ការអន្តរាគមន៍របស់លោក ដូណាល់ ត្រាំ

តើការអន្តរាគមន៍របស់លោក ដូណាល់ ត្រាំ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចជាការបំបាក់មុខចិន នៅក្នុងតំបន់ ឬយ៉ាងណា?


ភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជា និងថៃ បានកើតមានឡើងតាំងពីយោធាថៃ បានលបចូលវាយឆ្មក់ធ្វើឱ្យយោធិនកម្ពុជាម្នាក់ពលីតាំងពីថ្ងៃទី២៨ ខែឧសភា ហើយបានរីករាលដាលដល់បិទព្រំដែន ទម្លាក់កម្រិតទំនាក់ទំនងការទូត ហើយផ្ទុះសង្រ្គាមនៅព្រំដែនពេញទំហឹងនៅថ្ងៃទី២៤ ខែកក្កដា ហើយចិន ជាអ្នកចេញមុខមុនគេក្នុងការជួយសម្របសម្រួលដោះស្រាយលើបញ្ហានេះ ប៉ុន្តែមិនទទួលបានជោគជ័យ។
ការអន្តរាគមន៍របស់លោក ដូណាល់ ត្រាំ
ដោយ

បញ្ហានេះបានបង្កវិនាសសកម្មទៅវិញទៅមកជាបន្តបន្ទាប់ រហូតដល់យប់ថ្ងៃទីសៅរ៍ លោក ដូណាល់ ត្រាំ ក៏បានលូកដៃក្នុងសង្គ្រាមនេះ តាមរយៈការជួយសម្របសម្រួល និងដាក់ចេញគំនិតផ្តួចផ្តើមឲ្យមានការចរចាបទឈប់បាញ់មួយរវាងភាគីទាំងពីរ។ តើការអន្តរាគមន៍របស់លោក ដូណាល់ ត្រាំ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចជាការបំបាក់មុខចិន នៅក្នុងតំបន់ ឬយ៉ាងណា?

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដា ថា ចិន បានជំរុញកម្ពុជា និងថៃ ឱ្យដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរតាមការសន្ទនាជាមិត្ត ដោយផ្តល់តួនាទីក្នុងន័យស្ថាបនាតាមការរក្សាគោលជំហរដោយយុត្តិធម៌។ ពាក់ព័ន្ធនឹងគោលបំណងនេះ ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យកម្ពុជា និងថៃ រួមរស់ដោយសន្តិភាពក្នុងអំឡុងពេលលោកជួបសមភាគីថៃ ម៉ារី សាងអាមពង្សា (Maris Sangiampongsa) នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី។ នៅពេលនោះ លោក វ៉ាង បាននិយាយថា ប្រទេសចិន មានឆន្ទៈក្នុងការរក្សាគោលជំហរក្នុងការស្វែងរកយុត្តិធម៌ និងដើរតួនាទីស្ថាបនាសម្រាប់ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរវាងប្រទេសទាំងពីរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាគីថៃ ហាក់មិនបង្ហាញសុឆន្ទៈពិតប្រាកដក្នុងការទទួលយកការសម្របសម្រួលពីចិន ដោយបន្តចង់បានដំណោះស្រាយតាមយន្តការទ្វេរភាគី។

តាំងពីពេលនោះមករហូតដល់ផ្ទុះសង្រ្គាម កាសែត Global Times របស់ចិន បានរាយការណ៍ពីចំណាប់អារម្មណ៍របស់ចិន ចំពោះការសម្របសម្រួលនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នោះភ្លាមៗ ហើយបានជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចាបន្ទាប់ពីការប៉ះទង្គិចគ្នាថ្មីៗបានផ្ទុះឡើងនៅតាមព្រំដែនកម្ពុជា និងថៃ។

ក្រៅពីចិន ក៏មានលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម នៅក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ក៏បានចេញមុខជួយសម្របសម្រួលដោះស្រាយបញ្ហាជម្លោះរវាងប្រទេសកម្ពុជា និងថៃ ផងដែរ។ ជាមួយគ្នានេះ កាលពីយប់ថ្ងៃ២៦ ខែកក្កដា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក៏បានចេញមុខជួយសម្របសម្រួលក្នុងជម្លោះនេះផងដែរ តាមរយៈផ្តួចផ្តើមឱ្យភាគីទាំងពីរអនុវត្តបទឈប់បាញ់ និងបន្ទាន់និងដោះស្រាយបញ្ហាដោយសន្តិវិធី ហើយភាគទាំងពីរក៏បានឯកភាពផងដែរ។ ប៉ុន្តែកងទ័ពថៃ នៅតែបន្តវាយឈ្លានពានមកលើកម្ពុជា។

ការបង្ហាញមុខរបស់លោក ត្រំា ក្នុងការជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃនេះ បានធ្វើឱ្យអ្នកវិភាគលើកឡើងថា លោកទំនងជាប្តូរគោលនយោបាយមកអាស៊ានខុសពីអាណត្តិមុន។ អ្នកវិភាគបានលើកឡើងថា នេះអាចជាការឆ្លៀតឱកាសមួយបង្ហាញពីឥទ្ធិពលរបស់អាម៉េរិក នៅក្នុងតំបន់អាស៊ាន នៅពេលដែលមេដឹកនាំអាស៊ាន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលមួយនៅម៉ាឡេស៊ីនៅក្នុងខែតុលា ខាងមុខនេះ ខណៈលោក ត្រាំ ក៏ទំនងជាចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អ្នកវិភាគបានបន្តទៀតថា នៅក្នុងសង្រ្គាមពាណិជ្ជកម្មជុំថ្មីជាមួយនឹងចិន លោក ត្រាំ ប្រាកដជាដឹងអំពីឥទ្ធិពលចិននៅអាស៊ាន តាមរយៈលទ្ធផលនៃការចរចារពាណិជ្ជកម្មជាមួយនឹងប្រទេសនានានៅក្នុងតំបន់ពាក់ព័ន្ធនឹងសម្ពាធពន្ធគយរបស់អាម៉េរិក។ លោកត្រាំ ទំនងជាចង់បានស្នាដៃមួយនៅក្នុងអាណត្តិចុងក្រោយរបស់លោក ក្នុងនាមជារដ្ឋបុរសពិភពលោក ដូច្នេះហើយលោកតែងតែយកចិត្តទុកដាក់ ហើយបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះបញ្ហាសន្តិភាពនៅអ៊ុយក្រែន នៅមជ្ឈិមបូព៌ា ទោះជាពេលខ្លះលោកមានចរិតបែបបង្ខំ ដាក់សម្ពាធ និងប្រើប្រាស់រហូតដល់យោធាក៏ដោយ៕




អត្ថបទបន្ទាប់


អាជ្ញាធរខេត្តបាត់ដំបង ត្រៀមផែនការជួយដល់ពលរដ្ឋរួចរាល់ហើយ ក្រោយថៃ ពង្រាយទ័ពតាមព្រំដែនជាប់ស្រុកសំពៅលូន

អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមផែនការជួយសម្រួលការធ្វើដំណើរ និងទីសុវត្ថិភាពសម្រាប់ពលរដ្ឋរស់នៅតាមបណ្ដាស្រុកជិតព្រំដែនថៃ រួចរាល់ហើយ។ ការត្រៀ…

លោក ដូណាល់ ត្រាំ ប្រើពន្ធគយដាក់សម្ពាធឲ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់

ស្របពេលប្រទេសនានានៅក្នុងតំបន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ជាមួយសហរដ្ឋអាម៉េរិក ហើយការអនុវត្តពន្ធបដិការកាន់តែខិតជិតចូលមកដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ