ប្រទេសស្រីលង្កាដាក់កងកម្លាំងតាមស្ថានីយប្រេងឥន្ធនៈ

ប្រទេសស្រីលង្កាដាក់កងកម្លាំងតាមស្ថានីយប្រេងឥន្ធនៈ ខណៈប្រជាជនតម្រង់ជួរទិញប្រេងដែលកំពុងខ្វះខាត


នៅស្របពេលដែលប្រេងកំពុងតែឡើងថ្លៃខ្ពស់ សេដ្ឋកិច្ចប្រទេសស្រីលង្កាកំពុងដុនដាបកាន់តែខ្លាំងមែនទែនហើយ។ ជាក់ស្ដែង អាជ្ញាធរស្រីលង្ការ បានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនប្រចាំការនៅតាមស្ថានីយ៍ប្រេងឥន្ធនៈរាប់រយកន្លែងនៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីជួយពិនិត្យមើល និងចែកចាយប្រេងឥន្ធនៈ ដល់ប្រជាពលរដ្ឋបន្ទាប់ពីការឡើងថ្លៃទំនិញសំខាន់ៗនិងការខ្វះខាតរបស់របរបន្ទាប់បន្សំ បានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់តម្រង់ជួរជាច្រើនម៉ោង ដើម្បីទិញសម្ភារៈទាំងនេះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសស្រីលង្កាដាក់កងកម្លាំងតាមស្ថានីយប្រេងឥន្ធនៈ ខណៈប្រជាជនតម្រង់ជួរទិញប្រេងដែលកំពុងខ្វះខាត

ប្រទេស​ស្រី​លង្ការ ដែល​ជា​កោះ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា កំពុង​ប្រយុទ្ធ​ប្រឆាំង​វិបត្តិ​រូបិយ​បណ្ណ​បរទេស​ដែល​បាន​បង្ខំ​ឱ្យ​មានការ​បញ្ចុះតម្លៃ​រូបិយ​បណ្ណ​របស់​ខ្លួន និង​ដែល​បាន​ប៉ះពាល់​ដល់​ការ​ទូទាត់​សម្រាប់​ការ​នាំ​ចូល​សំខាន់​ៗ​ដូច​ជា​ចំណីអាហារ ឱសថ និង​ប្រេងឥន្ធនៈ​ជាដើម​ធ្វើ​ឱ្យ​រដ្ឋាភិបាលរ​ត់ទៅ​រក​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ហៅ​ថា IMF ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នេះ​។

ក្រុម​មន្ត្រី​ស្រី​លង្កា​បាន​និយាយ​នៅ​ថ្ងៃនេះ​ថា ការ​សម្រេចចិត្ត​ក្នុង​ការ​ដាក់​កងទ័ព​ឱ្យ​ឈាម​ប្រចាំការ​នៅ​ជិត​កន្លែង​បូម​ប្រេង និង​កន្លែង​ផ្គត់ផ្គង់​ប្រេងកាត​នេះ បាន​កើតឡើង​បន្ទាប់​ពី​មនុស្ស​ចាស់ ៣​នាក់​បាន​ដួល​ស្លាប់ នៅ​ពេល​ពួក​គាត់​កំពុង​ឈរ​រង់ចាំ​ក្នុង​ជួរ​ដ៏​យ៉ាង​វែង​មួយ​ក្នុង​ពេល​ថ្មី​ៗ​នេះ ដើម្បី​ទទួល​បាន​ប្រេង​យក​ទៅ​ប្រើប្រាស់​។

អ្នកនាំពាក្យ​យោធា​លោក នី​ឡាន់​ថា ព្រី​ម៉ា​រ៉ាត​ណេ (Nilantha Premaratne) បាន​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រថា យ៉ាង​ហោច​ណាស់​ក៏​មាន​បុគ្គលិក​យោធា​២​នាក់​នឹង​ត្រូវ​ប្រចាំការ​នៅ​គ្រប់កន្លែង​ស្ថានីយ ឬ​ម៉ាស៊ីន​បូម​ប្រេង​ទាំងអស់​ផង​ដែរ ហើយ​កងកម្លាំង​នឹង​ជួយ​រៀបចំ​ការ​ចែកចាយ​ប្រេងឥន្ធនៈ ប៉ុន្តែ​នឹង​មិន​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​ហ្វូង​មនុស្ស​នោះ​ទេ​។

ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ស្រី​លង្កា​វិញ គឺ​លោក រ៉ា​ម៉េ​ស ផា​ធី​រ៉ា​ណា (Ramesh Pathirana) បាន​និយាយ​ថា វិធានការ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ដែល​ថា ការ​ស្តុក​ទុក និង​ការ​ចែកចាយ​ប្រេង​នេះ​គឺ​គ្មាន​ប្រសិទ្ធភាព​។

មន្ត្រី​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ពង្រាយ​កងទ័ព ដើម្បី​ជួយ​សាធារណជន​ប៉ុន្តែ​មិនមែន​ចង់​បំបិទ​សិទ្ធិ​មនុស្ស​របស់​ពួក​គេ​នោះ​ទេ​។

សូម​បញ្ជាក់​ដែរ​ថា ភាព​តានតឹង​ជុំវិញ​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់​ទំនិញប្រើប្រាស់​នេះ បាន​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​ជា​បន្តបន្ទាប់ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​កំពុង​នាំ​គ្នា​ចោមរោម​ទិញ​ប្រេងឥន្ធនៈ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ផ្សេង​ៗ​ទៀត​។

ជាក់ស្ដែង នៅ​ថ្ងៃ​ទី ២១ ខែមីនា ប៉ូលិស​បាន​និយាយ​ថា មាន​បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាក់​នឹង​កាំបិត​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ពេល​ឈ្លោះ​គ្នា​ជាមួយ​អ្នក​បើក​ម៉ូតូ​កង់​បី កាលពី​ថ្ងៃ​ចន្ទ​។ ចំណែក​កាលពី​ស​ប្ដា​ហ៍​មុន​នោះ មាន​មនុស្ស​ចាស់​៣​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​ឈរ​តម្រង់​ជួរ ដើម្បី​ចាំ​ទិញ​ប្រេង​ទាំង​កណ្ដាល​ថ្ងៃ​បែកញើស​រហាម​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុទ្ធសាស្ត្រថ្មី អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា នឹងជំរុញវិស័យនេះយ៉ាងណាខ្លះ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវ«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា» ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងវិស…

ស្រីលង្កាកំពុងពិភាក្សាខ្ចីប្រាក់បន្ថែមពីចិន ២,៥ពាន់លានដុល្លារទៀត ខណៈសេដ្ឋកិច្ចកំពុងជួបវិបត្តិធ្ងន់ធ្ងរ

ព័ត៌មាន
ប្រទេសស្រីលង្កាកំពុងបន្ដខ្ចីបំណុលពីប្រទេសចិនកាន់តែច្រើនឡើង នៅគ្រាដែលសេដ្ឋកិច្ចប្រទេសនេះ កំពុងប្រឈមនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ តួយ៉ាង បន្ទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ