សហរដ្ឋអាមេរិក

ក្រុមហ៊ុនឯកជននៅអាមេរិក កាត់បន្ថយការងារជាង ២០លានកន្លែងក្នុងខែមេសា


ក្រុមហ៊ុនឯកជនជាច្រើន នៅក្នុងសហរដ្ឋអាមេរិក បានកាត់បន្ថយការងារជាង ២០,២ លានកន្លែង នៅក្នុងខែមេសា កន្លងទៅថ្មីៗនេះ ដោយសារតែ វិបត្តិមេរោគកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ សេដ្ឋកិច្ចជាតិ និងនៅតែបន្តសាយភាយ ពាសពេញសហរដ្ឋអាមេរិក។ នេះបើ យោងតាមរបាយការណ៍ចេញផ្សាយ ដោយក្រុមហ៊ុនទិន្នន័យប្រាក់ឈ្នួលអាមេរិក ADP។
ក្រុមហ៊ុនឯកជននៅអាមេរិក កាត់បន្ថយការងារជាង ២០លានកន្លែងក្នុងខែមេសា(រូបភាព NBC News)

របាយការណ៍​ដដែល បាន​គូសបញ្ជាក់​ថា ប្រាក់​ឈ្នួល​នៅ​ក្នុង​វិស័យ​បម្រើ​សេវាកម្ម​បាន​ធ្លាក់​ចុះ​ជាង ១៦​លាន​កន្លែង ខណៈ​អ្នក​ផលិត​ទំនិញ​ផ្សេង​ៗ បាន​កាត់​បន្ថយ​ការ​ជាង ៤,២​លាន​កន្លែង​។

ក្នុង​នោះ ក្រុមហ៊ុន​ធំ​ៗ កាត់​បន្ថយ​បុគ្គលិក​ជិត ៩​លាន​នាក់ ក្រុមហ៊ុន​ខ្នាត​មធ្យម លុប​ចោលការ​ងារ​ជាង ៥,២​លាន​កន្លែង និង​ក្រុមហ៊ុន​ខ្នាត​តូច កាត់​បន្ថយ​បុគ្គលិក​ជាង ៦​លាន​នាក់​។

សហ​ប្រធាន​នៃ​ក្រុមហ៊ុន ADP បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា អត្រា​បាត់បង់​ការងារ ក្នុង​អំឡុង​ខែមេសា​នេះ គឺ​មាន​ទំហំ​ធំ​ណាស់ មិន​ធ្លាប់​មាន​ពី​មុន​មក​។ យ៉ាងណា​ក៏​ដោយ របាយការណ៍​នេះ គឺ​ផ្នែក​ទៅ​លើ ទិន្នន័យ​ប្រាក់​ឈ្នួល​របស់ បុគ្គលិក​នៅ​តាម​ក្រុមហ៊ុន​ដែល​មាន​សកម្មភាព​ប៉ុណ្ណោះ វា​មិន​ទាន់​បាន​បញ្ជាក់​ពី ផល​ប៉ះពាល់​ទាំងស្រុង​នៃ មេរោគ​កូ​វី​ដ​-១៩​នោះ​ឡើយ​។

សេដ្ឋវិទូ​មក​ពី ធនាគារ​មួយ​នៅ​ទីក្រុង​ឈី​កា​ហ្គោ បាន​លើក​ឡើង​ដែរ​ថា អត្រា​បាត់បង់​ការងារ ពិតប្រាកដ អាច​នឹង​កើនឡើង​ចន្លោះ​ពី ២៥% ទៅ ៣៤% ក្នុង​ខែមេសា ហើយ​អាច​នឹង​បន្ត​កើនឡើង​ទៀត នៅ​ពេល​ដែល​សេដ្ឋកិច្ចជាតិ​បន្ត​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​២​ខាង​មុខ​។

ដោយឡែក រដ្ឋាភិបាល​អា​មេ​រិ​ក មិន​នៅ​ស្ងៀម​នោះ​ទេ ដោយ​បាន​អនុវត្ត​នូវ កម្មវិធី​ជួយ​សង្គ្រោះ​អ្នក​បាត់បង់​ការងារ​ទាំង​អស់នេះ និង​ជួយ​ដល់​ក្រុមហ៊ុន​ជា​ច្រើន ដែល​ត្រូវ​បង្ខំ​កាត់​បន្ថយ​បុគ្គលិក ដើម្បី​ចូលរួម​វិធានការ​គម្លាត​សង្គម​។

សូម​រម្លឹក​បន្តិច​ថា នាយកដ្ឋាន​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​ប្រកាស​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជួប​ប្រទះ នឹង​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ សកម្មភាព​សេដ្ឋកិច្ច​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ ៤,៨% នៅ​ក្នុង​ត្រីមាស​ទី ១ ដើមឆ្នាំ ២០២០ ដែល​ជា​តួលេខ​អាក្រក់​មួយ ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ទោះ​យ៉ាងណា ធនាគារកណ្តាល​អា​មេ​រិ​ក បាន​ត្រៀម​ទុនបម្រុង​រួច​ជា​ស្រេច​ប្រមាណ ២,៣​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ផ្តល់​ជា​កម្ចី​ការ​ប្រាក់​ទាប សឹងតែ​ស្មើ​សូន្យ សម្រាប់​ជួយ​ស្រោចស្រង់​ដល់​សេដ្ឋកិច្ចជាតិ​ឡើង​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអចលនទ្រព្យ៖ វិបត្តិកូវីដ១៩ ជាឱកាសល្អដើម្បីទិញអចលនទ្រព្យបានល្អ និងធូរថ្លៃ

ព័ត៌មាន
“នៅក្នុងវិបត្តិតែងតែមានឱកាសល្អនាំមកជាមួយ!” នេះគឺជាការបញ្ជាក់អះអាងរបស់ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងអំឡុងនៃការរីករា…

ការនាំចេញរបស់ប្រទេសចិន កើនឡើង ៨% គួរឲ្យភ្ញាក់ផ្អើលក្នុងខែមេសា

ព័ត៌មាន
នៅពេលដែលមានការផ្ទុះឡើងនូវ មេរោគកូវីដ-១៩ តម្រូវការប្រើប្រាស់ទូទាំងសកលលោក មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែវិធានការនានា ត្រូវបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ