នាវាប្រេងដឹករត់គេចពីកម្ពុជា

ឥណ្ឌូនេស៊ីចាប់បាននាវាប្រេងដឹកប្រេងរត់គេចចេញពីកម្ពុជា ខណៈក្រុហ៊ុនម្ចាស់នាវាច្រានចោលការចោទប្រកាន់រឿងលួចដឹកប្រេងរត់


រឿងរ៉ាវនាវាដឹកប្រេងរត់គេចពីកម្ពុជាទៅដល់ឥណ្ឌូនេស៊ី និងត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់រឹបអូសមករក្សាទុក កំពុងត្រូវបានមហាជនដាក់ការចាប់អារម្មណ៍តាមដានយ៉ាងខ្លាំង នឹងបានចោទជាសំណួរថា តើកម្ពុជានឹងអាចនាំយកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះ ត្រឡប់មកកម្ពុជាវិញបានដែរឬទេ? ខណៈក្រោយពេលដែល អាជ្ញាធរឥណ្ឌូនេស៊ីបានធ្វើការឃាត់ខ្លួននាវិក និង រឹបអូសប្រេងមករក្សាទុក ក្រុមហ៊ុនម្ចាស់នាវាផ្ទុកប្រេងនេះ ក៏បានចេញមុខមក ច្រានចោលការចោទប្រកាន់ដែលថាខ្លួនល្មើសច្បាប់ ឬលួចដឹកប្រេងរត់។
នាវាដឹកប្រេងរបស់ក្រុមហ៊ុន World Tankers Management

បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​បារាំង France24 កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​បាន​ឲ្យ​ដឹង​ថា កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់​រឹបអូស​បាន​នាវា​ផ្ទុក​ប្រេង​ឆៅ​មួយ​គ្រឿង ឈ្មោះ MT Strovolos ដែល​ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន KrisEnergy ជា​ក្រុមហ៊ុន​បូម​ប្រេង​នៅ​កម្ពុជា​។

ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នាវា​ផ្ទុក​ប្រេង​នេះ ត្រូវ​បាន​ឥ​ណ្ដូ​នេ​ស៊ី​ចាប់​ឃាត់​យក​មក​រក្សា​ទុក​នៅ​ឆ្នេរសមុទ្រ ស៊ូ​ម៉ា​ត្រា នៅ​ថ្ងៃ​ទី ២៧​ខែកក្កដា បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដីជូនដំណឹង​ពណ៌​ក្រហម​មួយ ទៅ​កាន់​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​ចាប់​រឹបអូស​នាវា​ផ្ទុក​ប្រេង​នោះ ដ្បិតថា វា​បាន​លួច​យក​ប្រេង​ឆៅ​ដែល​ក្រុមហ៊ុន​បូម​បាន​ហើយ​បើក​រត់គេច​ចេញពី​ប្រទេស​កម្ពុជា​។

ទោះជា​យ៉ាងនេះ​ក្ដី នៅ​ថ្ងៃ​ទី ២៥ ខែសីហា ក្រុមហ៊ុន World Tankers Management ដែល​ជា​ម្ចាស់​នាវា​ផ្ទុក​ប្រេង​មួយ​នេះ បាន​ចេញ​មុខ ទាត់​ចោលការ​ចោទប្រកាន់​ដែល​ថា​នាវា​របស់​ខ្លួន​ឈ្មោះ MT Strovolos បាន​ដឹក​ប្រេង​ពី​កម្ពុជា​ដោយ​ខុសច្បាប់​។

ក្រុមហ៊ុន​ប្រតិបត្តិ​ករ​នាវា​ដដែល​នេះ បាន​បញ្ជាក់​ថា នាវា​របស់​ខ្លួន​បាន​បើក​ចេញពី​ដែនសមុទ្រ​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ចាក់​ប្រេង ប៉ុន្ដែ អំឡុង​ពេល​នោះ ក្រុមហ៊ុន KrisEnergy ដែល​បាន​ជួល​នាវា​នេះ បាន​លុប​ចោល​កិច្ចសន្យា និង​មិន​ព្រម​បង់ថ្លៃ​ប្រាក់​ឈ្នួល​ឲ្យ​ខ្លួន​នោះ​ឡើយ​។ ក្រុមហ៊ុន​ប្រតិបត្តិ​ករ​នាវា​បន្ថែម​ថា នាវា​នេះ បាន​បន្ដ​បើក​មក​ដល់​ដែនសមុទ្រ​ឥណ្ឌូ​នេ​ស៊ី គឺ​គ្រាន់តែ​ដើម្បី​ប្ដូរ​នាវិក​តែ​ប៉ុណ្ណោះ មិន​បាន​លួច​ប្រេង​រត់​ខុសច្បាប់​ដូច​ការ​ចោទប្រកាន់​ឡើង​។

ទាក់ទង​នឹង​បញ្ហា​នេះ សារព័ត៌មាន​ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស បាន​ទាក់ទង​ទៅ​កាន់ ឯកឧត្តម ជៀប សួរ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​ជា​ច្រើន​ដង​ដែរ ប៉ុន្ដែ​មិន​មានការ​ឆ្លើយ​តែ​សោះ​។ ទោះ​យ៉ាងណា នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បារាំង France24 ឯកឧត្តម ជៀប សួរ បាន​បញ្ជាក់​ថា ខាង​ភាគី​កម្ពុជា​កំពុងធ្វើការ​ជាមួយ​ខាង​ភាគី​ឥណ្ឌូ​នេ​ស៊ី​ដើម្បី​នាំ​យក​ប្រេង​ជិត​៣០​ម៉ឺន​បារ៉ែល​នោះ​ត្រឡប់​មក​កម្ពុជា​វិញ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន KrisEnergy គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​សិទ្ធិ​រុករក​ប្រេង និង​បាន​បូម​ប្រេង​នៅ​កម្ពុជា​ប៉ុន្ដែ ដោយសារ​តែ​ក្រុមហ៊ុន​មាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ និង​ការ​បូម​ប្រេង​បាន​តិច​ជាង​ការ​រំពឹង​ទុក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធ្លាក់ខ្លួន​កាន់តែ​ខ្លាំង​ក្នុង​វិបត្តិ​បំណុល និង​បាន​ជំពាក់​ម្ចាស់បំណុល​គ្មាន​លទ្ធភាព​សង ដោយ​ក្នុង​នោះ ក៏​មាន​ជំពាក់​ថ្លៃ​ជួល​នាវា​ផ្ទុក​ប្រេង MT Strovolos ផង​ដែរ​។

បើ​តាម​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី ក្នុង​ការ​ឃាត់​ទុក​នាវា​ផ្ទុក​ប្រេង​នេះ មានការ​ឃាត់ខ្លួន​នាវិក​ជា​ច្រើន​នាក់​ផង​ដែរ ដោយ​ក្នុង​នោះ នាវិក​ជា​ជនជាតិ​ឥណ្ឌា​មាន​ចំនួន​១៣​នាក់ ជនជាតិ​បង់​ក្លា​ដេ​ស​៣​នាក់ និង​ជនជាតិ​ភូមា​៣​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដ្រោត នាំមកជូននូវកម្មវិធី “បុគ្គលល្អឯក” ដើម្បីបំផុសគំនិតប្រជាជនកម្ពុជា ជាមួយវីដេអូសាច់រឿងខ្លីៗ និងកម្មវិធីជជែកកម្សាន្ដ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន

ព័ត៌មាន
ដើម្បីជម្រុញទឹកចិត្តយុវជនកម្ពុជាជំនាន់ក្រោយឲ្យស្វែងយល់នូវអត្ថន័យនៃពាក្យ “បុគ្គលល្អឯក” ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត បានបង្កើតឡើងនូវកម្មវ…

ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិន សំងំអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ថ្មីមានសមត្ថភាពខ្ពស់ប្រឆាំងមេរោគបំប្លែងខ្លួន

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិន កំពុងសម្ងំអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩សេរីថ្មី ដែលអាចមានសមត្ថភាពខ្ពស់ប្រឆាំងមេរោគបំប្លែងថ្មី។ ស្របពេលដែលម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ