សេដ្ឋកិច្ចហុងកុង

ក្រោយដាំក្បាលចុះ ១៨ខែជាប់ៗគ្នា សេដ្ឋកិច្ចហុងកុងចាប់ផ្ដើមស្ទុះងើបឡើងវិញហើយ


នៅទីបំផុតសេដ្ឋកិច្ចរបស់តំបន់រដ្ឋបាលពិសេសស្វយ័ត ហុងកុងបានបង្ហាញពីសញ្ញាល្អឡើងវិញ នៅត្រីមាសទី១ឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចអស់រយៈពេល១៨ខែជាប់ៗគ្នា ដែលជាការធ្លាក់ចុះដ៏យូរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏ធំរបស់ពិភពលោកមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។
រូបតំណាង៖ សេដ្ឋកិច្ចហុងកុង​
ដោយ

ផលិតផល​ក្នុងស្រុក​សរុប​របស់​ហុងកុង ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០២១ កើនឡើង​៧,៨% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ការ​របាយការណ៍​ចេញ​ដោយ​អាជ្ញាធរ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។

របាយការណ៍​ដដែល​បាន​គូសបញ្ជាក់​ថា កត្តា​ដែល​អនុញ្ញាត​ឲ្យ​សេដ្ឋកិច្ច​ហុងកុង​មាន​សន្ទុះ​ឡើង​វិញ​ដូចនេះ​គឺ​ដោយសារ​តែ ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​តំបន់​មួយ​នេះ ដែល​បាន​ផ្តល់​ការ​ប៉ះប៉ូវ​បាន​យ៉ាង​ល្អ​ទៅ​លើ​អ្វី​ដែល​បាន​ខាតបង់​ក្នុង​អំឡុង​ការ​រាលដាល​កូ​វី​ដ​-១៩ ដំបូង​នៅ​ដើមឆ្នាំ​២០២០​។

អ្នកនាំពាក្យ​រដ្ឋបាល​ក្រុង​ហុងកុង​បាន​ឲ្យ​ដឹង​បន្ថែម​ថា​៖ ការ​ងើបឡើង​វិញ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ត្រីមាស​ទី​មួយ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​ចេញ​ទំនិញ ជួន​ចំ​ពេល​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ដឹកនាំ​ដោយ​ចិនដីគោក និង​សហរដ្ឋអាមេរិក ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ហុងកុង​។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ​បាន​កត់​សម្គាល់ថា ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ហុងកុង គឺ​នៅ​មាន​ភាព​ទន់ជ្រាយ និង​មិន​មាន​ភាព​ស្មើគ្នា​នោះ​ទេ​។ មិន​ស្មើគ្នា​ក៏​ដោយសារ​តែ​សកម្មភាព​សេដ្ឋកិច្ច​ជា​ទូទៅ​ក្រៅពី​ពាណិជ្ជកម្ម គឺ​ស្ថិត​នៅ​ក្រោម​កំរិត​ទាប​ជាង​កាលពី​ឆ្នាំ​មុន​ដដែល ជា​ពិសេស​សម្រាប់​ការ​ប្រើប្រាស់​និង​ការ​បញ្ជា​ទិញ​ក្នុងស្រុក និង​វិស័យ​ទេសចរណ៍​ជាដើម​។

គួរ​កត់​សម្គាល់ថា កាលពី​ពេល​ថ្មី​ៗ​នេះ ហុងកុង​ទើបនឹង​សម្រេច​បន្ធូរបន្ថយ​ការ​រឹតត្បិត​សកម្មភាព​សង្គម​នានា ដោយ​អនុញ្ញាត​ឱ្យ​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ដូច​ជា​ខារ៉ាអូខេ បើក​ឡើង​ដំណើរការ​ឡើង​វិញ ប្រសិនបើ​ពួក​គេ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ ដូច​ជា​ការ​ចាក់​វ៉ាក់សាំង​ជាដើម​។

ការ​លក់រាយ​ក្នុង​ក្រុង​ហុងកុង​បាន​កើនឡើង​ជាង ៣០% នៅ​ក្នុង​ខែកុម្ភៈ​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ថយ​ចុះ​ពី ៧,២% មក​នៅ​ត្រឹម ៦,៨% នៅ​ក្នុង​ខែមីនា​។

ជាមួយ​គ្នា​នេះ សេដ្ឋកិច្ច​ហុងកុង ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​ផ្ទាល់​របស់​ហុងកុង​ព្យាករ​ថា នឹង​មាន​កំណើន ៣,៥% ទៅ ៥,៥% ក្នុង​ឆ្នាំ​២០២១​នេះ ដោយសារ​តែ​សកម្មភាព​អាជីវកម្ម​កំពុង​ដំណើរ​ជា​ធម្មតា​ឡើង​វិញ​បណ្តើរ​ៗ ស្រប​ពេល​នឹង​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​កំពុង​ដំណើរការ​បាន​យ៉ាង​រលូន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វីលីពីន​កំពុង​បារម្ភ​ខ្លាច​ស្ថានភាព​កូវីដ-១៩​ជ្រុល​ផុងខ្លួន​ដូច​នៅ​ឥណ្ឌា

ព័ត៌មាន
ស្របពេលដែលឃើញគំរូប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងមាត់ជ្រោះមហន្ដរាយដោយសារកូវីដ-១៩ ប្រទេសហ្វីលីពីនឯណោះវិញ ក៏កំពុងភ័យបុកពោះកាន់តែខ្លាំងដែរ ដោ…

មានលុយត្រឹម $200 ដុល្លាជាងក៏អាចទិញរថយន្តថ្មីជិះបានដែរ!

ព័ត៌មាន
បច្ចុប្បន្នយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃរថយន្តថ្មីមានតម្លៃប្រហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ