វិស័យពាណិជ្ជកម្ម

សហគ្រាសឧស្សាហកម្មចិនចំនួន១៧ បង្ហាញចំណាប់អារម្មណ៍ និងបំណងចង់វិនិយោគនៅកម្ពុជា


ក្រុមហ៊ុនសហគ្រាសឧស្សាហកម្មរបស់ចិន ចំនួន១៧ បានបង្ហាញចំណាប់អារម្មណ៍ និងបំណងចង់វិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជួយជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរបន្ថែទៀត។ ការបង្ហាញចំណាប់អារម្មណ៍ និងបំណងបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង១៧របស់ចិន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ។
វិស័យពាណិជ្ជកម្ម
ដោយ

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនសហគ្រាសឧស្សាហកម្មធំៗរបស់ចិន ចំនួន១៧ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងរបស់ខ្លួនចង់វិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា សំដៅដើម្បីរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រីកការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូ ជាពិសេសចិនឱ្យកាន់តែល្អប្រសើរថែមទៀត។ ការបង្ហាញចំណាប់អារម្មណ៍ និងបំណងរបស់ក្រុមវិនិយោគិនទាំងនេះធ្វើឡើងក្នុងអំឡុងពេលពួកគេចូលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្រៅពីបង្ហាញបំណងចង់ពង្រីកការវិនិយោគនៅប្រទេសកម្ពុជា លោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material ដែលជាប្រធានប្រតិភូ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជា ដើម្បីរួមចំណែកជួយកម្ពុជាឱ្យសម្រេចបានលទ្ធផលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺការប្រែក្លាយខេត្តព្រះស៊ីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងតែម្តង។

បើតាមថ្នាក់ដឹកនាំរូបនេះ បណ្តាសហគ្រាសឧស្សាហកម្មទាំង១៧នេះដែលបានមកសិក្សា និងស្វែងរកឱកាសវិនិយោគនៅពេលនេះ គឺមានជំនាញ និងប្រកបអាជីវកម្មលើវិស័យជាច្រើនរួមមានវិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោ គដែលផលិតនូវផលិតផលផ្សេងៗ ដូចជាក្រដាស និងដែកជាដើម។ ជាមួយគ្នានេះ លោក ក៏បានស្នើសុំសម្តេចធិបទី សុំសិក្សាស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោលនយោបាយនៃការគ្រប់គ្រងកំលាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និងគោលនយោបាយផ្នែកថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

ឆ្លើយតបនឹងសំណើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ប្រាក់ក្រុមធុរកិច្ចចិនទាំងនោះថា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយបើកចំហ ប្រកបដោយភាពបត់បែន និងជាក់ស្តែងនិយម ដោយរក្សាភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បាន និងកំពុងដាក់ចេញនូវគោលនយោបាយអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការធ្វើការកែទម្រង់វិស័យអប់រំ និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ និងការផ្លាស់ប្តូរជំនាញ ដើម្បីធានាបាននូវធនធានមនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ។

សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលំហូរមូលធន ដោយមានភាពសេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូល តាមប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់នូវភាពងាយស្រួល និងការគាំទ្រដល់ដំណើរការវិនិយោគនៅកម្ពុជា។ សម្តេចបានបន្តថា បច្ចុប្បន្នកម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតប្រមាណជាង៦០% និងកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីនាំឱ្យការជួញដូរភាគហ៊ុននៅកម្ពុជាធ្លាក់ចុះមកនៅត្រឹមជាង១០ម៉ឺនដុល្លារក្នុង១ថ្ងៃនៅដើមឆ្នាំនេះ?

ចូលមកដល់ឆ្នាំ២០២៤នេះ ទីផ្សារភាគហ៊ុននៅកម្ពុជា ហាក់បង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២៣ កន្លងទៅ។ ជាក់ស្ត…

ចិនកើតទុក្ខមិនសុខចិត្តប្ដឹងអាម៉េរិកទៅអង្គការពាណិជ្ជកម្មពិភពលោកជុំវិញរឿងឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី

ចិនកើតទុក្ខមិនសុខចិត្តប្ដឹងអាម៉េរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញរឿងឧបត្ថម្ភធន!! មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ