វិស័យសំណង់

តើតម្លៃសម្ភារៈសំណង់នៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយបិទច្រកព្រំដែនកម្ពុជា-ថៃ?


វិស័យសំណង់ គឺជាអនុវិស័យមួយដែលបានរងផលប៉ះពាល់ខ្លាំងនៅអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។ តែយ៉ាងណាអ្នកជំនាញនៅក្នុងវិស័យនេះកត់សម្គាល់ឃើញថា វិស័យសំណង់នៅកម្ពុជា ហាក់មានការកម្រើកឡើងវិញជាបណ្តើរៗហើយ ពោលគឺតម្រូវការប្រើប្រាស់ និងការនាំចូលគ្រឿងសំណង់សម្រាប់បម្រើដល់សកម្មភាពសាងសង់នានាមានកំណើនជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។ តើតម្លៃសម្ភារៈសំណង់នៅកម្ពុជាបច្ចុប្បន្នមានស្ថានភាពប្រែប្រួលយ៉ាងណាដែរ ក្រោយមានការបិទច្រកព្រំដែនកម្ពុជា-ថៃ?
វិស័យសំណង់
ដោយ

លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់សាជីវកម្មពិស្ណុការ កត់សម្គាល់ឃើញថា ទោះបីជាបច្ចុប្បន្នកម្ពុជា កំពុងមានបញ្ហាជម្លោះព្រំដេនជាមួយថៃ ក៏ពិតមែន ប៉ុន្តែបញ្ហានេះមិនបានជះឥទ្ធិពលដល់វិស័យសំណង់នៅកម្ពុជា នោះទេ ពោលគឺគម្រោងសាងសង់សំណង់នានា នៅតែដំណើរការជាធម្មតា ពិសេសគម្រោងសំណង់នៅក្នុងទីប្រជុំជន ដែលជំរុញឱ្យតម្រូវការទីផ្សារនាំចូលសម្ភារៈសំណង់របស់កម្ពុជា នៅឆ្នាំនេះ មានការកើនឡើងជាបន្តបន្ទាប់។ សម្រាប់តម្លៃសម្ភារៈសំណង់វិញ លោក ឃូ សុខឡៃ បានឱ្យអះអាងថា មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ លើកលែងតែទំនិញមួយចំនួនដែលនាំចូលពីថៃ ដោយសារថ្លៃដឹកជញ្ជូនមានការកើនឡើង បន្ទាប់ពីមានការបិទច្រកព្រំដែនគោករវាងប្រទេសទាំងពីរ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតែបន្តអូសបន្លាយពេលយូរនោះ វានឹងធ្វើឱ្យតម្លៃគ្រឿងសំណង់នាំចូលពីថៃ មានការកើនឡើង តែយ៉ាងណាលោកជឿជាក់ថា អ្នកប្រើប្រាស់នៅកម្ពុជានឹងងាកចេញពីសម្ភារៈសំណង់របស់ថៃ។

​ជាមួយគ្នានេះ លោក ហៀង សុផានិត ម្ចាស់ដេប៉ូឥន្រ្ទីលក់ដែក ស័ង្កសី និងសម្ភារៈសំណង់នៅរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តាំងពីបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ មកទល់ពេលនេះ គឺមិនបានបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារដែកនៅកម្ពុជា នោះទេ ព្រោះដែកដែលបម្រើដល់ការសាងសង់សំណង់នានា នៅកម្ពុជា ភាគច្រើននាំចូលពីវៀតណាម ចិន និងដែកផលិតក្នុងស្រុក។ តែយ៉ាងណាលោកយល់ថា តម្លៃសម្ភារៈសំណង់មួយចំនួនក្រៅពីដែកទំនងជាមានការប្រែប្រួលខ្លះដោយសារឥទ្ធិពលនៃបញ្ហាព្រំដែននេះ ដោយសារសម្ភារៈសំណង់មួយចំនួននោះត្រូវបាននាំចូលពីថៃ។ បើតាមការបញ្ជាក់របស់លោក ហៀង សុផានិត ស្ថានភាពទីផ្សារទិញ-លក់សម្ភារៈសំណង់នៅកម្ពុជា បានធ្លាក់ចុះប្រមាណ ៧០% ឯណោះ ចាប់តាំងពីមានបញ្ហាវិបត្តិជំងឺកូវីដ-១៩មក ខណៈមកទល់ពេលនេះ ក៏មិនទាន់មានការងើបឡើងវិញគួរឱ្យកត់សម្គាល់នោះដែរ។

​គួរជម្រាបថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះ កម្ពុជា បាននាំចូលដែក និងដែកថែបមានទំហំទឹកប្រាក់ប្រមាណជាង៥៤០លានដុល្លារ កើនឡើង៥៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការនាំចូលដែក និងដែកថែបរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ៦៣១លានដុល្លារ មានការកើនឡើងជិត៧០% បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រទេសថៃ ហ៊ុមព័ទ្ធដោយបញ្ហាជម្លោះ មិនកសាងសន្តិភាពជាមួយប្រទេសជិតខាង?

ប្រទេសថៃ គឺជាប្រទេសមួយដែលហ៊ុមព័ទ្ធដោយបញ្ហាជម្លោះជាមួយបណ្ដាប្រទេសជិតខាងដូចជាកម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ជាក់ស្ដែងកងទ័ពថៃ បានបង្…

ក្រុមអ្នករិះគន់ព្រមានថា វិធានការរឹតបន្តឹងការប្រមូលពន្ធរបស់វៀតណាម អាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មខ្នាតតូច

ប្រទេសវៀតណាម កំពុងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដាររបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល និងធ្វើទំនើបកម្មសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមនេះ ក្រុមអ្នករិះគន់បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ