វិស័យពាណិជ្ជកម្ម

ក្រុមហ៊ុនការ៉េម និងភេសជ្ជៈរបស់ចិន Mixue កំពុងវាយលុកទីផ្សារខ្លាំង ដោយបានវ៉ាដាច់ក្រុមហ៊ុន McDonald និងក្រុមហ៊ុន Starbucks របស់អាម៉េរិក


សាខាហាងលក់ការ៉េម និងតែគុជរបស់ក្រុមហ៊ុនចិន មីស្វេ (Mixue) Ice Cream & Tea កំពុងរីកចម្រើនយ៉ាងខ្លាំង ដោយមានសន្ទុះកើនឡើងខ្លាំងជាងហាងរបស់ក្រុមហ៊ុន McDonald និងក្រុមហ៊ុន Starbucks របស់អាម៉េរិក ទៅទៀត ដោយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុនចិន នេះ បានកើនឡើងជិត៣០% នៅថ្ងៃបោះផ្សាយលក់មូលបត្រដំបូង (IPO) នៅផ្សារមូលបត្រក្រុងហុងកុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
វិស័យពាណិជ្ជកម្ម
ដោយ

មនុស្សជាច្រើនប្រហែលជាមិនស្គាល់ក្រុមហ៊ុន Mixue Ice Cream & Tea នោះទេ ប៉ុន្តែក្រុមហ៊ុនរបស់ចិន ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៧ ដោយនិស្សិតឈ្មោះ ហ្សាង ហុងចាវ (Zhang Hongchao) មួយនេះ កំពុងរីកចម្រើនយ៉ាងខ្លាំងដោយមានសាខាច្រើនជាងសាខារបស់ក្រុមហ៊ុន McDonald និងក្រុមហ៊ុន Starbucks របស់អាម៉េរិក ទៅទៀត។

បើតាមក្រុមហ៊ុន មីស្វេ (Mixue) បានឱ្យដឹងថា ពួកគេមានហាងច្រើនជាង៤៥,០០០សាខានៅទូទាំងប្រទេសចិន និង១១សាខានៅប្រទេសផ្សេងទៀតរួមទាំងសិង្ហបុរី និងថៃ ផងដែរ ហើយក្រុមហ៊ុននេះគ្រោងនឹងបន្តពង្រីកសាខាថែមទៀត។ ចំណែកក្រុមហ៊ុន McDonald មានសាខាជាង៤៣,០០០ និងក្រុមហ៊ុន Starbucks មានសាខាជាង៤ម៉ឺនប៉ុណ្ណោះ។

នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុនចិននេះ បានកើនឡើងជិត៣០% ដោយអាចកៀរគរទុនបានរហូតដល់៤៤៤លានដុល្លារ ពីការបោះផ្សាយមូលបត្រលើកដំបូង (IPO) នៅផ្សារមូលបត្រក្រុងហុងកុង។ ប្រជាប្រិយភាពរបស់ក្រុមហ៊ុន មីស្វេ (Mixue) បានកើនឡើងចំពេលប្រជាជនចិន កំពុងប្រឈមនឹងបញ្ហាផ្នែកសេដ្ឋកិច្ច រួមទាំងវិបត្តិអចលនទ្រព្យ និងការធ្លាក់ចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ គួបផ្សំការធ្លាក់ចុះអាជីវកម្ម ខណៈក្រុមហ៊ុននេះលក់ការ៉េមទឹកកក និងភេសជ្ជៈក្នុងតម្លៃជាមធ្យម០,៨២ដុល្លារក្នុងមួយកែវ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ទីផ្សារគ្រីបតូ កើនឡើងជាង៣០០ពាន់លានដុល្លារ ក្រោយលោក ត្រាំ គ្រោងប្រើគ្រីបតូធ្វើជាទុនបម្រុងអន្តរជាតិ របស់អាម៉េរិក

ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសឈ្មោះរូបិយប័ណ្ណឌីជីថល ឬគ្រីបតូចំនួន៥ ដែលលោកគ្រោងនឹ…

តើរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងព្យាយាមបិទបាំងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការិយាល័យរបស់លោក អេឡិន ម៉ាស់ ឬយ៉ាងណា?

រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេសង្ស័យថា កំពុងដកខ្ទង់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធចេញពីបញ្ជីចំណាយ ដែលកត់ត្រាក្នុងបញ្ជីអត្រាផលិតផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ