សហភាពអឺរ៉ុប

EU ស្នើកាត់មូលនិធិចំនួន ៧,៥ពាន់លានដុល្លារសម្រាប់ប្រទេសហុងគ្រី ជុំវិញសំណុំរឿងអំពើពុករលួយ


សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឱ្យផ្អាកការផ្តល់មូលនិធិប្រហែល ៧ពាន់៥រយលានដុល្លារ សម្រាប់ប្រទេសហុងគ្រី លើសំណុំរឿងអំពើពុករលួយ។ នេះជាករណីដំបូងហើយ សម្រាប់ប្លុកទាំង២៧ប្រទេស ដែលការដាក់ទណ្ឌកម្មថ្មីនេះ បង្ហាញថា នីតិរដ្ឋរបស់អឺរ៉ុបកាន់តែត្រូវការពារឲ្យបានប្រសើរឡើងហើយ។ សហភាពអឺរ៉ុប មានរយៈពេល៣ខែ ដើម្បីសម្រេចលើការផ្អាកផ្តល់មូលនិធិដល់ប្រទេសហុងគ្រីជុំវិញ ការចោទប្រកាន់ពីបទពុករលួយ ដែលបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចុផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អឺរ៉ុបស្នើកាត់បន្ថយមូលនិធិ៧.៥ពាន់លានសម្រាប់ប្រទេសហុងគ្រី!

គម្រោងផ្អាកមូលនិធិនេះធ្លាក់មកចំពេលដែល ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងហុងគ្រីបានស្ថិតក្នុងភាពផុយស្រួយអស់​ជាច្រើនខែមកហើយ ដោយសារតែអឺរ៉ុបសង្ស័យថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជាតិនិយមលោក Viktor Orban កំពុងពង្រឹងអំណាចខ្លួន និងកាត់បន្ថយនីតិរដ្ឋ ហើយបានប្រើប្រាស់លុយរបស់សហភាពអឺរ៉ុបដើម្បីពង្រឹងក្រុមបក្ខពួករបស់ខ្លួនថែមទៀត។

គេនៅចាំបានកាលពីពីរឆ្នាំមុន សហភាពអឺរ៉ុប​បានដាក់ចេញនូវទណ្ឌកម្មហិរញ្ញវត្ថុថ្មី ដើម្បីឆ្លើយតបទៅនឹងអ្វីដែល​ខ្លួនចាត់ទុកថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុង​ប្រទេសហុងគ្រី និងប៉ូឡូញផងដែរ។

អំឡុងពេលកាន់អំណាច​ជាងមួយទសវត្សមកនេះនាយករដ្ឋមន្ត្រីហុងគ្រី លោក Orban បានបន្ទាបអំណាចឯករាជ្យរបស់តុលាការ ប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ន​បណ្ឌិតសភាក្នុងប្រទេស ព្រមទាំងការរឹតបន្តឹង​លើសិទ្ធិរបស់ជនចំណាកស្រុក សិទ្ធិសហគមន៍ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងស្ត្រី។

ក្រៅពីនោះសហភាពអឺរ៉ុប បានលើកឡើងពីភាពមិនប្រក្រតីជាប្រព័ន្ធនៅក្នុងច្បាប់​សាធារណៈរបស់ប្រទេសហុងគ្រី ភាពទន់ខ្សោយក្នុងការកាត់ទោសឱ្យបានត្រឹមត្រូវ និងកង្វះខាតក្នុងវិធានការប្រឆាំងអំពើពុករលួយជាដើម។

ទោះយ៉ាងណា គម្រោងផ្អាកមូលនិធិសម្រាប់ហុងគ្រី មិនមែ​នធ្វើឡើងលើមូលនិធិទាំងអស់នោះទេ។ គណៈកម្មាការអឺរ៉ុបកំពុងផ្តល់អនុសាសន៍​ឱ្យផ្អាកមូលនិធិ ប្រហែលមួយភាគបីប៉ុណ្ណោះនៃមូលនិធិសរុបជាង ១,១ទ្រីលានដុល្លារ ដែលធ្លាប់រំពឹងទុកថា ត្រូវផ្តល់ឱ្យរដ្ឋាភិបាលក្រុងប៊ូដាផេសប្រទេសហុងគ្រី សម្រាប់រយៈពេល៧ឆ្នាំ ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៧។

គួរជម្រាបថា ១ភាគ៣នៃមូលនិធិនេះ មានចំនួនប្រមាណ ៧ពាន់៥រយលានដុល្លារ ស្មើនឹង៥%នៃផលិតផលក្នុងស្រុកសរុប ដែលគេធ្លាប់ប៉ានស្មានសម្រាប់​ឆ្នាំ២០២២នេះរបស់ហុងគ្រី។ យ៉ាងណាក៏ដោយចុះ បណ្តាប្រទេសសហភាពអឺរ៉ុប​ មានពេលរហូត​ដល់បីខែ ដើម្បីពិចារណា មុននឹងសម្រេចចិត្តលើសំណើ​របស់គណៈកម្មាធិការអឺរ៉ុបនេះ។

ជាការឆ្លើយតប កាល​ពីពេលថ្មីៗនេះ រដ្ឋាភិបាល​ហុងគ្រី​បានអះអាងថា ​សភារបស់ខ្លួន​នឹង​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ ​លើ​ច្បាប់​ជាមួយចំនួនក្នុង​បំណង​​បន្ធូរបន្ថយ ដោះស្រាយភាពមិនប្រក្រតីដែលលើកឡើងដោយEU។ វិធានការនេះ​ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការបង្កើតក្រុមឃ្លាំមើលឯករាជ្យមួយប្រឆាំង​នឹងអំពើពុករលួយ ដើម្បីត្រួតពិនិត្យការប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប ក៏ដូចជាដើម្បីធ្វើឱ្យដំណើរការនីតិប្បញ្ញត្តិកាន់តែមានតម្លាភាព។

សូមបញ្ជាក់ថា ប្រទេស​ហុងគ្រី បានក្លាយជា​សមាជិកសហភាពអឺរ៉ុប​តាំងពីខែ​ឧសភា​ឆ្នាំ២០០៤មកម្ល៉េះ ខណៈដែលផលិតផលក្នុងស្រុកសរុប​របស់ប្រទេសនេះ​មានដល់ទៅប្រមាណ ១៨៥ពាន់លានដុល្លារគិតក្នុងឆ្នាំ២០២១៕




អត្ថបទបន្ទាប់


ជប៉ុនព្រមានពីការជម្លៀសប្រជាជនក្រោយព្យុះទីហ្វុងបោកបក់បង្កឱ្យរអិលបាក់ដីនិងគំរាមកំហែងដោយទឹកជំនន់

ព័ត៌មាន
មនុស្សរាប់លាននាក់នៅក្នុងប្រទេសជប៉ុនត្រូវបានគេព្រមានពីការជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ខណៈកាលពីថ្ងៃចន្ទព្យុះទីហ្វុងឈ្មោះ Nanmadol បាននាំមកនូវខ្…

ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត- ទីតាំងផ្សារទំនើបសហគមន៍ថ្មីសម្រាប់លោកអ្នក

ព័ត៌មាន
ផ្សារទំនើប ខេ ម៉ល អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ប្រកាសពង្រីកគម្រោងផ្សារ ទំនើបមួយទៀតនៅក្នុងតំបន់ព្រែកត្នោត ភាគខាងត្បូងនៃទីក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ