ទីផ្សារមូលបត្រ

អគ្គនាយក CSX៖ ការផ្សព្វផ្សាយកាន់តែទូលំទូលាយ នឹងជំរុញឲ្យវិស័យទីផ្សារមូលបត្ររីកលូតលាស់កាន់តែលឿន និងរឹងមាំ


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានអះអាងថា នៅរយៈពេលប្រមាណ ១០ឆ្នាំនៃការចាប់ផ្ដើមឡើងនៃវត្តមានផ្សារមូលបត្រកម្ពុជា បានបង្ហាញឲ្យឃើញពីការលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យនេះ បើទោះបីជា ការជូញដូរនៅមានទំហំតូច បើធៀបនឹងប្រទេសក្នុងតំបន់ក្ដី។ ក្នុងនោះ ការចូលរួមផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកចំណេះដឹងទាក់ទងនឹងទីផ្សារមូលមូលបត្រឲ្យកាន់តែទូលំទូលាយគឺជាកត្តាសំខាន់មួយក្នុងការជំរុញឲ្យវិស័យនេះ បោះពួយឆ្ពោះទៅមុខកាន់តែប្រសើរឡើង។
អគ្គនាយក CSX៖ ការផ្សព្វផ្សាយកាន់តែទូលំទូលាយ នឹងជំរុញឲ្យវិស័យទីផ្សារមូលបត្ររីកលូតលាស់កាន់តែលឿន និងរឹងមាំ
ដោយ

ដោយមើលឃើញពី​សារៈសំខាន់​នៃការរួមចំណែកក្នុងផ្សព្វផ្សាយ​អំពីទីផ្សារមូលបត្រ ក៏ដូចជាការបញ្ជ្រាបចំណេះដឹង​កានតែទូលំទូលាយ​ថែមទៀត​ទៅដល់​ប្រជាពលរដ្ឋទាក់ទងនឹងវិស័យនេះ ផ្សារមូលបត្រ​កម្ពុជា និង​អង្គភាពសារព័ត៌មានខេមបូណូមីស នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ បានស​ម្រេច​ចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ​ និងពង្រីកសក្ដានុពលនៃវិស័យទីផ្សារមូលបត្រកម្ពុជាឲ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងពិធីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងអង្គភាពព័ត៌មានខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា វិស័យផ្សារមូលបត្រកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ព្រោះប្រជាពលរដ្ឋមិនទាន់យល់ច្បាស់ពីវិស័យនេះ ដោយសារការផ្សព្វផ្សាយមិនទាន់ទូលំទូលាយ ដូច្នេះ ការចូលរួមនៃវិស័យព័ត៌មាន នឹងកាន់តែបង្កើនសក្ដានុពលបន្ថែមដល់វិស័យផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ទៀតដូច្នេះ វិស័យទីផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ។ ជាក់ស្ដែង រយៈពេល ២ខែដំបូង ក្នុងឆ្នាំ២០២២នេះ ទំហំជួយដូរជាមធ្យម​ប្រចាំថ្ងៃបានកើនដល់ជាង​៤០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ពិសេស​នៅខែកុម្ភៈបានកើនដល់ទៅជិត​១លានដុល្លារក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដីសម្រាប់កម្ពុជា ឯកឧត្តម ហុង សុហួរ បានកត់សម្គាល់ឃើញថា ហាក់នៅមានកម្រិត​នៅឡើយ បើប្រៀបនឹងទីផ្សារប្រទេសដទៃ។ បើតាម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​​ផ្សារមូលបត្រ​កម្ពុជា ដើម្បី​ធ្វើឲ្យវិស័យទីផ្សារមូលបត្រ​ កាន់តែមានការរីកចម្រើន ចាំបាច់មានការចូលរួមពីវិស័យផ្សព្វផ្សាយ ពិសេសស្ថាប័ន​ព័ត៌មានដែលមានវិជ្ជាជីវៈ។

ឯកឧត្តម ហុង សុហួរ មានសុទិដ្ឋិនិយមថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងអង្គភាពព័ត៌មានខេមបូណូមីស សាធារណៈជន ម្ចាស់អាជីវកម្ម ក៏ដូចជា វិនិយោគិន ជាដើម នឹងយល់ដឹងកាន់តែច្បាស់ ពីវិស័យCSX។ ជាមួយគ្នានោះ  ឯកឧត្តម ក៏មានក្ដីរំពឹងទៀតថា ក្រោយប្រជាជនកម្ពុជា កាន់តែទទួលបានព័ត៌មានទូលំទូលាយទាក់ទងនឹង​ផ្សារមូលបត្រ ហើយវាក៏នឹងជំរុញឲ្យ​ទំហំវិនិយោគនៅក្នុងទីផ្សារនេះ នឹងកាន់តែកើនឡើងផងដែរ។

លោក ស៊ឺន សាយ អគ្គនាយកនៃអង្គភាពសារព័ត៌មានខេមបូណូមីស បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលសារព័ត៌មានឌីជីថលខេមបូណូមីស បានរួមចំណែក ជាមួយផ្សារមូលបត្រកម្ពុជា នៅក្នុងបេសកកម្មផ្សាព្វផ្សាយព័ត៌មាន​អំពីវិស័យថ្មីនេះ ទៅដល់សាធារណៈជន។ 

បើតាមលោក ស៊ឺន សាយ ទីផ្សារមូលបត្រកម្ពុជា គឺជាស្ថាប័នមួយដែលបានកៀងរគរនូវប្រភពហិរញ្ញវត្ថុដ៏សំខាន់ណាស់​សម្រាប់​ជំរុញដល់​ការលូតលាស់នៃកំណើនសេដ្ឋកិច្ច។ ដូច្នេះ តាមរយៈ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ សារព័ត៌មានឌីជីថលខេមបូណូមីស នឹងខិតខំផ្សព្វផ្សាយ និងពន្យល់ដល់សាធារណៈជន ពិសេស​ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ ឲ្យបានស្វែងយល់កាន់តែច្បាស់ និងទូលំទូលាយ​ពីវិស័យទីផ្សារមូលបត្រ​។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៥ ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន ដែលក្នុងនោះមាន ៩ក្រុមហ៊ុនបានចុះបញ្ជីជាភាគហ៊ុន និង៦ក្រុមហ៊ុន​បានចុះបញ្ជី​ជាសញ្ញាបណ្ណ។ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅតែបង្ហាញ​នូវគំនិតសុទិដ្ឋិនិយមថា វិស័យផ្សារមូលបត្រនៅកម្ពុជា នៅតែមានភាពរឹងមាំ​នឹងបន្តកើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំនៃការជួញដូរជាមធ្យម​បានកើនឡើងរហូត ២៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ៕ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើកគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់នៅ ធនាគារ ហត្ថា ឥឡូវនេះ ឈ្នះរង្វាន់ភ្លាមៗដោយមិនចាំបាច់ផ្សងសំណាងទេ!

ព័ត៌មាន
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ធនាគារ ហត្ថា ប្រកាសផ្តល់ជូនកម្មវិធីពិសេស “ដាក់ភ្លាម ឈ្នះភ្លាម” សម្រាប់អតិថ…

សម្ដេចតេជោ ហ៊ុន សែន ប្រកាសកាសជាផ្លូវការនូវទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងទៅអរិយក្សត្រ

ព័ត៌មាន
នៅទីបំផុត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា សម្ដេចបានកំណត់យកទីតាំងចំនួន២ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមិត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ