សួនកសិ-ឧស្សាហកម្ម

មហាសេដ្ឋីល្បីម្នាក់នៅកម្ពុជា កំពុងសិក្សាបង្កើតសួនកសិ-ឧស្សាហកម្មទំហំ៣០០ហិកតានៅខេត្តកំពង់ធំ


មហាសេដ្ឋីល្បីម្នាក់នៅកម្ពុជា កំពុងសិក្សាបង្កើតសួនកសិ-ឧស្សាហកម្មទំហំ៣០០ហិកតានៅខេត្តកំពង់ធំ។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត របស់មហាសេដ្ឋី គិត ម៉េង កំពុងសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មក្នុងខេត្តកំពង់ធំ សម្រាប់ការកែឆ្នៃកសិផលនានានៅលើផ្ទៃដីប្រមាណ៣០០ហិកតា។ គម្រោងនេះទទួលបានការសម្របសម្រួលពីអាជ្ញាធរខេត្តកំពង់ធំ និងបានចុះអនុស្សរណៈនៃការយោគយល់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
សួនកសិ-ឧស្សាហកម្ម
ដោយ

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ គម្រោងនេះមិនមែនផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទីនោះទេ តែជាគម្រោងសម្រាប់ការកែច្នៃកសិផលនានា និងជាគម្រោងអមជាមួយគម្រោងធំ នៃសួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ដែលមានការគាំទ្រពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខេត្តសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត តាមរយៈការបង្កើនតម្លៃកសិផល ទីផ្សារ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

ជាមួយគ្នានេះ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានចាត់ទុកការបង្កើតសួនកសិឧស្សាហកម្មនេះ គឺជាផ្នែកមួយក្នុងការជួយកសាងសេដ្ឋកិច្ចខេត្តកំពង់ធំ ឱ្យកាន់តែមានសេដ្ឋកិច្ចរឹងមាំ និងយូរអង្វែង។ លើសពីនេះ វានឹងជួយបង្កើនតម្លៃកសិផល និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ មានកសិផលកម្ពុជា មិនទាន់កែច្នៃជាច្រើនត្រូវបាននាំចេញទៅលក់នៅតាមបណ្តាប្រទេសជិតខាង ហើយប្រទេសទាំងនោះយកទៅកែច្នៃជាផលិតផលមានតម្លៃជាងកសិផលដើម។ សូមគូសបញ្ជាក់ថា ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ បានជំរុញយ៉ាងសកម្មនូវដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ព្រមទាំងការកែលម្អសេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព។

ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត គឺបានផ្តោតសំខាន់លើការទាក់ទាញវិនិយោគ ការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះ ការគ្រប់គ្រងរដ្ឋបាល ការអនុវត្តច្បាប់ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ក៏ត្រូវបានពង្រឹងដើម្បីធានាស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងខេត្តកំពង់ធំ៕




អត្ថបទបន្ទាប់


សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និងការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណន…

រុស្ស៊ីថ្កោលទោសអាម៉េរិក ចំពោះការរឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិខ្លួន និងទាមទារឱ្យដោះលែងជនជាតិរុស្ស៊ី នៅលើនាវាជាបន្ទាន់

ទីក្រុងមូស្គូ ថ្កោលទោសអាម៉េរិក ចំពោះការចាប់រឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិខ្លួន ដែលកំពុងធ្វើដំណើរនៅក្នុងសមុទ្រការ៉ាប៊ីន និងទាមទារឱ្យអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ