ពាណិជ្ជកម្ម​ចិន-វៀតណាម

ចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំសម្បើមរបស់វៀតណាម


នៅក្នុងចំណោមជាង២០០ ប្រទេស និងដែនដី ដែលវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មបរទេសជាមួយ ប្រទេសចិន នៅតែរក្សាបានជំហរជាទីផ្សារមួយ ក្នុងចំណោមទីផ្សារដ៏ធំបំផុតរបស់វៀតណាម។ បើតាមទិន្នន័យពីនាយកដ្ឋានគយចិន វៀតណាម បានវ៉ាដាច់ អូស្ត្រាលី ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៧ ក្នុងពិភពលោក ខណៈដែលចិន ក៏ជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតនៅអាស៊ានផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក (ឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (ស្ដាំ) (រូបភាព៖ www.news.cn)
ដោយ

ការ​ចែករំលែក​ព្រំដែន​វែង​ជាមួយ​នឹង​ចិន បានធ្វើ​ឲ្យវៀតណាម មាន​ឱកាសច្រើន​ក្នុងការ​អនុវត្ត​សកម្មភាព​នាំចេញ​ នាំចូល​ទំនិញជាមួយនឹង​ប្រទេស​ចិន ទាក់ទង​នឹង​ផលិតផល​កសិកម្ម និងអាហារសមុទ្រ។ តាំង​ពីមាន​កិច្ចសហប្រតិបត្តិការ​រវាង​វៀតណាម និងចិន ត្រូវបាន​ពង្រឹងមក ប្រទេស​ទាំងពីរ បាន​​​​អនុវត្ត​នូវដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​លប់បំបាត់​ការលំបាក ក្នុង​ដំណើរការ​ផ្នែកពន្ធគយ។ នាយក​កំពង់ផែ ឡុងបាង ក្នុងខេត្ត​គ័ងស៊ី ប្រទេសចិន លោក ជិន វូ បាន​ឲ្យដឹងថា ប្រទេសចិន និងវៀតណាម បាន​និងកំពុង​ជំរុញ​កិច្ច​សហប្រតិបត្ដិការ​របស់ពួកគេ លើ​ផ្នែក​ពាណិជ្ជកម្ម ការនាំចេញ និងនាំចូល​វត្ថុធាតុដើម និងហិរញ្ញវត្ថុ។

រដ្ឋាភិបាល​ចិន ក៏បាន​ផ្ដល់ការគាំទ្រ​ដ៏ធំធេង និងបង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​អាជីវកម្មចិន ដើម្បីជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ដៃគូវៀតណាម។

លោក ដៅ វៀត អាញ់ ទីប្រឹក្សាពាណិជ្ជកម្ម បាន​ឲ្យដឹងថា ស្ថានទូតវៀតណាម​ក្នុងប្រទេសចិន បាន​បង្កើតយុទ្ធនាការ​លើក​កម្ពស់​ពាណិជ្ជកម្ម ដើម្បី​ណែនាំ​ផលិតផល​កសិកម្ម​ដូចជា ផ្លែស្វាយ  ផ្លែមៀន និងផ្លែ​គូលែន​ ទៅកាន់​ទីផ្សារ​ប្រទេសចិន។ 

តាមរបាយការណ៍​ពីគយ​វៀតណាម បាន​បង្ហាញថា ការនាំចេញ-នាំចូល​​ទំនិញ​របស់វៀតណាម​ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០នេះ ត្រូវបាន​ប៉ាន់ប្រមាណថា សម្រេចបាន​ដល់ជាង​ ៣៣៦ ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះ០,៣% ធៀបនឹង​រយៈពេលដូចគ្នា​កាលពី​ឆ្នាំ​មុន។ ក្នុងនោះ ការនាំចេញ​សម្រេច បាន​ជាង ​១៧៤​ពាន់លាន​ដុល្លារ កើនឡើង​១,៦% ខណៈដែល​ការនាំចូលវិញ សម្រេចបាន​ជាង​១៦២ពាន់លាន​ដុល្លារ ធ្លាក់ចុះ ២,២%។

សម្រាប់​រយៈពេល ៨ខែ​មកនេះ អាមេរិក​នៅតែ​ជាទីផ្សារ​នាំចេញ​ធំបំផុត​របស់​វៀតណាម ដែលមាន​តម្លៃនាំចេញ​ជិត ​៤៧ពាន់លាន​ដុល្លារ កើន១៩% ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ខណៈដែល​ទីផ្សារ​នាំចូល​ដ៏ធំបំផុត​របស់​វៀតណាមវិញ គឺប្រទេសចិន ដែលមាន​តម្លៃ​នាំចូលជាង​ ៤៩ពាន់លាន​ដុល្លារអាមេរិក កើនឡើង​០,៧% ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយកដ្ឋានរដ្ឋាករថៃ រំពឹងប្រមូលចំណូលពន្ធអាករបានជាង ១៦,៦ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ត្រឹមខែកញ្ញានេះ

ព័ត៌មាន
សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបិទបញ្ចប់នៅត្រឹមខែកញ្ញានេះ នាយកដ្ឋានរដ្ឋាករថៃ រំពឹងថា នឹងអាចប្រមូលចំណូលពន្ធអាករបានប្រមាណ១៦,៦ ពាន់លានដុល្លារអ…

ឆ្នាំ២០២០នេះ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី នឹងធ្លាក់ចុះខ្លាំង​ ជា​លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ព័ត៌មាន
កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា អាចនឹងធ្លាក់ចុះ ០,៧% ជាលើកដំបូងជាប្រវត្តិសាស្រ្ត មិនធ្លាប់កើតមានតា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ