វ៉ាក់សាំងកូវីដ-១៩ក្លែងក្លាយ

អាជ្ញាធរចិនបង្ក្រាប​​រឹបអូស​​បាន​វ៉ាក់សាំងកូវីដ-១៩ក្លែងក្លាយ ជាង​៣ពាន់ដូស


ប៉ូលីសចិនបានឃាត់ខ្លួនមនុស្សជាង ៨០ នាក់ និងរឹបអូសបានវ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ ចំនួនជាង៣ពាន់ដូស ដែលនេះជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មវ៉ាក់សាំងក្លែងក្លាយរបស់ចិន។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ។
រូបភាព៖ Getty Images
ដោយ

វ៉ាក់សាំងក្លែងក្លាយ​សរុប​ទាំង៣ពាន់ដូសនេះ ត្រូវបានអាជ្ញាធរ​រឹបអូស​បានពីតំបន់​ជាច្រើន​ក្នុង​ប្រទេសចិនរួមមាន ទីក្រុងប៉េកាំង ស៊ាងហៃ និងខេត្តសានទុង​ភាគខាងកើត។

អាជ្ញាធរចិនបាន​ឲ្យដឹងដែរថា ជនខិល​ខូច​បាន​ផលិត និងលក់ វ៉ាក់សាំង​ក្លែងក្លាយ​នេះ តាំងពី​ខែកញ្ញាឆ្នាំ២០២០​មកម្ល៉េះ ដោយទទួល​បានចំណូល​យ៉ាងសម្បើម​រួចមកហើយ ដោយសារតែ​តម្រូវការ​វ៉ាក់សាំង​ក្នុងទីផ្សារ​ងងឹត​មាន​ការហក់​ឡើងខ្លាំង។ 

ទោះយ៉ាងណា សារព័ត៌មាន​ Xinhua មិនបានបញ្ជាក់​លំអិតទេ ថា មានវ៉ាក់សាំង​ក្លែងក្លាយ​​ចំនួន​​ប៉ុន្មាន ​ត្រូវបានលក់ចែកចាយ​​ទៅក្រៅប្រទេស​រួចហើយ ហើយ​ថាតើ​ ក្រុមឈ្មួញ​ទុច្ចរិត​បានចំណូល​ប៉ុន្មាន អំពីរបររកស៊ី​នេះ​ ដោយគ្រាន់តែ​បញ្ជាក់ថា ពួកឈ្មួញ​បានលក់វ៉ាក់សាំង​ប្រឆាំង​កូវីដ-​១៩ ក្លែងក្លាយ​នេះ ក្នុងតម្លៃមួយខ្ពស់។

បើតាម​ចម្លើយសារភាព ជនល្មើស​បានយក​ទឹកអំបិល​ចាក់បញ្ចូល​ក្នុងដបបន្លំ​ដូចជា​វ៉ាក់សាំង​រួចបញ្ចូនទៅលក់​នៅ​ក្រៅប្រទេស។​

គួរជម្រាបជូនដែរថា អាជ្ញាធរ​សុខាភិបាលចិន បានសម្រេច​ផ្តល់​អាជ្ញាបណ្ណ ​តែទៅ​លើវ៉ាក់​សាំង​ប្រឆាំង​កូវីដ​-១៩ តែ២ប្រភេទ​ប៉ុណ្ណោះ ជាវ៉ាក់សាំង​ផលិតដោយ​​មន្ទីរពិសោធន៍​ចិន ដែលវ៉ាក់សាំងទាំង​២ប្រភេទ​នោះ​រួមាន Sinopharm និង Sinovac៕

None



អត្ថបទបន្ទាប់


រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖យោធាបើកព្រលានយន្តហោះឡើងវិញក្រោយបិទអស់២ថ្ងៃ

ក្រោយផ្អាកដំណើរការអាកាសយានដ្ឋានអន្តរជាតិធំជាងគេក្នុងទីក្រុងយាំងហ្គនអស់ពេល២ថ្ងៃ អាកាសចរណ៍ជាតិមីយ៉ាន់ម៉ាបានសម្រេចឲ្យបើកដំណើរការឡើងវិញចាប…

ជំនួយអូស្ត្រាលី នឹងជួយឲ្យកម្ពុជាឆាប់សម្រេចយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបាន៨០%

កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្ត្រាលីចំនួន ៣៥,៧លានដុល្លារអូស្ត្រាលី(ប្រមាណ២៨លានដុល្លារអាមេរិក) ដើម្បីទិញវ៉ាក់សាំងការពារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ