ក្រុមហ៊ុន CIC

ភាពចម្រូងចម្រាសរបស់ក្រុមហ៊ុន CIC! អ្នកឧញ៉ា គួច ម៉េងលី ស្នើឱ្យសមត្ថកិ.នាំមេខ្លោ.មកកាត់ទោ..


អ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យសមត្ថកិច្ចចាត់វិធានការ និងបើកការស៊ើបអង្កេតលើករណីចម្រូងចម្រាសរបស់ក្រុមហ៊ុន Cambodia Investor Capital (CIC) និងស្នើឱ្យចាប់ជនឆបោក យកមកកាត់ទោសតាមផ្លូវច្បាប់ បើមិនដូច្នេះទេ ករណីនេះនឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គម ដែលអាចឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសអាចធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាតែម្តង។
ក្រុមហ៊ុន CIC
ដោយ

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចនាំមេខ្លោងក្រុមហ៊ុន CIC Plc ដែលរកស៊ីបោកប្រាស់លុយប្រជាពលរដ្ឋរាប់លានដុល្លារមកទោសតាមផ្លូវច្បាប់ ក្រោយអ្នកឧកញ៉ាសង្កេតឃើញថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះនៅតែមានសេរីភាព និងកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយក្តីសុខ​។

សម្រាប់អ្នកជំនួញរូបនេះ សមត្ថកិច្ចត្រូវតែមានការស៊ើបអង្កេតលើរឿងនេះ មិនគួរមើលរំលងជាដាច់ខាត ពោលគឺសំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេត និងដោយបើកចំហរផងដែរ ពីព្រោះថា ប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំ ដោយការរកស៊ីវិនិយោគនៅក្រុមហ៊ុន CIC Plc នេះ។ តួយ៉ាង ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ាគួច ម៉េងលី បានបន្ថែមទៀតថា ប្រទេសកម្ពុជា មិនត្រូវបណ្តោយឱ្យមានករណីបែបនេះកើតឡើង និងមិនអាចបន្តរស់នៅក្រោមការបំពុលបរិយាកាសសង្គម និងភាពមិនប្រក្រតីនានានៃបរិស្ថានសង្គមបែបនេះទៀតឡើយ ពោលគឺប្រសិនបើនៅតែបន្តនោះប្រជាជនកម្ពុជានឹងបន្តរងនូវភាពអយុត្តិធម៌ និងគ្មានសន្តិភាពក្នុងចិត្តនោះទេ។

ទន្ទឹមនេះ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រសិនបើរឿងរកស៊ីវិនិយោគបោកប្រាសពលរដ្ឋនេះ នៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គម ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលផងដែរ។ មិនតែប៉ុណ្ណោះ ប្រសិនបើទុកឱ្យជនបោកប្រាសមានឱកាសបន្តបំផ្លាញប្រជាជន និងសេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងរងការខូចខាតយ៉ាងធំនាពេលខាងមុខ។

ជាមួយគ្នានេះអ្នកឧកញ៉ា គួច ម៉េងលី បានអះអាងថា ប្រសិនបើឧក្រិដ្ឋជននៅតែបន្តរស់នៅដោយសេរីបែបនេះ ដោយគ្មានចំណាត់ការណាមួយនោះ ទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ និងអន្តរជាតិ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា នឹងរិតតែរងផលប៉ះពាល់កាន់តែខ្លាំងផងដែរ។ ទន្ទឹមនេះ នឹងធ្វើឱ្យប្រជាជនបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយជាមួយនឹងភាពអយុត្តិធម៌ដែលបង្កឡើងដោយសេរី ​ពីសំណាក់ជនបោកប្រាសមួយក្រុមតូចនៅក្នុងសង្គម។

អ្នកឧកញ៉ាគួច ម៉េងលី ក៏បានលើកទឹកចិត្តឱ្យជនរងគ្រោះទាំងអស់ត្រូវចូលរួមទាំងអស់គ្នា និងស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការ និងបើកការស៊ើបអង្កេតលើរឿងនេះ ដោយមិនយោគយល់ថា មេខ្លោងរកស៊ីបោកប្រាសនេះមានខ្សែ ឬខ្លាំងប៉ុណ្ណានោះទេ ហើយសូមសមត្ថកិច្ចរកយុត្តិធម៌ជូនប្រជាជន រាប់សែននាក់ មុនពេលដែលបទល្មើសនេះរីករាលដាលកក្រើកពេញផ្ទៃប្រទេស។ គួរបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខាប់ភីថល ភីអិលស៊ី (CIC Plc) គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិពីនិយ័តករមូលបត្រកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យ SME ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចាប់យកឱកាសទីផ្សារ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាសក្ខីកម្មបង្ហ…

តើមានកត្តាអ្វីជំរុញឱ្យធនាគារនៅវៀតណាមជិត២០ នាំគ្នាកាត់បន្ថយអត្រាការប្រាក់បញ្ញើ?

ព័ត៌មាន
ចាប់តាំងពីដើមខែមីនា ធនាគារពាណិជ្ជនៅប្រទេសវៀតណាមជិត២០ បានសម្រេចកែសម្រួលអត្រាការប្រាក់បញ្ញើរហូតមកដល់ពេលនេះ ហើយនៅក្នុងចំណោមធនាគារទាំងនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ