អត្ថបទពាណិជ្ជកម្ម

កូកា-កូឡា ជួយឱ្យគ្រួសារជួបការលំបាក ជាង ២០០០ គ្រួសារ អាច «ដើរផ្សារមិនអស់លុយ» ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦


ភ្នំពេញ ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានរៀបចំកម្មវិធី “ដើរផ្សារមិនអស់លុយ” រយៈពេល ២ថ្ងៃ ដោយជោគជ័យ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ជាង ២០០០គ្រួសារ ដែលបាន និងកំពុងភៀសសឹក តាមរយៈការដើរផ្សារទិញស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដើម្បីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ កម្មវិធីនេះ បានរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ មេសា និងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៥ មេសា ២០២៦។
កូកា-កូឡា ជួយឱ្យគ្រួសារជួបការលំបាក ជាង ២០០០ គ្រួសារ អាច «ដើរផ្សារមិនអស់លុយ» ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦
ដោយ

កម្មវិធី “ដើរផ្សារមិនអស់លុយ” របស់កូកា-កូឡា គឺជាគំនិតផ្តួចផ្តើមជួយសហគមន៍ ដែលផ្តល់ឱកាសដល់ក្រុមគ្រួសារខ្វះខាត អាចជ្រើសរើសទិញអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់។ តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗទទួលបានបណ្ណទឹកប្រាក់ ៥០ ដុល្លារ ដើម្បីដើរទិញទំនិញក្នុងស្តង់ដែលបានរៀបចំទុកដោយមិនអស់ប្រាក់ សំដៅជួយសម្រាលការលំបាក និងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពពេញលេញ និងរីករាយ។

ជោគជ័យនៃកម្មវិធីនេះ គឺកើតចេញពីការរួមចំណែករបស់អតិថិជនកូកា-កូឡាទាំងអស់គ្នា! កាលពីខែកុម្ភៈ កន្លងទៅ រាល់ការទិញកូកា-កូឡា ១ កេស គឺស្មើនឹងការបរិច្ចាគ ៥០០ រៀល ទៅក្នុងមូលនិធិសហគមន៍។ តាមរយៈការលក់បានសរុបចំនួន ៩២០,០០០ កេស ក្រុមហ៊ុនទទួលបានថវិកាប្រមាណ ៤៦០ លានរៀល (ស្មើនឹង ១១៥,០០០ដុល្លារ) ដើម្បីយកមកបង្កើតកម្មវិធី «ដើរផ្សារមិនអស់លុយ» ជូនបងប្អូនដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

ដោយមានការសហការជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត និងអាជ្ញាធរមូលដ្ឋាន កម្មវិធី “ដើរផ្សារមិនអស់លុយ” នៅឆ្នាំនេះ បានរីកកាន់តែធំជាងមុន។ បន្ទាប់ពីជោគជ័យក្នុងការជួយដល់ ១,៨០០ គ្រួសារ កាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំទៅ យើងបានបង្កើនការជួយដល់ទៅ ២,៣០០ គ្រួសារ នៅឆ្នាំនេះ ដើម្បីឱ្យពួកគាត់អាចជ្រើសរើសទិញម្ហូបអាហារ និងរបស់ចាំបាច់តាមតម្រូវការក្នុងគ្រួសាររៀងៗខ្លួន។

ក្នុងស្មារតីនៃការធ្វើបុណ្យទាន​បែបប្រពៃណីខ្មែរ ក្រុមហ៊ុនកូកា-កូឡា បរិច្ចាគ ជាបណ្ណមានទឹកប្រាក់ ២០០,០០០ រៀល ឬ៥០ ដុល្លារ ដល់គ្រួសារខាងលើ ដើម្បីដើរទិញពីផ្សារដែលរៀបចំទុក សម្រាប់ អបអរសាទរបុណ្យចូលឆ្នាំខ្មែរដោយរីករាយ។

លោក Paulo Gaspar Rodrigues អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី មានប្រសាសន៍ថា៖ «អស់រយៈពេល ៣៣ ឆ្នាំមកហើយ ដែល កូកា-កូឡា ផលិតផលិតផលលក់នៅប្រទេសកម្ពុជាផ្ទាល់ ផលិតដោយដៃខ្មែរ ​សម្រាប់ប្រជាជនខ្មែរ។ កូកា-កូឡាតែងតែមានលើតុ ឬក្នុងដៃ មិនថាពេលយើងធ្វើការ ពេលយើងសម្រាក ឬពេលបុណ្យទានផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើង។ កម្មវិធី «ដើរផ្សារមិនអស់លុយ» គឺជា​កម្មវិធីមួយបង្ហាញពីការតបស្នងដល់សហគមន៍ខ្មែរវិញដោយជួយ​គ្រួសារជួបការលំបាក ដើម្បីឱ្យពួកគាត់អាច​ចូលរួម​អបអរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានទាំងអស់គ្នាដោយភាពកក់ក្តៅ។»

លោក Charlie Bettencourt នាយកប្រតិបត្តិនៃក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពណាស់ក្នុងការសហការជាមួយក្រុមហ៊ុនកូកា-កូឡា​រៀបចំកម្មវិធីនេះឡើង​ ហើយនេះជាកម្មវិធីមួយ​ដ៏លេចធ្លោ ព្រោះវាជួយ​បំពេញតម្រូវការចាំបាច់​របស់​គ្រួសារនីមួយៗ។ យើងសូមកោតសរសើរចំពោះការនាំមុខរបស់ក្រុមហ៊ុនកូកា-កូឡា ក្នុងការបង្កើតកម្មវិធីបែបនេះឡើង ហើយវាពិតជាស៊ីគ្នានឹងជំនាញ​លក់រាយរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ក្នុងការចូលរួមជួយលើកិច្ចការងារនេះដែរ»។

ឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «កម្មវិធី ដើរផ្សារមិនអស់លុយរបស់ក្រុមហ៊ុន កូកា-កូឡា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលជីវភាពមួយចំណែក ដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ កម្មវិធីនេះបានផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដើរផ្សារ និងជ្រើសរើសទំនិញតាមតម្រូវការ ដោយមិនចំណាយថវិកាផ្ទាល់ខ្លួន ។​ ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវើរេដ ខមប៉ានី ព្រមទាំងសហការីទាំងអស់ដែលបានគាំទ្រដល់ប្រជាពលរដ្ឋក្នុងឃុំភ្នំព្រឹក និងបាអង្គធំ»។

ឯកឧត្តម ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖​ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា កម្ពុជា និងដៃគូទាំងអស់ ចំពោះការជួយឧបត្ថម្ភដល់ប្រជាជនខេត្តបន្ទាយមានជ័យក្នុងអំឡុងពេលដ៏លំបាកនេះ។ ការផ្តល់បណ្ណមានទឹកប្រាក់ ២០០,០០០ រៀលតាមរយៈកម្មវិធីដើរផ្សារមិនអស់ប្រាក់នេះ គ្រួសារនីមួយៗក្នុងសហគមន៍របស់យើងបានទិញទំនិញសំខាន់ៗដែលពួកគាត់ត្រូវការ និងបានត្រៀមខ្លួនសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះដោយក្តីរីករាយ។ យើងសង្ឃឹមថាក្រុមហ៊ុនជាច្រើនទៀត នឹងធ្វើ​តាម​គំរូដូចក្រុមហ៊ុនកូកា-កូឡា ហើយបន្តធ្វើការជាមួយអាជ្ញាធរ ដើម្បីជួយគាំ​ទ្រដល់​ប្រជាជនក្នុងសហគមន៍របស់យើងជាបន្តបន្ទាប់ទៀត»។

លោក ស្លា ម៉ាត់ ជាអ្នក​ទទួលផលពីកម្មវិធីនេះនៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «ខ្ញុំអរណាស់​បានខាងកូកា​មកជួយ ។ ដើរ​ផ្សារ​ចឹងទៅប្លែកមែន។ ខ្ញុំអរគុណខាង​កូកា​ដែលបានរៀបចំកម្មវិធីចឹងៗ»។

លោកយាយ អ៊ុច ភាព ជាអ្នកទទួលផលពីកម្មវិធីនេះនៅខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ «សប្បាយ​ចិត្តផង អរផង ព្រោះមិនដែលមាន។ មិញបានកូកា​ត្រជាក់ៗទៀត។ របស់ដែលទិញបានថ្ងៃនេះ ខ្ញុំអាច​ប្រើបានកៀក ១ ខែដែរ​»។

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានបង្ហាញឱ្យឃើញថា ទង្វើតិចតួច​ដែលយើងធ្វើរាល់ថ្ងៃ ក៏អាចរួមចំណែកផ្តល់ផល​វិជ្ជមានដល់សង្គមយើងបានដែរ។ ជាក់ស្តែង កម្មវិធី «ដើរផ្សារមិនអស់លុយ» ដែលបានពីការគាំទ្ររបស់អតិថិជនកូកា-កូឡានេះ មិនត្រឹមតែបានជួយជាស្បៀងអាហារ និងសម្ភារៈចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតបរិយាកាសកក់ក្តៅក្នុង​សហគមន៍ ដោយ​មានការគិតគូរយកចិត្តទុកដាក់ខ្ពស់​ និងការចែករំលែកភាព​សប្បាយរីករាយរួមគ្នាផងដែរ។




អត្ថបទបន្ទាប់


អាម៉េរិក បង្កើនកញ្ចប់ធានារ៉ាប់រងដល់៤០ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រម៉ូស

ដើម្បីឆ្លើយតបនឹងវិបត្តិសន្តិសុខផ្លូវទឹក សហរដ្ឋអាម៉េរិក បានសម្រេចបង្កើនកញ្ចប់ធានារ៉ាប់រងទ្វេដងរហូតដល់៤០ពាន់លានដុល្លារ សម្រាប់នាវាដឹកជញ្ជូន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ