សាជីវកម្មនៅជប៉ុន

សាជីវកម្មក្ស័យធននៅជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល៩ឆ្នាំចុងក្រោយ


ជប៉ុន ដែលទើបរបូតតំណែងជាប្រទេសមានសេដ្ឋកិច្ចខ្ពស់បំផុតលំដាប់ទី៣ នៅលើពិភពលោកធ្លាក់ទៅលើអាល្លឺម៉ង់ កាលពីពេលថ្មីៗ កំពុងជួបបញ្ហាកំណើននៃការក្ស័យធនរបស់សាជីវកម្ម។ ការក្ស័យធនរបស់សាជីវកម្មនានានៅប្រទេសជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ពោលគឺមានសាជីវកម្មរហូតដល់ជាង៩ពាន់ក្រុមហ៊ុនឯណោះបានជួបបញ្ហាក្ស័យធន។
សាជីវកម្មនៅជប៉ុន
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei គិតត្រឹមឆ្នាំ២០២៣ មានសាជីវកម្មរហូតដល់ជាង៩ពាន់ក្រុមហ៊ុនត្រូវបានជប៉ុនចុះក្នុងបញ្ជីក្ស័យធន ដែលជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ។ ហើយប្រសិនបើបូកទាំងក្រុមហ៊ុន ដែលទទួលបានការឧបត្ថម្ភធន និងការលើកលែងខ្លះក្រោមគោលនយោបាយគាំពារអំឡុងពេលរាតត្បាតនៃមេរោគកូវីដ-១៩ បន្ថែមទៀតនោះ ចំនួនសហគ្រាសដែលក្ស័យធននៅជប៉ុន បានឈានជាង១ម៉ឺនក្រុមហ៊ុនឯណោះ។

ក្រុមហ៊ុនស្រាវជ្រាវ Tokyo Shoko បានឲ្យដឹងថា ដោយសារតម្លៃសម្ភារឡើងថ្លៃបានធ្វើឲ្យសហគ្រាសសំណង់ ដែលក្ស័យធនបានកើតឡើងដល់លើស៣៩% ឫស្មើនឹង១ពាន់៧រយ ក្រុមហ៊ុន ខណៈដែលសាជីវកម្មលក់រាយក្ស័យធនកើនដល់២៧% ស្មើនឹងជាង១ពាន់ក្រុមហ៊ុន ។ ប្រភពខាងលើបានឱ្យដឹងថា សាជីវកម្មដែលជួបបញ្ហាក្ស័យធនបានរីករាលដាលពាសពេញតំបន់ទាំងអស់នៅក្នុងប្រទេសជប៉ុន។

លោក ណូប៊ូអូ តូមូដា (Nobuo Tomoda ) នាយកគ្រប់គ្រងក្រុមហ៊ុន Tokyo Shoko Research បាននិយាយថា ការកើនឡើងនៃថ្លៃដឹកជញ្ជូន បញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងឧស្សាហកម្ម និងបញ្ហាភស្តុភារ ជាមូលហេតុដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្ម និងនិរន្តភាពនៃក្រុមហ៊ុនសាជីវកម្មនានានៅក្នុងប្រទេសជប៉ុន។

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វៀតណាម ចាត់វិធានការក្ដៅប្រឆាំងការរត់ពន្ធមាស ស្របពេលតម្លៃមាសក្នុងស្រុកកំពុងហក់ឡើងខ្លាំង

ស្របពេលដែលហាងឆេងមាសនៅវៀតណាម ហក់ឡើងខ្ពស់ជាងហាងឆេងលើទីផ្សារអន្តរជាតិ ការរក្សាស្ថិរភាពទីផ្សារមាស បានក្លាយជាបញ្ហាដ៏សំខាន់មួយ ដែលត្រូវដោះស្រ…

ក្រុមហ៊ុន Chevron បានប្រគល់ភាគហ៊ុនតំបន់ឧស្ម័នទៅឱ្យរបបសឹកមីយ៉ាន់ម៉ា

ក្រុមហ៊ុនថាមពល ឆេវរ៉ន់ (Chevron) របស់សហរដ្ឋអាម៉េរិក បានសម្រេចដកខ្លួនចេញពី អាជីវកម្មថាមពលនៅតំបន់ឧស្ម័នធម្មជាតិ យ៉ាដាណា (Yadana) ប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ