សាច់បង្កក

អ្នកជំនាញរំពឹងការហាមឃាត់ការនាំចូលសាច់បង្កកនឹងកាន់តែមានប្រសិទ្ធភាព ក្រោយគយរឹតបន្តឹងលក្ខខណ្ឌក្នុងការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុននាំចូល


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រំពឹងវិធានការហាមឃាត់ការនាំចូលសាច់បង្កកពីក្រៅប្រទេសចូលមកទីផ្សារកម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព ក្រោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកំណត់លក្ខខណ្ឌ និងគុណវុឌ្ឍិសម្រាប់ក្រុមហ៊ុននាំចូល។ បើយោងតាមសេចក្តីជូនដំណឹងរួមគ្នារបស់អគ្គនាយកដ្ឋានទាំងពីរ ដើម្បីអាចប្រកបអាជីវកម្មនាំចូលមុខទំនិញសាច់បង្កកបាន តម្រូវឱ្យក្រុមហ៊ុនដែលចង់នាំចូលត្រូវដាក់ស្នើសុំមកកាន់ស្ថាប័នមានសមត្ថកិច្ច និងត្រូវបំពេញតាមលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន។
សាច់បង្កក
ដោយ

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រំពឹងថា វិធានការហាមឃាត់ការនាំចូលសាច់បង្កកគ្មានគុណភាព និងខុសច្បាប់នឹងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត បន្ទាប់ពីអគ្គនាយកគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រឹតបន្តឹងក្នុងការផ្តល់សិទ្ធដល់ក្រុមហ៊ុននាំចូល​។ ប្រធានសមាគមរូបនេះបានអរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ដែលបានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងវិធានការហាមឃាត់ការនាំចូលសាច់បង្កក ព្រោះវិធានការនេះមិនត្រឹមតែជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកប៉ុណ្ណោះ ថែមទាំងជួយការពារសុខភាពអ្នកបរិភោគទៀតផង។

​តែយ៉ាងណាលោក ស៊្រុន ពៅ សង្កេតឃើញថា វិធានការផ្អាកការនាំចូលសាច់បង្កកដំណាក់កាលទី២ ដែលបានដាក់ឱ្យអនុវត្តកាលពីពេលថ្មីៗហាក់មិនសូវមានប្រសិទ្ធភាពខ្ពស់ដូចកាលពីដំណាក់កាលទី១នោះទេ ពោលគឺលោកនៅតែសង្កេតឃើញមានប្រភេទសាច់បង្កកហាមឃាត់ទាំងនោះ បន្តចរាចរដាក់លក់នៅលើទីផ្សារជាហូរហែ ខណៈបច្ចុប្បន្ននេះទោះបីជាស្ថិតនៅក្នុងរដូវកាលបុណ្យទាន និងពិធីមង្គលការក្តី ប៉ុន្តែសាច់ក្នុងស្រុកនៅតែមិនសូវមានតម្រូវការខ្ពស់ ដោយសារឥទ្ធិពលនៃសាច់បង្កក។

​គួរបញ្ជាក់ថា កាលពីពេលថ្មីៗ អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ និងអគ្គនាយកដា្ឋនគយនិងរដ្ឋាករ បានចេញសេចក្តីជូនដំណឹងរួម ស្តីពីយន្តការ និងលក្ខណវិនិច្ឆ័យនៃការផ្ដល់គុណវុឌ្ឍិលើការនាំចូលមុខទំនិញ«សាច់បង្កក» ដើម្បីពង្រឹងប្រសិទ្ធភាពនៃការនាំចូលសាច់បង្កកចូលមកកាន់ទីផ្សារកម្ពុជា។

អគ្គនាយកដ្ឋានទាំងពីរ បានបញ្ជាក់ថា ដើម្បីអាចប្រកបអាជីវកម្មនាំចូលមុខទំនិញសាច់បង្កកបាន គឺក្រុមហ៊ុនត្រូវមានការទទួលស្គាល់ជាមុនជាក្រុមហ៊ុនមានគុណវុឌ្ឍិ ដោយត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសត្រូវមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់, មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់, ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កកស្របតាមលក្ខណបច្ចេកទេសត្រឹមត្រូវ និងត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា«នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូននិងចែកចាយសាច់បង្កកដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕




អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីឥណ្ឌា លោក Adani រងការចោទប្រកាន់ពីបទស៊ីសំណូក និងបោកប្រាស់

រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា លោក Gautam Adani ដែលជាកំពូលមហាសេដ្ឋីរបស់ឥណ្ឌា ប្រធានក្រុមហ៊ុន Ad…

តើអ្នកជំនាញយល់យ៉ាងណាចំពោះការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ?

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលកម្ពុជាចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ