វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំរបស់ថៃ CPF កើនជាង៥០០% នៅត្រីមាសទី៣ឆ្នាំនេះ?


ក្រុមហ៊ុនផលិតចំណីអាហារចារើនផូកហ្វេន (CPF) បានរាយការណ៍អំពីការកើនឡើងប្រាក់ចំណេញសុទ្ធជាង៥០០% ដែលមានទំហំរហូតដល់ជាង២១០លានដុល្លារ នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដែលជាកម្រិតនៃការស្ទុះងើបឡើងវិញដ៏ខ្លាំង បន្ទាប់ពីបានខាតបង់កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំមួយរបស់ថៃ CPF និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលកំពុងប្រតិបត្តិការនៅតាមប្រទេសចំនួន១៧ និងដឹកជញ្ជូនទៅកាន់ទីផ្សារជាង៥០ នៅទូទាំងពិភពលោកនោះ អាចរកប្រាក់ចំណូលបានរហូតដល់ជាង៤ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ក្នុងនោះ៦២%បានមកពីប្រតិបត្តិការអន្តរជាតិ និង៣៨% បានមកពីប្រតិបត្តិការក្នុងស្រុក។

តាមរយៈប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះបានជួយឱ្យប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះកើនឡើងជាង៥០០% ឡើងដល់ជាង២១០លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុននេះបានខាតបង់ជាង៥១លានដុល្លារ កាលពីត្រីមាសទី៣ ឆ្នាំ២០២៣។

ការស្ទុះងើបឡើងវិញនៃប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន CPF គឺដោយសារកម្រិតប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនចេះតែមានការកើនឡើន គួបផ្សំការខិតខំប្រឹងប្រែងធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។ កម្រិតប្រាក់ចំណេញដុលរបស់ក្រុមហ៊ុននេះ បានកើនឡើងជាង១៥% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ដោយបន្តកើនឡើងពីអត្រា១០% ក្នុងពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដំណើរការលក់ដ៏រឹងមាំរបស់ក្រុមហ៊ុននេះត្រូវបានជំរុញដោយការស្ទុះងើបឡើងនៃតម្រូវការទីផ្សារជ្រូកនៅប្រទេសវៀតណាម៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើនៅក្នុងរយៈពេល១ឆ្នាំ ចិន អាចផលិតរថយន្តបានប៉ុន្មានលានគ្រឿង?

ឧស្សាហកម្មផលិតរថយន្តរបស់មហាយក្សចិន នៅតែមានភាពរឹងមាំ បើទោះបីរងសម្ពាធពីលោកខាងលិចក៏ដោយ ដោយមកទល់ពេលនេះគ្រាន់តែផលិតកម្មរថយន្តអគ្គិសនីរបស់ច…

ការវិលត្រលប់របស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានជាថ្មីជំរុញឱ្យចិន សម្រុកកសាងទំនាក់ទំនងហិរញ្ញវត្ថុកាន់តែជិតស្និទ្ធជាមួយមជ្ឈិមបូព៌ា

វិលត្រលប់របស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានជាថ្មីកំពុងជំរុញឱ្យមហាយក្សចិន ដែលមានសេដ្ឋកិច្ចធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ