តំបន់អាស៊ី

តើប្រទេសណាជាប់ឈ្មោះជាប្រទេស ដែលមានថ្លៃចំណាយជីវភាពទាបបំផុតរបស់ពិភពលោកសម្រាប់ជនបរទេសរស់នៅ?


ប្រទេសមួយដែលមានថ្លៃចំណាយជីវភាពប្រចាំថ្ងៃទាបខ្លាំងសម្រាប់ជនបរទេសរស់នៅ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន រួមមាន ការទាក់ទាញជនបរទេស រួមទាំងភ្ញៀវទេសចរផង ការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ការជំរុញការវិនិយោគ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត ការទាក់ទាញមនុស្សមានទេពកោសល្យ ការបង្កើនការប្រកួតប្រជែង និងការបង្កើនភាពធុននៃសេដ្ឋកិច្ចជាដើម។ ដូចនេះ តើប្រទេសណាជាប់ឈ្មោះជាប្រទេសដែលមានថ្លៃចំណាយជីវភាពទាបបំផុតរបស់ពិភពលោកសម្រាប់ជនបរទេសរស់នៅ?
តំបន់អាស៊ី
ដោយ

របាយការណ៍ស្ទង់មតិប្រចាំឆ្នាំមានឈ្មោះថា “ទស្សនជនបរទេសប្រចាំឆ្នាំ២០២៤” ឬ Expat Insider 2024 របស់អង្គការអន្តរជាតិ InterNations បង្ហាញថា វៀតណាម ដែលមានប្រជាជនសរុបជាង៩០លាននាក់ បានជាប់ឈ្មោះជាប្រទេសដែលមានថ្លៃចំណាយជីវភាពទាបបំផុតរបស់ពិភពលោកសម្រាប់ជនបរទេសរស់នៅរយៈពេល៤ឆ្នាំជាប់ៗគ្នា រួមទាំងឆ្នាំ២០២៤ នេះផង។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា។

ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់កំពូលក្នុងសន្ទស្សន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬ Personal Finance Index នៃរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការអន្តរជាតិ InterNations។

នៅក្នុងការស្ទង់មតិរបស់ខ្លួន អង្គការអន្តរជាតិ InterNations បានស្នើសុំឱ្យជនបរទេសដាក់ពិន្ទុលើកត្តាសំខាន់ចំនួន៣ផ្សេងគ្នាដោយការដាក់ពិន្ទុរាប់ចាប់ពី១ពិន្ទុ (ដែលបង្ហាញថា អាក្រក់ណាស់) រហូតដល់៧ពិន្ទុ (ដែលបង្ហាញថាល្អណាស់) ។

កត្តាសំខាន់ទាំង៣ខាងលើ រួមមានទី១៖ ថ្លៃចំណាយជីវភាពរស់នៅប្រចាំថ្ងៃ ទី៖ ការពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ និងទី៣៖ ថាតើប្រាក់ចំណូលគ្រួសាររបស់ពួកគេគ្រប់គ្រាន់សម្រាប់រស់នៅដោយសុខស្រួលនៅក្នុងប្រទេសវៀតណាម ដែរឬទេ។

របាយការណ៍ស្ទង់មតិដដែលបានបញ្ជាក់ថា ប្រទេសវៀតណាម ពិតជាស័ក្ដិសមនឹងទទួលបានចំណាត់ថ្នាក់កំពូលនេះខ្លាំងណាស់ ដោយសារតែប្រទេសនេះតែងតែរក្សាថ្លៃចំណាយជីវភាពប្រចាំថ្ងៃឱ្យនៅទាបខ្លាំង។

នៅក្នុងការស្ទង់មតិនេះ ជនបរទេសភាគច្រើន ពោលគឺរហូតដល់ទៅ៨៦% បានដាក់ពិន្ទុ “ល្អ” សម្រាប់ថ្លៃចំណាយជីវភាពប្រចាំថ្ងៃក្នុងប្រទេសនេះ ដែលល្អជាងឆ្ងាយបើធៀបនឹងអត្រាជាមធ្យម៤០% នៅទូទាំងពិភពលោក។ លើសពីនេះទៅទៀត ពាក់កណ្ដាលនៃជនបរទេសទាំងនេះ បានដាក់ពិន្ទ “ល្អណាស់” សម្រាប់ថ្លៃចំណាយជីវភាពប្រចាំថ្ងៃក្នុងប្រទេសនេះ ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងអត្រាជាមធ្យម១២% នៅទូទាំងពិភពលោក៕

None



អត្ថបទបន្ទាប់


ជប៉ុនស្រាវជ្រាវឃើញថា សមត្ថភាពផលិតបន្ទះឈីបរបស់មហាយក្សចិន ដើរយឺតជាងកោះតៃវ៉ាន់ត្រឹម៣ឆ្នាំប៉ុណ្ណោះ

ការសិក្សាស្រាវជ្រាវរបស់ជប៉ុន បានរកឃើញថា បច្ចេកវិទ្យាបន្ទះឈីបរបស់មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកកំពុងរីកចម្រើនយ៉ាងឆាប…

តើវិស័យអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក មានស្ថានភាពយ៉ាងណាហើយនៅពេលនេះ?

ស្ថានភាពបំណុលក្នុងវិស័យអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយស្ថាប័នជំនាញបានព្រមានថា ម្ចាស់អគារ ការិយាល័យ និងលំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ