វិស័យទេសចរណ៍មាត់ធ្មេញ​វៀតណាម

វៀតណាមរកចំណូលបាន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ ពីសេវាលក់ស្នាមញញឹម​ដល់ជនបរទេស


ជនបរទេសកាន់តែច្រើនឡើងៗ បានធ្វើដំណើរទៅវៀតណាម ដើម្បីស្វែងរក​ការ​ព្យាបាលមាត់ធ្មេញ ឬគេហៅថា​សេវាលក់ស្នាមញញឹម។ ជាក់ស្ដែង បើតាមតួលេខពីរដ្ឋបាលទេសចរណ៍ជាតិវៀតណាម បានឲ្យដឹងថា មានជនបរទេសប្រមាណជា ១០ ម៉ឺននាក់ បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងមួយឆ្នាំៗ ដើម្បីព្យាបាលសុខភាពមាត់ធ្មេញ ដែលវាបានធ្វើឲ្យប្រទេសនេះ រកចំណូលបានពីសេវាកម្មនេះជាង ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
វៀតណាមរកចំណូលបាន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ ពីសេវាលក់​ស្នាមញញឹម​ដល់ជនបរទេស (រូបភាពតំណាង )
ដោយ

របាយការណ៍​របស់​ស្ថាប័នស្រាវជ្រាវទីផ្សារអនាគត (Market Research Future) ដែលបាន​ចុះផ្សាយ​នៅក្នុងសារព័ត៌មាន​វៀតណាម VN Express បាន​ព្យាករថា តំបន់​អាស៊ីប៉ាស៊ីហ្វិក នឹងមាន​ប្រមាណជាង ៤០% នៃ​ទីផ្សារ​ទេសចរណ៍​សុខភាពមាត់ធ្មេញសកល នៅក្នុង​ឆ្នាំ​២០២៣។ ក្នុងនោះ ទិសដៅសំខាន់ៗ គឺជាប្រទេស​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍​មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។

នៅក្នុងចំណោម​ប្រទេស​ដែលមានភាព​ទាក់ទាញ​សម្រាប់​វិស័យ​ទេសចរណ៍​សុខភាព​មាត់ធ្មេញ ប្រទេសវៀតណាម គឺឈរ​ក្នុងតំណែង​មួយ​ជា​ប្រទេស​ដែលមានតម្លៃសេវា​ព្យាបាល​សមរម្យ​ អាចទទួលយកបាន។

ការចំណាយ​លើ​សេវា​ព្យាបាល​មាត់ធ្មេញ នៅក្នុងប្រទេសវៀតនាម គឺមានទាប​ជាងច្រើន បើធៀបនឹង​ប្រទេស​កំពុងអភិវឌ្ឍន៍ ឬប្រទេស​អភីវឌ្ឍន៍ ដោយសារតែ​តម្លៃកម្លាំងពលកម្មទាប និងគ្រឿងបិរក្ខាក៏មានតម្លៃថោក​ដែរ។ ជាក់ស្ដែង ដូចជា​ការដាំបង្គោលដាក់ធ្មេញ ជាទូទៅ​មានតម្លៃ ៤ពាន់​ដុល្លារនៅអាមេរិក និងនៅប្រទេសថៃ តម្លៃ ១.៥០០ ដុល្លារ ប៉ុន្ដែ​សម្រាប់នៅទីក្រុង​ហាណូយ នៃវៀតណាម គឺតម្លៃតែ ១ពាន់​ដុល្លារប៉ុណ្ណោះ

ជាមួយគ្នានេះដែរ ក៏មាន​ពេទ្យធ្មេញជាច្រើន នៅវៀតណាម ត្រូវបាន​បំពាក់បំប៉ន និងអភិវឌ្ឍ​ជំនាញ ពីប្រទេស​ល្បីៗដូចជា សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងជាដើម ហើយពួកគេ​ក៏មាន​បទពិសោធន៍​ច្រើន​ក្នុងការងារ​នេះផងដែរ។

សេវា​ព្យាបាល​មាត់ធ្មេញ វាមិនត្រឹមតែ​ជួយឲ្យវៀតណាម​រកចំណូលបាន​រាប់រយ​លានដុល្លារប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជាផ្នែកមួយ​ជួយ​ទាក់ទាញ​ជនបរទេស​ឲ្យមកធ្វើ​ដំណើរកម្សាន្ដ និងស្នាក់នៅ​ក្នុងប្រទេសវៀតណាម​បានកាន់តែ​យូរថ្ងៃផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបរាជ័យមហិច្ឆតារបស់ខ្លួននាំចេញអង្ករ ៩លានតោនក្នុងឆ្នាំ២០១៩

ព័ត៌មាន
បើទោះបីជា សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩ មកនៅត្រឹម ៩លានតោនក៏ដោយ ថៃ នៅតែមិនអាចសម្រេចគ…

ក្រុមហ៊ុន កូកាកូឡាវៀតណាម រងការបញ្ជាឲ្យបង់ពន្ធ និងផាកពិន័យជាង ៣៥ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនកូកាកូឡា នៅវៀតណាម ត្រូវបានបញ្ជាឲ្យសងប្រាក់ចំនួន ៣៥,៤ លានដុល្លារអាមេរិក ទាក់ទងនឹងការមិនបានបង់ពន្ធចូលរដ្ឋវៀតណាម និងពិន័យលើការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ