ផ្លូវល្បឿនលឿន

បន្ទាប់ពីបើកដំណើរការសាងសង់បានជិត ១ឆ្នាំ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង៧% ហើយ!


គម្រោងផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បានសម្រេចការសាងសង់បាន៧,៣% បន្ទាប់ពីបានបើកសម្ពោធការសាងសង់អស់រយៈពេល ជិតមួយឆ្នាំកន្លងមកនេះ។ នេះបើតាមការអះអាងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បន្ទាប់ពីបើកដំណើរការសាងសង់បានជិត ១ឆ្នាំ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង៧% ហើយ! (រូបភាព៖ ក្រសួងសាធារណការ)
ដោយ

គម្រោង​ផ្លូវល្បឿនលឿននេះ គឺ​ចាប់ចាប់ផ្ដើម​សាងសង់​តាំងពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ ដែលមាន​ប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់​ថវិកាវិនិយោគ ប្រមាណ ២ ពាន់លាន​ដុល្លារ​សហរដ្ឋអាមេរិក និងគ្រោង​បញ្ចប់​ឲ្យបាន​នៅមុន​ខែកញ្ញា​ឆ្នាំ២០២២ខាងមុខនេះ ពោលគឺ​នៅសល់តែ​ប្រមាណ២ឆ្នាំទៀតប៉ុណ្ណោះ។

ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​បាន​បញ្ជាក់ថា រហូតមកដល់ពេលនេះ​ដំណើរការ​សាងសង់​ផ្លូវ​ល្បឿនលឿន​នេះ សម្រេចបាន ៧,៣០% ហើយគិត​ត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពី ភូមិ ១ សង្កាត់​សំរោងក្រោម ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។

ក្រសួង​បាន​បន្ថែមទៀតថា ផ្លូវនេះអនុវត្ត​ការងារ​សាងសង់​ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យ​បច្ចេកទេស​ដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយ​ថវិកា​សាងសង់ប្រមាណ ២ ពាន់លានដុល្លារ​សហរដ្ឋអាមេរិក ប្រើរយៈពេល​សាងសង់ ៤៨ខែ មានគន្លងផ្លូវចំនួន​៤គន្លង ទទឹង ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាក​ចំនួន​៣កន្លែង ចំណតរថយន្ត១កន្លង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យម​ចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨,៣ គីឡូម៉ែត្រ និងខេត្តចំនួន ០៤ ទៀត ក្នុងនោះរួមមាន ខេត្តកណ្តាល​ប្រវែងប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងប្រមាណ ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែងប្រមាណ ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩,៨៩គីឡូម៉ែត្រ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្វាគមន៍ឆ្នាំ​ថ្មី ឆ្នាំ​២០២០ បុរី ប៉េង ហួត បើក​ការដ្ឋាន​​​ពង្រីក​​គម្រោងធំបំផុត​នៅ​តំបន់​បឹងស្នោរ

ព័ត៌មាន
បន្ទាប់ពី​បាន​បើក​ការសាងសង់​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​បុរី ប្រណីត និង​ទាន់​សម័យ​ចំនួន ៥គម្រោង​ ព្រមៗ​គ្នា កាលពី​ដើម​ឆ្នាំ​២០១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ