតាមជើងយន្ដហោះក្នុងស្រុកនៅសហរដ្ឋអាមេរិកហក់ឡើងខ្លាំង

ព័ត៌មាន
ពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិកនេះដែរ គឺការធ្វើដំណើរតាមជើងយន្ដហោះក្នុងស្រុកនៅសហរដ្ឋអាមេរិក បានហក់ឡើងដល់កម្រិតមួយខ្ពស់បំផុត ចាប់តាំងពីមានក…

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ ស្ថានភាពនាំចេញអង្កររបស់កម្ពុជា នៅមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ!

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករកម្ពុជាបានអះអាងថា ស្ថានភាពការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសការនាំចេញទៅកាន់ទីផ្សារតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ