ក្រុមហ៊ុនធំៗ ក្នុង​អំឡុង​ពេល​វិបត្តិកូវីដ១៩

SCG កើនប្រាក់ចំណេញ ៣៣% ក្នុងត្រីមាសទី២ បន្ទាប់ពីអនុវត្តយុទ្ធសាស្ត្រអាជីវកម្មថ្មីៗដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩


ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍និងគ្រឿងសំណង់ដ៏ធំជាងគេបំផុតមួយ នៅតំបន់អាស៊ី​អាគ្នេយ៍ ថ្មីៗនេះ បានប្រកាសពីប្រាក់ចំណេញនៅតែកើនឡើង សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុនបានដាក់ចេញនិងអនុវត្តយុទ្ធសាស្រ្តអាជីវកម្មថ្មីៗ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ។
អគារ​ការិយាល័យ​ក្រុមហ៊ុន SCG នៅប្រទេសថៃ (https://www.d103group.com)
ដោយ

ប្រកាសព័ត៌មានរបស់ អេសស៊ីជី ចេញផ្សាយកាលពីចុងខែកក្កដាកន្លងទៅ បានឲ្យដឹងថា ប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ សម្រេចបាន ២៩៤ លានដុល្លារអាមេរិក កើនឡើង ៣៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការកើនឡើងនេះ គឺដោយសារភាពល្អប្រសើរជាងមុន នៅក្នុងអង្គភាពធុរកិច្ចសំខាន់ៗទាំងបីរបស់ អេសស៊ីជី ដែលជំរុញដោយការធ្វើប្រសិទ្ធភាពកម្មចំណាយថ្លៃដើម និងនិរន្តរភាពអាជីវកម្ម ។ បើធៀបនឹងត្រីមាសមុននេះ ប្រាក់ចំណេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ កើនឡើង ៣៥% ដោយសារតែលទ្ធផលល្អជាងមុននៅក្នុងអាជីវកម្មផ្នែកគីមីរបស់ក្រុមហ៊ុន ។

ប៉ុន្តែ បើនិយាយពីចំណូលពីការលក់វិញ ត្រីមាសទី២ នៃឆ្នាំ២០២០ សម្រេចបាន ៣.០០៦ លានដុល្លារអាមេរិក ធ្លាក់ចុះ ១២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលការធ្លាក់ចុះចំណូលពីការលក់នេះ គឺបណ្ដាលមកពីតម្លៃផលិតផលគីមីចុះថោក ។ ហើយចំណូលនៅក្នុងត្រីមាសនេះទៀតសោត គឺធ្លាក់ចុះ ៩% បើធៀបទៅនឹងត្រីមាសមុន ដោយសារមូលហេតុនៃការថមថយចុះនៅក្នុង​អាជីវកម្មស្នូលគ្រប់មុខទាំងអស់ ។ 

បើគិតជាឆមាសវិញ ចំណូលពីការលក់របស់ អេសស៊ីជី សម្រាប់ឆមាសទី១ នៃឆ្នាំនេះ (ពីខែមករា ដល់ខែមិថុនា) បានធ្លាក់ចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដោយសម្រេចបានតែ ៦.៣៨១ លានដុល្លារអាមេរិក ដោយសារមូលហេតុការធ្លាក់ចុះនៃតម្លៃផលិតផលគីមី ។ 

លោក Roongrote Rangsiyopash ប្រធាន និងជានាយកប្រតិបត្តិរបស់ អេសស៊ីជី។

រីឯ​ប្រាក់ចំណេញសម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ ក៏ធ្លាក់ចុះដែរ ពោលគឺធ្លាក់ចុះ ១៣% បើធៀបនឹងឆមាសទីមួយដូចគ្នានៃឆ្នាំមុន ដោយសម្រេចបានត្រឹមតែ ៥១៧ លានដុល្លារអាមេរិក ដែលមូលហេតុនៃការធ្លាក់ចុះប្រាក់ចំណេញនេះ គឺបណ្ដាលមកពីការថយចុះនៃប្រាក់ចំណេញពីអាជីវកម្មផលិតផលគីមី កាលពីអំឡុងត្រីមាសទី១ ឆ្នាំ២០២០ ។

លោក Roongrote Rangsiyopash ប្រធាន និងជានាយកប្រតិបត្តិរបស់ អេសស៊ីជី បាននិយាយថា “ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ... អេសស៊ីជី បានដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មថ្មីៗមួយចំនួន ដូចជា ត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់បំផុត ដោយបង្កើតនូវផែនការលក់ និងការរៀបចំការដឹកជញ្ជូនសម្រាប់ស្ថានការណ៍បិទទីក្រុង; ធ្វើផែនការសម្រាប់ភាពប្រសើរបំផុត ដោយបង្កើននូវប្រសិទ្ធផលផលិតកម្មដើម្បីបំពេញតម្រូវការដែលកើនឡើង; ការផ្លាស់ប្ដូរទៅរកឌីជីថល ដើម្បីបង្កើតនូវគំរូដែលមានប្រសិទ្ធភាពបំផុត ។” 

នាយកប្រតិបត្តិ អេសស៊ីជី បានបន្តថា ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រដែលមានភាពបន់បែនបំផុត ដោយផ្ដល់ដំណោះស្រាយ ផលិតផល និងសេវាកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការកាន់តែប្រសើរថែមទៀត និងចាប់យកទីផ្សារសក្ដានុពល នៅខណៈដែលមានការកើនឡើងនូវនិន្នាការអាជីវកម្មអនឡាញ សេវាកម្មដឹកជញ្ជូនអាហារតាមតម្រូវការ និងការគិតគូរខ្លាំងអំពីសុខភាព និងសុខុមាលភាព ។ 

លោក Roongrote បាននិយាយបន្តយ៉ាងដូច្នេះថា “ជាលទ្ធផលនៃកិច្ចប្រឹងប្រែងទាំងអស់នេះ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ និងសម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ មិនសូវរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកលឡើយ ។” 

ដោយឡែក បើនិយាយពី ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី ប្រចាំកម្ពុជាវិញ របាយការណ៍​ត្រីមាសទី២ ឆ្នាំ២០២០ បង្ហាញថា អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបចំនួន ១.៥៦៣ ប៊ីលានរៀល (៣៨២ លានដុល្លារអាមេរិក) កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ 

ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ចំនួន ២៥៦ ប៊ីលានរៀល (៦២,៤៨ លានដុល្លារអាមេរិក) ក្នុងនោះរាប់បញ្ចូលទាំងចំណូលលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ដែលតួលេខចំណូលនេះ ធ្លាក់ចុះ ៦% បើធៀបនឹងត្រីមាសទី២ នៃឆ្នាំមុន ។ 

សម្រាប់រយៈពេលឆមាសទី១ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ៥៣១ ប៊ីលានរៀល (១២៩,៣៩ លានដុល្លារអាមេរិក) ដែលកើនឡើង ០,២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅមិញ ៕
អត្ថបទបន្ទាប់


អ្នកជំនាញ៖ អង្ករមិនត្រូវបានដាក់បញ្ចូលក្នុងមុខទំនិញនាំចេញពីកម្ពុជាទៅចិន តាមរយៈ FTA រវាងកម្ពុជា-ចិន នោះទេ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា អង្កររបស់កម្ពុជាមិនត្រូវបានចាត់ចូលក្នុងបញ្ចីមុខទំនិញជាង៣៤០ មុខ ដែលនឹងអនុញ្ញាតឲ្យនាំច…

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា «ស្នើឲ្យរដ្ឋទម្លាក់ប្រាក់កម្ចីការប្រាក់ទាប» ដើម្បីជួយបន្ដដង្ហើមអាជីវកម្មទេសចរណ៍

ព័ត៌មាន
ដោយសារតែវិបត្តិកូវីដ-១៩ នៅតែបន្ដអូសបន្លាយបានធ្វើឲ្យអាជីវកម្មជាច្រើនពិសេសអាជីវកម្មក្នុងវិស័យទេសចរណ៍ កំពុងរកទុក្ខធំ និងកំពុងប្រឈមនឹងបញ្ហាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ