ក្រុមហ៊ុនយក្សចិន

ក្រុមហ៊ុនយក្សចិន CCCC បង្ហាញបំណងពង្រីកការវិនិយោគលើវិស័យថ្មីៗបន្ថែមទៀតនៅកម្ពុជា


ក្រុមហ៊ុនចិន China Communications Construction Company (CCCC) ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅកម្ពុជា បានប្រកាសពីបំណងពង្រីកការវិនិយោគបន្ថែម ក្រោយមើលឃើញពីឱកាសរីកចម្រើនយ៉ាងខ្លាំងនៃវិស័យដឹកជញ្ជូន។ ការបង្ហាញឆន្ទៈនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ក្រុមហ៊ុនយក្សចិន
ដោយ

ក្នុងជំនួបនោះលោក Song Hailiang ប្រធានក្រុមហ៊ុន CCCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររហូតធ្វើឱ្យគម្រោងនានារបស់ក្រុមហ៊ុនសម្រេចបានជោគជ័យជាបន្តបន្ទាប់។ លោកបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តអនុវត្តគម្រោងដែលកំពុងមានស្រាប់ឱ្យសម្រេចបានតាមផែនការ ដោយធានានូវគុណភាព និងការទទួលខុសត្រូវខ្ពស់។

លើសពីវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រុមហ៊ុន CCCC ក៏កំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគលើវិស័យថ្មីៗមួយចំនួនទៀត រួមមានថាមពលស្អាត ការគ្រប់គ្រង និងកែច្នៃសំណល់ទៅជាថាមពលអគ្គិសនី ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល (Digital Ecosystem)។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមហ៊ុន CCCC ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាឆ្អឹងខ្នង នៃកំណើនសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍវិស័យនេះ និងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ការវិនិយោគ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពពង្រីកការវិនិយោគលើវិស័យថ្មីៗបន្ថែមទៀតនៅកម្ពុជាផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ភាពតានតឹងបានកើនកម្ដៅមុនការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ជុំទី១ ខណៈលំហូរប្រេងតាមច្រកហ័រម៉ូសនៅតែបន្តជាប់គាំង

បទឈប់បាញ់រយៈពេល២សប្តាហ៍ដ៏សែនផុយស្រួយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កាន់តែមានភាពរកាំរកូសខ្លាំងឡើងនៅថ្ងៃទី១០ ខែមេសា នេះ មុនពេលភាគីទា…

ឯកឧត្តម វង្សី វិស្សុត ផ្ដល់មាគ៌ាគន្លឹះ៧ចំណុច ដើម្បីជំរុញផលិតកម្ម និងការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែរឹងមាំ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ