កត្តាដែលជំរុញឲ្យបំណុលគ្រួសារនៅអាមេរិកកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

តើកត្តាអ្វីជំរុញឲ្យបំណុលគ្រួសារនៅអាមេរិកកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅជាង១ទសវត្សរ៍មកនេះ ?


ការសម្រុកនាំគ្នាទិញរថយន្ត និងផ្ទះបង់រំលស់បានជំរុញឱ្យប្រជាជនអាមេរិកជំពាក់បំណុលកាន់តែច្រើនឡើង ពោលគឺនៅឆ្នាំ២០២១ បំណុលគ្រួសារនៅសហរដ្ឋអាមេរិកបានកើនឡើង ១ ទ្រីលានដុល្លារអាមេរិកបន្ថែមទៀតហើយ ដែលជាកំណើនប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានឡើយគិតចាប់តាំងពីឆ្នាំ ២០០៧មក ហើយវាបាននាំឲ្យទំហំបំណុលគ្រួសារសរុបនៅសហរដ្ឋអាមេរិកមានដល់ជាង ១៥ទ្រីលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលនៃទីក្រុងញូវយ៉ក។
កត្តាដែលជំរុញឲ្យបំណុលគ្រួសារនៅអាមេរិកកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
ដោយ

មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ក្រុង​ញូ​វ​យ៉​ក បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០២១ ពលរដ្ឋ​អា​មេ​រិ​កាំ​ង​កាន់តែ​ច្រើន​បាន​ខ្ចីប្រាក់​ដើម្បី​ទិញ​ផ្ទះ​បង់​រំលស់ និង​រថយន្ដ ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​ផ្ទះសម្បែង និង​រថយន្ដ​មានការ​ហក់​ឡើង​ខ្ពស់​ដូច​គ្នា​ដែរ​។

យ៉ាងណាមិញ គិត​ក្នុង​ត្រីមាស​ទី​បួន​នៅ​ឆ្នាំ​២០២១​តែឯង​ប៉ុណ្ណោះ បំណុល​គ្រួសារ​អា​មេ​រិ​កបាន​កើនឡើង​ជាង ៣៣៣ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត នាំ​ឲ្យ​ទំហំ​បំណុល​គ្រួសារ​សរុប​កើន​ដល់ ជាង ១៥​ទ្រី​លាន​ដុល្លារ ដែល​ជា​អត្រា​កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​ឆ្នាំ ២០០៧​មក​។

ក្នុង​នោះ បំណុល​ទិញ​ផ្ទះ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ជិត ២៦០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០២១ ដែល​នាំ​ឲ្យ​ទំហំ​បំណុល​ទិញ​ផ្ទះ​សរុប​កើន​ដល់​ជិត ១១​ទ្រី​លាន​ដុល្លារ​។ ការ​ខ្ចី​កម្ចី​ទិញ​ផ្ទះ កើនឡើង​ខ្ពស់​នេះ គឺ​បន្ទាប់​ពី​អ្នកទិញ​ផ្ទះ​ជា​ច្រើន​បាន​សម្រុក​នាំ​គ្នា​ស្វែងរក​កម្ចី​ទិញ​ផ្ទះ​នៅ​ឆ្នាំ​២០២១ ដោយ​ពួក​គេ​បារម្ភ​ថា អត្រា​ការ​ប្រាក់​អាច​នឹង​មាន​កើនឡើង​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​២០២២​។ 

ទន្ទឹម​នឹង​នេះ បើ​មើលទៅ​លើ​កម្ចី​ទិញ​រថយន្ដ​វិញ នៅ​ឆ្នាំ​២០២១ ការ​ខ្ចី​កម្ចី​ថ្មី​ៗ លើ​ការ​ទិញ​រថយន្ដ​បាន​កើនឡើង​បន្ថែម​ដល់ ជាង ៧៣០​ពាន់​លាន​ដុល្លារ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មួយ នាំ​ឲ្យ​បំណុល​សរុប​នៅ​ក្នុង​ការ​ទិញ​រថយន្ដ​បង់​រំលស់​នៅ​អា​មេ​រិ​ក​កើន​ដល់​ជិត ១,៥​ទ្រី​លាន​ដុល្លារ​។

ដោយឡែក ប្រភេទ​កម្ចី​មួយទៀត ដែល​ជំរុញ​ឲ្យ​បំណុល​គ្រួសារ​អា​មេ​រិ​ក​កើនឡើង​ដែរ​នោះ គឺ​កម្ចី​សិក្សា (Student Loan)​។ កន្លង​មក កម្ចី​សិក្សា​នៅ​អា​មេ​រិ​ក មានការ​កើនឡើង​កើន​ឡើងជា​លំដាប់ ប៉ុន្ដែ នៅ​ឆ្នាំ​២០២១ ទំហំ​កម្ចី​នេះ បាន​ធ្លាក់​ចុះ​អស់​៨​ពាន់​លាន​ដុល្លារ​ទៅ​វិញ​។ កត្តា​ដែល​នាំ​ឲ្យ​មានការ​ថយ​ចុះ​កម្ចី​សិក្សា គឺ​ដោយសារ​តែ​ការ​ចុះ​ឈ្មោះ​និស្សិត​ចូល​រៀនមាន​តិច​ជាង​មុន និង​ការ​ផ្លាស់​ប្ដូរ​នូវ​គោលនយោបាយ​ទាក់ទង​នឹង​ការ​លើកលែង​មួយ​ចំនួន​ពី​រដ្ឋ​ផង​ដែរ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅសាធារណៈរដ្ឋកូរ៉េ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅសាធារណៈរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ដល់ទី១៣ខែកុម្ភៈ ឆ្នា…

កម្មករប្រមាណ ៩០% នៅវៀតណាមបានត្រឡប់មកធ្វើការវិញ បន្ទាប់ពីការសម្រាកបុណ្យចូលឆ្នាំចិន-វៀតណាម

ព័ត៌មាន
ថៅកែៗរោងចក្រធំៗនៅទីក្រុងហូជីមិញហាក់ធូរទ្រូងឡើងវិញហើយ ក្រោយពេលដែល កម្មករនិយោជិកជាង ៩០ ភាគរយ បានត្រឡប់ទៅធ្វើការវិញហើយ បន្ទាប់ពីថ្ងៃឈប់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ