វិស័យបច្ចេកវិទ្យា

តើកម្ពុជា ត្រូវធ្វើដូចម្តេច ដើម្បីឱ្យការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញមានប្រសិទ្ធភាព?


រដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាក្តីកង្វល់រួមទាំងនៅក្នុងតំបន់ និងលើពិភពលោក។ យ៉ាងណាមិញ សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាជនខ្មែរទាំងអស់រួបរួមគ្នាជាធ្លុងមួយ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា សំដៅជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ។
វិស័យបច្ចេកវិទ្យា
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានហេតុការណ៍សង្គម យល់ឃើញថា ដើម្បីធ្វើឱ្យការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញមានប្រសិទ្ធភាព គឺទាមទារឱ្យមានយន្តការត្រួតពិនិត្យពីថ្នាក់លើ និងភាពស្មោះត្រង់របស់អ្នកអនុវត្តនៅថ្នាក់ក្រោម។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា អ្នកអនុវត្តច្បាប់ត្រូវចៀសវាងឱ្យផុតពីអំពើពុករលួយ បក្ខពួកនិយម និងសំណូក ឬផលប្រយោជន៍ក្រុមឧក្រិដ្ឋជន។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើកម្ពុជា អាចបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានទាំងស្រុង នោះវានឹងក្លាយជាមេដែកក្នុងការទាក់ទាញទឹកចិត្តរបស់វិនិយោគិនបរទេស និងធ្វើឱ្យវិស័យទេសចរណ៍កាន់តែមានភាពរស់រវើក។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះស្នើឱ្យរាជរដ្ឋាភិបាលបង្ក្រាបបទល្មើសនេះឱ្យដល់ឬសគល់ ដើម្បីលុបបំបាត់បញ្ហាដែលជាក្តីកង្វល់រួមនេះ។

​ជាមួយគ្នានេះ លោកបណ្ឌិត ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការដា​ក់ចេញវិធានការទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល វាជាជំហានមួយដ៏ល្អ តែយ៉ាងណាដើម្បីអាចអនុវត្តប្រកបដោយប្រសិទ្ធភាពលុះត្រាតែរដ្ឋត្រូវលុបបំបាត់អំពើពុករលួយធ្វើយ៉ាងណាឱ្យថ្នាក់លើនឹងថ្នាក់ក្រោយអនុវត្តស្របតាមគោលការណ៍ ដែលបានដាក់ចេញដោយរដ្ឋាភិបាល។ បន្ថែមលើនេះ ទាមទារឱ្យរដ្ឋាភិបាលត្រូវមានប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ ជុំវិញសកម្មភាពបង្រ្កាបរបស់អ្នកអនុវត្ត ត្បិតបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងពលរដ្ឋទទួលរងការរើសអើង។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា ត្រូវតែបង្ហាញសកម្មភាពបង្ក្រាបឱ្យបានខ្លាំងក្លាបំផុត ដើម្បីកុំឱ្យប្រទេសជិតខាង ដូចជាថៃ ជាដើម យកបញ្ហានេះ​មកធ្វើជាលេសក្នុងការឈ្លានពានកម្ពុជា ឬធ្វើឱ្យអន្តរជាតិ មើលរំលងការរំលោភបំពានណាមួយមកលើកម្ពុជា។

​គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ជាកិច្ចការអាទិភាពបំផុតក្នុងរបៀបវារៈនយោបាយ ដើម្បីធានាសុវត្ថិភាពសង្គម និងការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


លោក អានុទីន បង្គាប់ឱ្យប្រធានអាយស្ម័យយានថៃពិចារណាលាលែងពីតំណែង ក្រោយរថភ្លើងបើកបុកដងស្ទូចសំណង់បណ្តាលឱ្យមនុស្សស្លាប់២២នាក់

សោកនាដកម្មដ៏រន្ធត់មួយនៅប្រទេសថៃបានកើតឡើងបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ដោយរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានបុកជាមួយដងសន្ទូចសំណង់ដ៏ធំមួយន…

តើកម្ពុជា ត្រូវធ្វើកំណែទម្រង់អ្វីខ្លះ ដើម្បីធានាភាពធន់សេដ្ឋកិច្ច ចំពេលស្ថានការណ៍ពិភពលោក កាន់តែអាប់អួ?

ទោះបីសេដ្ឋកិច្ចកម្ពុជា រក្សាបានភាពធន់ក្នុងឆ្នាំ២០២៥ តែភាពមិនច្បាស់លាស់នៃប្រព័ន្ធសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយពិភពលោកកំពុងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ