សាច់បង្កក

អាជ្ញាធររឹបអូសសាច់បង្កកខូចគុណភាពជាង១០០តោន នៅ២ខែ ដើមឆ្នាំ២០២៤នេះ


នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ សាច់បង្កកខូចគុណភាពជាង១០០តោន ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បង្រ្កាប និងរឹបអូសយកទៅកម្ទេចចោល។ សាច់បង្កកខូចគុណភាពទាំងនេះ ត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន (ក.ប.ប) អះអាងថា មានកើនឡើងប្រមាណ៩០តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណ១៤តោនតែប៉ុណ្ណោះ។
សាច់បង្កក
ដោយ

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៤ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.បានចុះត្រួតពិនិត្យនៅតាមកន្លែងស្តុក និងចែកចាយសាច់បង្កក និងបង្ក្រាប់ការរត់ពន្ធសាច់បង្កកខុសច្បាប់ និងខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់បានជិត១១០តោនយកមកកម្ទេចចោល។ ចំនួននេះមានការកើនឡើងប្រមាណ៩០តោនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណជាង១០តោន។

ទន្ទឹមនេះ ឯកឧត្តម ផាន អូន បានគូសបញ្ជាក់ថា ដើម្បីចូលរួមតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងជាបណ្តោះអាសន្នរយៈពេល ០៦ខែ ចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបង្កើនសកម្មភាពឃ្លាំពិនិត្យនៅតាមបណ្តាឃ្លាំងស្តុក និងការចរាចរផលិតផលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលនាំចូលឱ្យបានម៉ឺងម៉ាត់បំផុត ដោយរួមទាំងកិច្ចសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ថា ការហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ចូលមកទីផ្សារកម្ពុជាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគប៉ុណ្ណោះទេ តែបញ្ហានេះក៏កំពុងបង្កជាក្តីបារម្ភដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជាផងដែរ។ ជាក់ស្ដែងការហូរចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាពបានទាញទម្លាក់តម្លៃសត្វរស់ក្នុងស្រុកឱ្យដាំក្បាលចុះយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ។ អ្នកជំនាញ និងអ្នកចិញ្ចឹមសត្វរំពឹងថា តាមរយៈការផ្អាកការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងបង្កកបណ្តោះអាសន្នរយៈពេល៦ខែ វានឹងជួយធ្វើឱ្យតម្លៃសត្វក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ដែលអាចផ្តល់ប្រាក់ចំណេញដល់កសិករនាពេលខាងមុខ៕

អត្ថបទ៖បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេផ្សារហ៊ុនកម្ពុជា ព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរ Bitcoin ខណៈប្រទេសជាច្រើនពុំបានទទួលស្គាល់ Bitcoin នោះទេ

ព័ត៌មាន
មេផ្សារហ៊ុនកម្ពុជា ព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួញដូរ Bitcoin ខណៈប្រទេសជាច្រើនពុំបានទទួលស្គាល់ Bitcoin នោះទេ!ការជួញដូររូបិ…

តើធនាគារកណ្ដាលអាម៉េរិកនឹងមានចំណាត់ការបែបណាខ្លះចំពោះអតិផរណាអាម៉េរិកកើនឡើងលើសពីការរំពឹងទុកនោះ?

ព័ត៌មាន
តើធនាគារកណ្ដាលអាម៉េរិកនឹងមានចំណាត់ការបែបណាខ្លះចំពោះអតិផរណាអាមេរិកកើនឡើងលើសពីការរំពឹងទុកនោះ? បើតាមរបាយការណ៍អតិផរណារបស់អាមេរិកក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ