វិស័យពាណិជ្ជកម្ម

មហាយក្សចិន ព្រមានចាត់វិធានការសងសឹក បើអាម៉េរិកបង្កើនការទប់ស្កាត់ការនាំចេញបន្ទះឈីប


ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចបំផុតទីពីរលើពិភពលោក បានព្រមានចាត់វិធានការ ចាំបាច់មួយចំនួន ដើម្បីការពារក្រុមហ៊ុនចិន ប្រសិនបើសហរដ្ឋអាម៉េរិក បង្កើនវិធានការត្រួតពិនិត្យ និងរឹតបន្តឹងលើផលិតកម្មបន្ទះឈីប បន្ទាប់ពីមានការរាយការណ៍ថា រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកអាចរឹតបន្តឹងបន្ថែមទៀតលើការនាំចេញបន្ទះឈីបទៅឱ្យក្រុមហ៊ុនចិន ជាច្រើន នៅសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

សភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន បានប្រាប់សមាជិករបស់ខ្លួនថា រដ្ឋបាលលោក ចូ បៃដិន កំពុងពិចារណាដាក់បន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន ចំនួន២០០ទៀត ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាម៉េរិក ដែលនឹងរារាំងអ្នកផ្គត់ផ្គង់របស់អាម៉េរិក ភាគច្រើន មិនឱ្យដឹកជញ្ជូនទៅឱ្យក្រុមហ៊ុនចិន ទាំងនោះ។

ឆ្លើយតបនឹងការលេចលឺនេះ លោក ហេ យ៉ាតុង (He Yadong) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗថា ប្រទេសចិន សូមជំទាស់ដាច់អហង្ការនូវអ្វី ដែលជាការពង្រីកគំនិតរបស់អាម៉េរិក ក្រោមលេសសន្តិសុខជាតិ និងការរំលោភបំពានលើវិធានការត្រួតពិនិត្យ ដែលកំណត់គោលដៅលើក្រុមហ៊ុនរបស់ចិន។ សហរដ្ឋអាម៉េរិក បាននិងកំពុងរឹតបន្តឹងការគ្រប់គ្រងលើបន្ទះឈីប ចំពេលមានការភ័យខ្លាចថា ប្រទេសចិន អាចប្រើបច្ចេកវិទ្យាទំនើបដើម្បីពង្រឹងវិស័យយោធារបស់ខ្លួន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន រូបនេះ បានចាត់ទុក សកម្មភាពរបស់អាម៉េរិក បានរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសបានបង្កអស្ថិរភាពដល់សន្តិសុខឧស្សាហកម្មសកល និងប៉ះពាល់ដល់កិច្ចខិតខំប្រែប្រែងក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងអាម៉េរិក ក៏ដូចជាឧស្សាហកម្មបន្ទះឈីបសកលផងដែរ។

លោកបានព្រមានថា ប្រសិនបើសហរដ្ឋអាម៉េរិក ទទូចឱ្យបង្កើនវិធានការត្រួតពិនិត្យលើការនាំចេញបន្ទះឈីបមែននោះ ប្រទេសចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិស្របច្បាប់របស់សហគ្រាសចិន ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេថា តើវិធានការចាំបាច់ទាំងនោះមានអ្វីខ្លះនោះទេ។

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោក ចូ បៃដិន កំពុងពិចារណាលើការទប់ស្កាត់បន្ថែមលើការលក់ឧបករណ៍បន្ទះឈីប និងបន្ទះឈីបអង្គចងចាំ AI ទៅកាន់ប្រទេសចិន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាជ្ញាធរឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម តែត្រូវពន្យារពេលអនុវត្តរហូតដល់ ដើម ឆ្នាំ២០២៥

និយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បាន ឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនៅក្នុងទីផ្សារបន្តទៀត ដោយឈរលើគោលការណ៍ …

ក្រុមហ៊ុន ដាណន់ កម្ពុជា ប្រារឰទិវាកង្វះជាតិដែក ដោយចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (ដាណន់កម្ពុជា) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារ និងភេសជ្ជៈ ផ្តោតលើសុខភាពដែលឈានមុខគេលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ