ទីផ្សារខុនដូ

ការលក់ខុនដូនៅថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ


ការលក់ខុនដូថ្មីៗនៅប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ ក្រោយនៅត្រីមាសទី២ឆ្នាំ២០២៥ ថៃ លក់ខុនដូបានត្រឹមតែ៣៧៣យូនីត មានការធ្លាក់ចុះប្រមាណ៩៤,២%។ ការធ្លាក់ចុះយ៉ាងគំហុកនេះ បណ្តាលមកពីអត្រាការប្រាក់ខ្ពស់បានទប់ស្កាត់លទ្ធភាពទិញរបស់អ្នកទិញ ការកើនឡើងតម្លៃសំណង់ និងដីធ្លី និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ទីផ្សារខុនដូ
ដោយ

ទីផ្សារខុនដូនៅប្រទេសថៃ បានដាំក្បាលចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំ្នកន្លងមកនេះ ក្រោយការលក់ខុនដូនៅក្នុងគម្រោងថ្មីៗនៅទីក្រុងបាងកក សម្រេចបាន៣៧៣យូនីតក្នុងត្រីមាសទីពីរឆ្នាំ២០២៥ មានការធ្លាក់ចុះរហូតដល់៩៤,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ផាតតារ៉ាឆៃ ថាវីវង្ស (Pattarachai Thaweewong) នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនអចលនទ្រព្យថៃ បានលើកឡើងថា នេះមិនមែនគ្រាន់តែជាការធ្លាក់ចុះតាមរដូវកាលនោះទេ តែវាជាសញ្ញាបង្ហាញពីការស្ទាក់ស្ទើររបស់អ្នកទិញ និងការសម្រេចចិត្តដោយប្រុងប្រយ័ត្នរបស់អ្នកអភិវឌ្ឍន៍។

លោកបានបន្តថា វិសាលភាពនៃការធ្លាក់ចុះនាពេលបច្ចុប្បន្ន គឺមានសភាពធ្ងន់ធ្ងរខ្លាំងបំផុត ហើយការធ្លាក់ចុះនេះ អាចដោយសារតែអត្រាការប្រាក់កើនឡើងខ្ពស់។ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងកង្វះទិសដៅគោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាល កំពុងបំផ្លាញទំនុកចិត្តរបស់អតិថិជនលើវិស័យអចលនទ្រព្យជាពិសេសខុនដូតែម្តង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មហាយក្សចិន ប្ដេជ្ញាចាត់វិធានការកាន់តែក្ដៅ ដើម្បីបង្ក្រាបការរត់ពន្ធរ៉ែកម្រយុទ្ធសាស្ត្រទៅបរទេស

មហាយក្សចិន ប្ដេជ្ញាបង្កើនការបង្ក្រាបកាន់តែក្ដៅ និងពង្រឹងការអនុវត្តច្បាប់ប្រឆាំងការរត់ពន្ធរ៉ែកម្រយុទ្ធសាស្ត្រ ដែលមានសារសំខាន់ខ្លាំងចំពោះសន្តិសុ…

ចិន គ្រោងដាក់ឱ្យដំណើរការតាក់ស៊ីហោះសាកល្បងនៅឆ្នាំឆមាសទី២ ឆ្នាំនេះ

តាក់ស៊ីហោះកម្ពស់ទាបពី១០០ ទៅ៣០០ម៉ែត្រ អាចនឹងត្រូវបានក្រុមហ៊ុនចិន ផលិត ហើយនាំចេញទៅកាន់ប្រទេសមួយចំនួននៅអំឡុងឆ្នាំ២០២៧។ ក្រុមហ៊ុនផលិតតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ