តំបន់អាស៊ី

ធនាគារ ADB លើកឡើងថា ប្រទេសចិន ដើរតួនាទីក្នុងការកំណត់កំណើននៅតំបន់ដែលកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងឆ្នាំ២០២៤


ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា កំណើននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងថយចុះនៅឆ្នាំនេះ ទោះបីជាតម្រូវការក្នុងស្រុកមានភាពប្រសើរជាងមុនយ៉ាងណាក៏ដោយ។កត្តាជំរុញដ៏សំខាន់នៃការធ្លាក់ចុះនេះ គឺដោយសារតែមានការថមថយ និងភាពទន់ខ្សោយនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តំបន់អាស៊ី
ដោយ

ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីថ្មីចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះថា ផលិតផលក្នុងស្រុកសរុបក្នុងតំបន់អាស៊ី កំពុងអភិវឌ្ឍន៍ត្រូវបានព្យាករថានឹងកើនឡើង ៤.៩% នៅឆ្នាំនេះ ។

ធនាគារ ADB បានគូសបញ្ជាក់ថា ភាពទន់ខ្សោយនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីសម័យនៃជំងឺរាតត្បាត អាចធ្វើឱ្យមានភាពស្រពិចស្រពិលនៅក្នុងទស្សនវិស័យកំណើនក្នុងតំបន់នេះ។

ធនាគារ ADB បានបន្តទៀតថា ការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងទីផ្សារអចលនទ្រព្យ របស់ចិននឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ និងតម្រូវការក្នុងស្រុកបន្ថែមទៀត ហើយការធ្លាក់ចុះខ្លាំងក្នុងរយៈពេលវែងក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ទស្សនវិស័យកំណើន ជាមួយនឹងការរីករាលដាលដ៏មានសក្តានុភាពដល់ដៃគូពាណិជ្ជកម្មផងដែរ។

ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកត្រូវបានធនាគារ ADB ព្យាករថានឹងធ្លាក់ចុះកំណើនសេដ្ឋកិច្ចមកនៅត្រឹម ៤.៨% នៅក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុនដែលមានកំណើន ៥.២%។

ឧបសគ្គមួយចំនួនដែលធ្វើឲ្យមានការធ្លុះចុះ ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងសមុទ្រក្រហម ដែលប៉ះពាល់ដល់ផ្លូវដឹកជញ្ជូន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយអាចបង្កឱ្យមានការប្រែប្រួលតម្លៃ គួបផ្សំនឹងគោលនយោបាយរូបិយវត្ថុរបស់អាម៉េរិក និងការប្រែប្រួលអាកាសធាតុមិនអំណោយផល ដូចជាការកើនឡើងកម្ដៅ​បង្កឡើងដោយបាតុភូតអែលនីណូ។

ទោះបីជាមានហានិភ័យទាំងនេះក៏ដោយ ក៏ធនាគារ ADB មើលឃើញសុទិដ្ឋិនិយមសម្រាប់ការរំពឹងទុកនៅតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ ដោយព្យាករថា កំណើននឹងនៅតែ«មានភាពល្អប្រសើរ»។ ធនាគារអភិវឌ្ឍន៍អាស៊ីនេះ បានបន្ថែមថា ការបញ្ចប់វដ្តនៃការដំឡើងអត្រាការប្រាក់នៅតាមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនភាគច្រើនក៏ដូចជាការបន្តការងើបឡើងវិញនូវការនាំចេញបន្ទះឈីបកើនឡើងនឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងឆ្នាំ២០២៤ ជំរុញដោយវិស័យកម្មន្តសាល និង ទេសចរណ៍

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញរបាយការណ៍ចុងក្រោយនៅថ្ងៃទី ១១ ខែមេសា នេះថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨…

ក្រៅចិន ពលរដ្ឋអាម៉េរិកក៏សំបូរអ្នកទិញសញ្ជាតិ ដើម្បីបង្កាហានិភ័យសេដ្ឋកិច្ចដែរ

ព័ត៌មាន
ស្របពេលដែលស្ថិរភាពពិភពលោកខ្វះលំនឹង សេដ្ឋកិច្ចមិនច្បាស់លាស់ គោលនយោបាយមានការប្រែប្រួលរហ័ស ដើម្បីគេចចេញពីបញ្ហា ក្រុមសេដ្ឋី ដែលមានលុយច្រើននៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ