អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន ដាណន់ កម្ពុជា ប្រារឰទិវាកង្វះជាតិដែក ដោយចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា


ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (ដាណន់កម្ពុជា) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារ និងភេសជ្ជៈ ផ្តោតលើសុខភាពដែលឈានមុខគេលើពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយកាត់បន្ថយភាពស្លេកស្លាំង កង្វះជាតិដែក និងកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ដាណន់ កម្ពុជា ប្រារឰទិវាកង្វះជាតិដែក ដោយចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ

អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានេះ ប្រារព្ធធ្វើឡើងនៅ រ៉ូសវូដភ្នំពេញ​(Rosewood Phnom Penh) នៅថ្ងៃទី២៦​ ខែវិច្ឆិកា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Maarten VAN LEEUWEN ប្រធានគ្រប់គ្រងក្រុមហ៊ុន ដាណន់ ប្រចាំប្រទេស។ កិច្ចព្រមព្រៀងនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបញ្ហាកង្វះជាតិដែកដែលនាំ​ឱ្យមានភាពស្លេកស្លាំងក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។ ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ត្រូវបាន​រៀបចំ​ឡើង​​នៅ​ក្នុង​ទិវា​កង្វះ​ជាតិ​ដែកអន្តរជាតិ ដែលគូសបញ្ជាក់ពីសារៈសំខាន់ៗនៃគំនិតផ្តួចផ្តើម។

លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា៖ «ក្រសូងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តក្នុងការកសាងអនាគតកុមារកម្ពុជាដែលមានសុខភាពល្អ។ ភាពជាដៃគូជាមួយ ក្រុមហ៊ុន ដាណន់ កម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់យើង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីកង្វះអាហារូបត្ថម្ភ និងជំងឺកង្វះជាតិដែក ចូលរួមកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពស្លេកស្លាំង កង្វះជាតិដែកក្នុងចំណោមកុមារអាយុក្រោម 5 ឆ្នាំ ដោយធានាថាពួកគេមានការលូតលាស់ និងឱកាសដើម្បីរីកចម្រើន សម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ»។

លោក Maarten VAN LEEUWEN ប្រធានគ្រប់គ្រងក្រុមហ៊ុន ដាណន់ កម្ពុជា ចាំប្រទេស ក៏មានប្រសាសន៍នៅក្នុងកម្មវិធីចុះហត្ថលេខាផងដែរថា៖ «ក្រុមហ៊ុន ដាណន់​ កម្ពុជា បានគាំទ្រដោយមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងភាពស្លេកស្លាំង កង្វះជាតិដែកអស់រយៈពេលជាច្រើនឆ្នាំ។ ហើយខណៈពេលដែលការធ្វើដំណើររបស់ពួកយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍កន្លមក បេសកកម្មរបស់យើងគឺនៅតែបន្តដំណើរដ៏វែងឆ្ងាយបន្តទៀត។ យើងទាំងអស់គ្នានឹងបន្តខិតខំដើម្បីអនាគតដ៏ប្រសើរសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា។

លោក Maarten បានបន្ថែមទៀតថា “កម្មវិធីចុះហត្ថលេខានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះសុខភាព និងសុខុមាលភាពរបស់កុមារនៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនទទួលបានវិញ្ញាបនប័ត្រ B Corp™ យើងប្តេជ្ញារួមចំណែកជាវិជ្ជមានដល់សង្គម និងបរិស្ថាន ជាពិសេសយើងនឹងយកចិត្តទុកដាក់ចំពោះផ្នែកសុខភាព។ តាមរយៈ​ការកែលម្អ​ការអនុវត្ត​ការពិនិត្យ និង​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ យើង​មាន​គោលបំណង​បង្កើត​ផលជះជាវិជ្ជមានដ៏យូរអង្វែង​ដល់​ជីវិត​របស់​កុមារ​តូចៗ​នៅ​ទូទាំងប្រទេស​»​។

ក្រោមអនុស្សារណៈនេះ ក្រុមហ៊ុន ដាណន់ កម្ពុជា នឹងសហការជាមួយ ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនការអនុវត្ត ការពិនិត្យលើកុមារអាយុក្រោម ៥ឆ្នាំ ក្នុងគោលបំណងបង្កើត​ប្រព័ន្ធត្រួតពិនិត្យភាពស្លេកស្លាំងដោយសារកង្វះជាតិដែក (IDA) ​ជូន​ដល់​ពួកគេ​អោយបាន​​នៅត្រឹម​ឆ្នាំ២០២៧នេះ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក៏សន្យាថានឹងបង្កើនការយល់ដឹងអំពីតួនាទីរបស់អាហារលើស្ថានភាពសុខភាពរបស់កូនៗយើង ដោយដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលដល់គ្រូ និងឪពុកម្តាយនៅតាមបណ្តាសាលាមត្តេយ្យទូទាំងប្រទេស។​

តាមការយល់ដឹងអំពីស្ថានភាពសុខភាពកុមារនៅកម្ពុជានាពេលបច្ចុប្បន្នបង្ហាញថា ភាពស្លេកស្លាំងគឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ជាពិសេសប៉ះពាល់ដល់ស្ត្រី និងកុមារ។ កង្វះជាតិដែកគឺជាមូលហេតុចំបង ដែលបណ្តាលឱ្យមានភាពស្លេកស្លាំង ហើយវាអាចត្រូវបានដោះស្រាយ បានតាមរយៈការកែតម្រូវរបបអាហារ។ យើងទាំងអស់គ្នា អាចធ្វើការកែតម្រូវដើម្បីឱ្យសុខភាពកុមារនៅប្រទេសកម្ពុជាប្រសើរឡើង តាមរយ:ការត្រួតពិនិត្យស្វែងរកភាពស្លេកស្លាំយ៉ាងសកម្ម និងព្យាបាលទាន់ពេលវេលា ដើម្បីបង្ការផលប៉ះពាល់សុខភាពរយៈពេលវែង វាអាចការពារផលវិបាកសុខភាពរយៈពេលវែង។ លើសពីនេះទៅទៀត យើងអាចផ្តល់ការគាំទ្រនូវអាហាររូបត្ថម្ភត្រឹមត្រូវ ក្នុងអំឡុងពេលសំខាន់នេះ ដើម្បីគាំទ្រជួយឱ្យកុមារតូចៗលូតលាស់បានពេញលេញ។




អត្ថបទបន្ទាប់


មហាយក្សចិន ព្រមានចាត់វិធានការសងសឹក បើអាម៉េរិកបង្កើនការទប់ស្កាត់ការនាំចេញបន្ទះឈីប

ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចបំផុតទីពីរលើពិភពលោក បានព្រមានចាត់វិធានការ ចាំបាច់មួយចំនួន ដើម្បីការពារក្រុមហ៊ុនចិន ប្រសិនបើសហរដ្ឋអាម៉េរិ…

ឯកឧត្តម ស៊ុន ចាន៊ថុល ថា រោងចក្ររបស់ក្រុមហ៊ុន BYD ដែលគ្រោងបើកនៅកម្ពុជា អាចដំឡើងរថយន្តលើសពី១ម៉ឺនគ្រឿងក្នុង១ឆ្នាំ

រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនយក្សចិន BYD ដែលគ្រោងបើកដំណើរការនៅប្រទេសកម្ពុជា មានសមត្ថភាពដំឡើងរថយន្តបានមិនក្រោម១ម៉ឺនគ្រឿ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ