តម្លៃប្រេងកើនឡើងបន្តិចដោយសារកង្វល់អំពីការផ្គត់ផ្គង់និងតម្រូវការជាសកល

តម្លៃប្រេងបានហក់ឡើងខ្ពស់បន្តិច ដោយសារកង្វល់ពីអស្ថិរភាពនយោបាយនៅរុស្ស៊ី និងតម្រូវការជាសកលកើនឡើង


តម្លៃប្រេងបានកើនឡើងខ្ពស់បន្តិចនៅថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ ដោយសារតែមានការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយនៅក្នុងប្រទេសរុស្ស៊ី និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងជាសកល។ កំណើនថ្លៃប្រេងនេះ ក៏មានចំណែកពីក្តីសង្ឃឹមដែលថា នឹងមានតម្រូវការខ្លាំងពីសហរដ្ឋអាមេរិកនៅមុនរដូវកាលនៃតម្រូវការប្រេងច្រើនក្នុងរដូវក្ដៅខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងបានហក់ឡើងខ្ពស់បន្តិច ដោយសារកង្វល់ពីអស្ថិរភាពនយោបាយនៅរុស្ស៊ី និងតម្រូវការជាសកលកើនឡើង

គិតត្រឹមព្រឹកថ្ងៃអង្គារនេះសន្ទស្សន៍តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេស បានកើនឡើង ៦៧ សេន គឺឡើងដល់ជាង ៧៤ដុល្លារ៨៥សេនក្នុងងមួយធុងបារ៉ែល ខណៈដែលសន្ទស្សន៍តម្លៃប្រេងឆៅអាមេរិកវិញ បានកើនឡើង ៧៣ សេន គឺឡើងដល់ប្រមាណ ៧០ដុល្លារ១០សេនក្នុងមួយធុង។

ការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលរុស្ស៊ី និងក្រុមទាហានស៊ីឈ្នួលរុស្ស៊ីវ៉េកន័រ ត្រូវបានបញ្ចៀសកាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា បន្ទាប់ពីក្រុមទាហានស៊ីឈ្នួលប្រដាប់អាវុធធុនធ្ងន់ ក្រោមការដឹកនាំរបស់លោក ព្រីហ្គូហ្ស៊ីន បានដកខ្លួនចេញពីទីក្រុងរ៉ូស្តូវ (Rostov) នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ក្រោមកិច្ចព្រមព្រៀងមួយដែលបានបញ្ឈប់ដំណើរដ៏លឿនរបស់ពួកគេឆ្ពោះទៅរដ្ឋធានីម៉ូស្គូ ក្នុងបំណងផ្ដួលរំលំថ្នាក់ដឹកនាំយោធារបស់រុស្ស៊ី។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុ ANZ បាននិយាយថា បន្ទាប់ពីមានព្រឹត្តិការណ៍នេះហើយ ភាពស្ងៀមស្ងាត់ក្នុងចំណោមក្រុមពាណិជ្ជករ ទាក់ទងនឹងប្រេងរុស្ស៊ីដែលចេះតែជ្រាបចូលក្នុងទីផ្សារអន្តរជាតិនោះ លែងអាចឱ្យគេសន្និដ្ឋានបានដូចកាលពីមុនទ

ការបះបោររយៈពេលខ្លីមិនបានសម្រេចកាលពីថ្ងៃសៅរ៍ បានចោទជាសំណួរខ្លះៗ អំពីការក្ដាប់អំណាចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបានបង្កឱ្យមានការព្រួយបារម្ភមួយចំនួនទៀត អំពីការរំខានជាយថាហេតុចំពោះការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ទោះជាការដឹកជញ្ជូនបានប្រព្រឹត្តទៅតាមកាលវិភាគយ៉ាងណាក៏ដោយ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ BMI បាននិយាយនៅក្នុងកំណត់ត្រាសម្រាប់អតិថិជនថា ការកាត់បន្ថយបន្ថែមទៀតជាឯកតោភាគី នូវទិន្នផលប្រេង ១ លានធុងក្នុងមួយថ្ងៃ ដោយប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីខែកក្កដាទៅ គួបផ្សំនឹងតម្រូវការកាន់តែខ្លាំងតាមរដូវកាលនោះអាចនឹងធ្វើឱ្យទីផ្សារប្រេងកាន់តែតឹងតែងនៅក្នុងត្រីមាសទី៣ឆ្នាំនេះ។

អ្នកវិនិយោគលើទីផ្សារប្រេងនាពេលនេះ ក៏កំពុងតាមមើលសញ្ញានៃការកើនឡើងតម្រូវការប្រេងឥន្ធនៈសម្រាប់ការដឹកជញ្ជូននៅសហរដ្ឋអាមេរិក ដូចជាប្រេងសាំងជាដើម នៅមុនរដូវកាលដែលមានការបើកបរច្រើនបំផុតនារដូវក្តៅខាងមុខនេះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនរបស់អ្នកឧកញ៉ាគួច ម៉េងលី សម្រេចចុះបញ្ជីបោះផ្សាយលក់មូលបត្រជាផ្លូវការហើយ ដោយប្រមូលបានដើមទុន៥លានដុល្លារពីទីផ្សារ

ព័ត៌មាន
នៅទីបំផុត ក្រុមហ៊ុន ម៉េងលី ជេគួច អេខ្យូខេសិន បានក្លាយជាក្រុមហ៊ុនក្នុងវិស័យអប់រំដំបូងគេ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាផ្លូ…

វៀតណាមគ្រោងចាប់ផ្តើមកម្មវិធីជំរុញការវិនិយោគនៅក្នុងទីក្រុងហូជីមិញឡើងវិញ

ព័ត៌មាន
កម្មវិធីជំរុញការស្តារអាជីវកម្មឡើងវិញនៅក្នុងទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់វៀតណាម គ្រោងដាក់ឲ្យដំណើរការនៅខែកក្កដាខាងមុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ