សាច់បង្កក

ប្រធានសមាគមអ្នកចិញ្ចឹមសត្វអះអាងថា រំហូរសាច់បង្កកប្រភេទគ្រឿងក្នុងនៅតែបន្តកើតមាន ទោះកម្ពុជាបិទការនាំចូល


គិតមកទល់ពេលនេះមានរយៈពេលប្រមាណមួយសប្តាហ៍ហើយ ដែលកម្ពុជា បានអនុវត្តវិធានការហាមឃាត់ការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងចូលមកទីផ្សារកម្ពុជាបណ្តោះអាសន្នរយៈពេល៦ខែ ដើម្បីជួយលើកកម្ពស់តម្លៃនិងការចិញ្ចឹមសត្វនៅកម្ពុជា។
សាច់បង្កក
ដោយ

តែយ៉ាងណា ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កត់សម្គាល់ឃើញថា ការអនុវត្តវិធានការហាមឃាត់របស់អាជ្ញាធរមានសមត្ថកិច្ចហាក់ពុំទាន់មានប្រសិទ្ធភាពនៅឡើយទេ ពោលគឺការហូរចូលបំណែកសាច់បង្កកនៅតែបន្តកើតមានជាហូរហែ។ មកទល់ពេលនេះតម្លៃសត្វរស់នៅកម្ពុជាពុំទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កត់សម្គាល់​ឃើញថា បើទោះបីអាជ្ញាធរមានសមត្ថកិច្ច​កំពុងអនុវត្តវិធានការផ្អាកការនាំចូលបំណែកសាច់បង្កក​ប្រភេទគ្រឿងក្នុងក៏ដោយ តែសាច់ប្រភេទនេះ​នៅតែបន្តហូរចូលមកកាន់ទីផ្សារកម្ពុជា ជាហូរហែ ក្រោមរូបភាពដឹកជញ្ជូនទ្រង់ទ្រាយតូចៗជំនួសឱ្យការដឹកជញ្ជូនទ្រង់ទ្រាយធំ។​

ការបន្តហូរចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងមកកាន់ទីផ្សារកម្ពុជានេះ ត្រូវបានប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ ​វាយតម្លៃថា អាចដោយសារកម្ពុជាមានច្រករបៀងច្រើនពេក ដែលធ្វើឱ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រង​និងទប់ស្កាត់។

តាមរយៈការបន្តហូរចូលនេះបានធ្វើឱ្យអ្នកជំនាញរូបនេះសន្និដ្ឋានថា ការអនុវត្តវិធានបិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងរបស់អាជ្ញាធរហាក់ពុំទាន់មានប្រសិទ្ធភាពនោះទេ។ តែយ៉ាងណាប្រធានសមាគមរូបនេះ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តវិធាននេះបន្ថែមទៀត។

​បើតាមការអះអាងរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ បើទោះបីវិធានការហាមឃាត់ការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងបានអនុវត្តអស់រយៈពេលមួយសប្តាហ៍កន្លងមកនេះក៏ដោយ តែតម្លៃជ្រូក និងសត្វរស់នៅកម្ពុជា ពុំទាន់មានការឡើងថ្លៃនោះទេ ពោលគឺតម្លៃសត្វរស់នៅតែបន្តស្ថិតក្នុងកម្រិតមួយទាបដដែល។ បញ្ហានេះវាបាន និងកំពុងគំរាមកំហែងដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយប្រសិនបើពុំមានចំណាត់ការល្អប្រសើរណាមួយពីរាជរដ្ឋាភិបាលបន្ថែមទៀតទេ នោះអ្នកចិញ្ចឹមជ្រូក និងសត្វរស់នៅកម្ពុជានឹងជួបបញ្ហាកាន់តែធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នរយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលកំពុងជួបបញ្ហាធ្លាក់ចុះតម្លៃសត្វរស់។ យើងសង្កេតឃើញថា តម្លៃសត្វរស់នៅកម្ពុជា បានធ្លាក់ថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដែលបានធ្វើឱ្យអ្នកចិញ្ចឹមជ្រូកខ្នាតតូចជាច្រើនប្រឈមនឹងការក្ស័យធន និងបោះបង់ការចិញ្ចឹម ហើយកសិដ្ឋានចិញ្ចឹមខ្នាតធំៗបានកាត់បន្ថយបរិមាណចិញ្ចឹម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករនិយោជិតជាង២ពាន់នាក់កំពុងប្រឈមនឹងបញ្ហាការងារ ក្រោយរោងចក្រត្រូវបានភ្លើងឆេះ ខណៈក្រសួងការងារ និងភាគីពាក់ព័ន្ធកំពុងរកដំណោះស្រាយ

ព័ត៌មាន
រោងចក្រផលិតស្បែកជើងយីហោ អរ ជី ហ្វ៊ូតវែរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលត្រូវបានអ…

តើទីផ្សារខុនដូមានការប្រែប្រួលយ៉ាងណានៅដើមឆ្នាំនេះ? ហើយមានសញ្ញាងើបឡើងវិញឬនៅ?

ព័ត៌មាន
វិស័យខុនដូ គឺជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងជាងគេមួយនៅអំឡុងវិបត្តិកូវីដ-១៩ នៅប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារវិស័យនេះភាគច្រើនពឹងផ្អែកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ