វិស័យថាមពល

គុយបា ​ព្រមាន​នៅអង្គការសហប្រជាជាតិថា ការបិទខ្ទប់ផ្លូវប្រេង និងថាមពលអាម៉េរិក គឺជាទង្វើ​បង្កសង្គ្រាម


គុយបា បានប្ដឹងទៅ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការ​បិទខ្ទប់​ផ្លូវដឹកជញ្ជូនប្រេង និងថាមពលដោយ​សហរដ្ឋអាម៉េរិក មិន​ឱ្យចូល​ទៅ​ដល់​ប្រទេសគុយបា គឺជាទង្វើបង្កសង្គ្រាម។ គុយ​បាយ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា បានរំលោភច្បាប់អន្តរជាតិ បំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសគុយបា និងព្យាយាមចាប់បង្ខំឱ្យផ្លាស់ប្តូររបបដឹកនាំនៅគុយបា តាមរយៈ​ការដាក់​ទណ្ឌកម្ម និងបង្កើនសម្ពាធ។ ទន្ទឹម​នេះ គុយបា ក៏បានព្រមាន​ស​ហ​រដ្ឋអាម៉េរិកដែរថា ជម្លោះយោធាណាមួយជាមួយប្រទេសគុយបា ច្បាស់ជាមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ​ទាំង​សង​ខាង។
វិស័យថាមពល
ដោយ

រដ្ឋមន្ត្រីការបរទេសគុយបា លោក ប៊្រុយណូ រ៉ូឌ្រីហ្គេស ប៉ារីឡា (Bruno Rodriguez Parrilla) បានបើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចោទប្រកាន់សហរដ្ឋអាម៉េរិក ថាបានបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេង និងថាមពលមិនឱ្យចូលទៅដល់ប្រទេសគុយបា ដែលលោកចាត់ទុកថាជា ទង្វើបង្កសង្គ្រាម។ រដ្ឋមន្ត្រីការបរទេសគុយបា រូបនេះ បានអះអាងថា ការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេង និងថាមពលដោយសហរដ្ឋអាម៉េរិក មិនឱ្យចូលទៅដល់ប្រទេសគុយបា កំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គុយបា យ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យប្រជាជនគុយបារងទុក្ខវេទនាយ៉ាងខ្លាំង។
អំឡុងកិច្ចពិភាក្សាដេញដោលរបស់អង្គការសហប្រជាជាតិ ស្តីពី សន្តិភាព និងសន្តិសុខអន្តរជាតិ រដ្ឋមន្ត្រីការបរទេសគុយបា ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា បានរំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យសន្តិសុខពិភពលោកអស្ថិរភាពតាមរយៈសកម្មភាពរបស់ខ្លួនធ្វើមកលើប្រទេសគុយបា អ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ាទាំងមូល។ លោកបានអះអាងថា សហរដ្ឋអាម៉េរិកបានបន្តដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចលើប្រទេសគុយបា ក្នុងបំណងចាប់បង្ខំឱ្យមានការផ្លាស់ប្តូររបបដឹកនាំ។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានព្រមានសហរដ្ឋអាម៉េរិកថា ការប្រឈមមុខដាក់គ្នាខាងយោធាណាមួយជាមួយគុយបា អាចនាំឱ្យមានការបង្ហូរឈាមដ៏ធំ ដោយលោកនិយាយថា ប្រជាជនគុយបា នឹងក្រោកឡើងដើម្បីការពារប្រទេស ហើយពលរដ្ឋអាម៉េរិកជាច្រើន ក៏អាចស្លាប់នៅក្នុងសង្គ្រាមនោះដែរ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យទប់ស្កាត់ការកើនឡើងកម្ដៅបន្ថែមទៀត និងជំរុញឱ្យប្រទេសនានា ការពារសន្តិភាពនៅអាម៉េរិកឡាទីន និងតំបន់ការ៉ាអ៊ីប។
នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ដដែលនោះ ប្រទេសកូឡុំប៊ី ក៏បានសម្តែងការព្រួយបារម្ភអំពីជម្លោះដែលកំពុងកើនឡើងនៅជុំវិញពិភពលោក ហើយបានជំរុញឱ្យប្រទេសនានាចៀសវាងស្តង់ដាពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈអង្គការសហប្រជាជាតិ៕




អត្ថបទបន្ទាប់


ក្រោយពិនិត្យសុខភាពរួច លោក ត្រាំ អួតថា លោកមានសុខភាពរឹងមាំល្អឥតខ្ចោះ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវឈានចូលវ័យ៨០ឆ្នាំនៅខែក្រោយនេះ បានប្រកាសថា រាងកាយរបស់លោក គឺល្អឥតខ្ចោះទាំងអស់ បន្ទ…

គុយបា ​ព្រមាន​នៅអង្គការសហប្រជាជាតិថា ការបិទខ្ទប់ផ្លូវប្រេង និងថាមពលអាម៉េរិក គឺជាទង្វើ​បង្កសង្គ្រាម

គុយបា បានប្ដឹងទៅ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការ​បិទខ្ទប់​ផ្លូវដឹកជញ្ជូនប្រេង និងថាមពលដោយ​សហរដ្ឋអាម៉េរិក មិន​ឱ្យចូល​ទៅ​ដល់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ