ពិធីសម្ពោធនេះគឺបានផ្តល់កិត្តិយសចូលរួមដោយដៃគូរអាជីវកម្មជាច្រើនរួមមានអ្នកប្រឹក្សាសំណង់ អ្នកវិនិយោគ ក្រុមអ្នកម៉ៅការ និងមន្រ្តីរដ្ឋាភិបាលផងដែរ។ កម្មវិធីនេះពិតជាបង្ហាញអំពីចំណុចសំខាន់នៃវិស័យ HVAC នៅកម្ពុជា។
លោក Tanaka Toshiyuki នាយកគ្រប់គ្រង ក្រុមហ៊ុន Daikin Airconditioning (Cambodia) Co., Ltd. បានមានប្រសាសន៍ថាកម្មវិធីថ្ងៃនេះមិនត្រឹមតែជាការតាំងបង្ហាញនូវផលិតផលថ្មីប៉ុណ្ណោះទេ តែក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដាយគីនក្នុងការគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែមានភាពរីកចម្រើន ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងនូវតម្រូវការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ និងដំណោះស្រាយម៉ាស៊ីនត្រជាក់ប្រកបដោយនិរន្តភាព។
លោកបន្ថែមថា ក្រុមហ៊ុនដាយគីនកម្ពុជាគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដាយគីនប្រទេសជប៉ុន យើងប្តេជ្ញាថានឹងបន្តនាំយកមកនូវបច្ចេកវិទ្យថ្មីៗ នៅលើពិភពលោកមកកាន់ប្រទេសកម្ពុជាដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មអោយកាន់តែមាននិរន្តភាពជួយគាំទ្រដល់អ្នកវិនិយោគក្នុងការបង្កើតគម្រោងនានាអោយកាន់តែរីកចម្រើន និងជួយសហគមន៍ក្នុងការអភិវឌ្ឍឆ្ពោះទៅកាន់អនាគតបៃតង។ ចំណុចសម្គាល់ដ៏សំខាន់នេះ មិនត្រឹមតែបង្ហាញអំពីការរីកចម្រើនក្នុងការដោះស្រាយទៅលើផ្នែក HVAC ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានមួយដ៏សំខាន់ក្នុងការធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនទៅមុខសម្រាប់អ្នកជំនាន់ក្រោយ។
ក្រៅពីផលិតផលសេវាកម្មក្រោយការលក់ ជំនាញវីជ្ជាជីវៈគឺជាចំនុចសំខាន់បំផុត ក្នុងការជួយដល់គុណភាពផលិតផលឲប្រើប្រាស់បានយូរ។ ដាយគីនគឺជាក្រុមហ៊ុនផ្ដោតលើការទទួលខុសត្រូវក្នុងការផ្តល់នូវផលិតផលដែរមានគុណភាព និងសេវាកម្មល្អ។ ជាមួយគ្នានេះផងដែរយើងក៍មានវិស្វករ និងជាងបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលច្រើនជាង 40នាក់ យើងក៏មានស្តុកគ្រឿងបន្លាស់ជាច្រើននៅក្នុងក្រុមហ៊ុនដើម្បីធានាបានការដឹកជញ្ជូនឆាប់រហ័សដល់អ្នកប្រើប្រាស់។ យើងក៏មានដៃរគូរក្នុងការផ្តល់សេវាកម្មអតិថិជនក្រោយការលក់ចំនួន 10 ដែលពួកគេទទួលបានការបណ្តុះបណ្តាលស្របតាមគុណភាព និងស្តង់ដារបច្ចេកទេស។ នេះជាចំណែកមួយដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តក្នុងការផ្តល់សេវាកម្មជូនដល់អតិថិជន។
ជាមួយនឹងការដាក់តាំងបង្ហាញផលិតផលថ្មីម៉ាស៊ីនត្រជាក់ VRV 6 A/X ស៊េរីថ្មីអតិថិជនអាច ទំនាក់ទំនងជាមួយបុគ្គលិកផ្នែកលក់របស់ដាយគីនដើម្បីសាកសួរ តាមរយៈព័ត៌មានខាងក្រោម៖
Daikin Airconditioning (Cambodia) Co., Ltd.
Tel: (+855) 23 911 089
Address: Unit C1, D1,E0-1 & F0-1 of Plot PF2 (HOT4) in Phnom Penh City Center (PPCC),
Street R3, Phum 1, Sangkat Sras Chok,Khan Daun Penh, Phnom Penh