វិបត្តិនៅភូមា-អាស៊ាន

អាស៊ាននឹងបើកកិច្ចប្រជុំកំពូលមួយស្ដីអំពីវិបត្តិនៅភូមាក្នុងសប្ដាហ៍នេះ


អាស៊ាននឹងពិភាក្សារួមគ្នា ស្ដីអំពីវិបត្តិនៅក្នុងប្រទេសភូមា នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ការរៀបចំកិច្ចពិភាក្សានេះឡើង នៅចំពេលដែលស្ថានការណ៍នៅភូមាកំពុងកាន់តែយ៉ាប់យ៉ឺន និងមានការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ពីប្រទេសជាច្រើនពិសេសអាមេរិក និងអឺរ៉ុប។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
អាស៊ាននឹងបើកកិច្ចប្រជុំកំពូលមួយស្ដីអំពីវិបត្តិនៅភូមាក្នុងសប្ដាហ៍នេះ (រូបតំណាង៖ Asia Nikkei)
ដោយ

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ សម្រាប់​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រយុទ្ធ ចាន់​អូ​ចារ បាន​បញ្ជាក់​ថា លោក​នឹង​មិន​បាន​ចូលរួម​នោះ​ទេ តែ​លោក​នឹង​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ជា​អ្នកតំណាង​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ​។ អតីត​មេទ័ព​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៤ រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា «​មាន​ប្រទេស​ខ្លះ ក៏​នឹង​បញ្ជូន​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន​ទៅ​ចូលរួម​ដូច​គ្នា​ដែរ​»​។

មន្ត្រី​រដ្ឋាភិបាល​ថៃ ក៏​បាន​និយាយ​ដែរ​ថា មេដឹកនាំ​យោធា​ភូមា មីន អុង​ឡាំង នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ចា​កា​តា​ដូច​គ្នា​ដែរ បើ​ទោះបីជា​រដ្ឋាភិបាល​ភូមា​មិន​មានការ​អត្ថាធិប្បាយ​ក៏​ដោយ​។ ទោះ​យ៉ាងណា ទ​ង្វើ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​មិន​ទំនង​នោះ​ទេ ដែល​កាលពីមុន​តាម​ច្បាប់​យោធា​ភូមា​ជា​ធម្មតា​ចាត់​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​ការ​បរទេស​ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​បែប​នេះ​។

ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​និង​កំពុង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ភូមា ដើម្បី​ជៀស​ផុត​ពី​ភាព​វឹកវរ និង​ការ​បង្ហូរឈាម បន្ទាប់​មានការ​ធ្វើ​រដ្ឋប្រហារ​យោធា​ផ្ដួលរំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ​។ ប៉ុន្ដែ សមាជិក​អាស៊ាន​ហាក់​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​បង្ក្រាប​ដ៏​សាហាវ​របស់​កងកម្លាំង​ប្រឆាំង​នឹង​ជន​ស៊ី​វិល ពី​សំណាក់​ក្រុម​យោធា​ភូមា ហើយ​ការ​ប្រកាន់​នូវ​គោលការណ៍​នៃ​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​រវាង​គ្នា​នៃ​ប្រទេស​សមាជិក​អាស៊ាន ក៏​បាន​ធ្វើ​ឲ្យ​សមត្ថភាព​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ភូមា​ហាក់​នៅ​មាន​កម្រិត​។

កន្លង​មក គេ​សង្កេត​ឃើញ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង​សិង្ហ​បុរី មានការ​រួម​គ្នា​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​កាន់​របប​យោធា ដើម្បី​អាច​ឈាន​ទៅ​រក​ច្រកចេញ​នៃ​វិបត្តិ​នយោបាយ​ដែល​បាន​ជាប់​គាំង​នេះ​។

សូម​បញ្ជាក់​ដែរ​ថា យោង​តាម​ទិន្នន័យ​ពី ក្រុម​សកម្មជន​សមាគម​ជួយ​អ្នកទោស​នយោបាយ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៧៣៨​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្ដិសុខ​ភូមា ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​មក​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរចិនបើកការស៊ើបអង្កេតថ្មីមួយហើយលើក្រុមហ៊ុន Alibaba

ព័ត៌មាន
អាជ្ញាធរចិនទើបតែបានពិន័យប្រាក់ជិត៣ពាន់លានដុល្លារ មិនទាន់បានប៉ុន្មានផង ឥឡូវនេះ ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma កំពុងរងការ...

អឺរ៉ុបបញ្ចេញផែនការប្រជែងឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែថា “អត់ប្រឆាំងនឹងចិនទេ”

ព័ត៌មាន
សហភាពអឺរ៉ុបនៅដើមសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសសមាជិកទាំងអស់នឹងដាក់ចេញផែនការថ្មីដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ