វេទិកាធុរកិច្ចបៃតងឆ្នាំ២០២៤នេះ រៀបចំឡើងដោយគណៈកម្មាធិការធុរកិច្ចបៃតងនៃ EuroCham Cambodia ដែលមានក្រុមអ្នកចូលរួមជាចម្រុះក្នុងវិស័យធុរកិច្ច។ អ្នកចួលរួមទាំងនេះ រួមមានអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំផ្នែកឧស្សាហកម្ម អាជីវកម្ម អ្នកជំនាញ និងអ្នកតំណាងមកពីអង្គការ និងស្ថាប័នក្នុងស្រុក និងអន្តរជាតិ ដូចជា UNDP, IFC និងសហភាពអឺរ៉ុប (EU)។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីការអនុវត្តអាជីវកម្មបៃតង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងជំរុញភាពជាដៃគូ។
កាលពីខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន ដាណន់កម្ពុជា បានក្លាយខ្លួនជាក្រុមហ៊ុនផ្នែក FMCG ដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ B Corp™។ ការទទួលស្គាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន «បុព្វហេតុល្អ force for good»។ ការសម្រេចបាននូវវិញ្ញាបនបត្រ B corp មួយនេះ បានជំរុញ ក្រុមហ៊ុន ដាណន់កម្ពុជា ឱ្យកាន់តែរក្សានូវស្តង់ដារមួយដ៏ខ្ពស់ ដោយមានការកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយសហគមន៍មូលដ្ឋាន បង្កើនការអភិវឌ្ឍសង្គម និងបរិស្ថាន ហើយព្រមទាំងជំរុញវប្បធម៌ដែលមាននិរន្តរភាពរួមគ្នា។
លោក Maarten VAN LEEUWEN នាយកប្រចាំប្រទេសរបស់ ក្រុមហ៊ុន ដាណន់កម្ពុជា បានថ្លែងនៅក្នុងវេទិកាធុរកិច្ចបៃតងថា៖ «ការគាំទ្ររបស់យើងចំពោះវេទិកាដ៏មានតម្លៃមួយនេះ គឺកើតចេញពីការយកចិត្តទុកដាក់ចំពោះការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព និងការចូលរួមថែរក្សាបរិស្ថាន។ ការទទួលស្គាល់ពី B Corp™ ចំពោះក្រុមហ៊ុនយើង វាជាការប្រកាន់ផ្ជាប់នូវកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់ចំពោះនិរន្តរភាព និង 'អាជីវកម្មបៃតង' ជាមួយបុគ្គលិកយើងទាំងអស់គ្នា និងការជួយដល់ការអភិវឌ្ឍសង្គម។ ក្រុមហ៊ុន ដាណន់កម្ពុជា ពិតជាមានមោទកភាពចំពោះការទទួលស្គាល់នូវ ការប្តេជ្ញាចិត្តចំពោះកម្មវិធីនិរន្តរភាព និងការខិតខំប្រឹងប្រែងចំពោះបុគ្គលិកយើង តាម
រយៈការផ្តួចផ្តើមថ្មីៗដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស និងការចូលរួមជាមួយសហគមន៍មូលដ្ឋានដោយផ្ទាល់ក្នុងពេលប្រតិបត្តិការអាជីវកម្ម»។
លោក Tan Ee Beng, Director B Market Builder (BMB) SEA ជាដៃគូបណ្តាញពី B Lab នៅអាស៊ីអាគ្នេយ៍បាននិយាយថា៖
«ក្នុងនាមជាអ្នកជំរុញឱ្យមានការទទួលស្គាល់នូវវិញ្ញាបនបត្រ B Corp™ ដោយមោទកភាព យើងនៅក្នុងក្រុមហ៊ុន BMB SEA តែងតែត្រៀមខ្លួន និងមានឆន្ទៈក្នុងការគាំទ្រកម្មវិធី និងគំនិតផ្តួចផ្តើមផ្សេងៗ ដែលជួយជំរុញដល់ក្រុមហ៊ុននានា ដើម្បីលើកកម្ពស់ស្តង់ដារនៃការទទួលខុសត្រូវលើសង្គម និងបរិស្ថានដែលប្រកបដោយ តម្លាភាព និងគណនេយ្យភាព។ វេទិកាធុរកិច្ចបៃតង ជាវេទិកាមួយដែលលើកកម្ពស់គោលការណ៍ស្របតាមចក្ខុវិស័យរួមរបស់យើងនៅ B Lab ក្នុងការបង្កើតសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន សមធម៌ និងការគិតគូរពីសង្គម ក៏ដូចជាធនធានធម្មជាតិរួមគ្នា»។
ក្រុមហ៊ុន ដាណន់កម្ពុជា ចូលរួមក្នុងការបង្ហាញអំពីករណីសិក្សាស្តីពីកិច្ចការសំខាន់ៗរបស់ក្រុមហ៊ុន និងការគោរពតាមស្តង់ដារអាជីវកម្មយ៉ាងម៉ត់ចត់ ដែលជាមូលហេតុក្នុងការទទួលបានវិញ្ញាបនបត្រ B Corp™ នេះក៏ជាគោលបំណងក្នុងការលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដទៃទៀត ឱ្យចូលរួមដាក់ពាក្យសុំវិញ្ញាបនបត្រ BCorp™ របស់ B Lab ដូចគ្នា។ វិញ្ញាបនបត្រ B Corp™ ជាសកលនេះគឺបង្ហាញពី ក្រុមហ៊ុន ឬស្ថាប័ន ដែលទទួលបានវិញ្ញាបនបត្រដោយស្ម័គ្រចិត្តនេះដែលបានបំពេញទៅតាមស្តង់ដារជាក់លាក់មួយចំនួនដែលបង្ហាញពី តម្លាភាព គណនេយ្យភាព និរន្តរភាព និងការអនុវត្ត ក្នុងគោលបំណងជួយទៅដល់សង្គម។
ប្រធានបទសំខាន់ៗនៅក្នុងវេទិកាធុរកិច្ចបៃតងនេះ រួមមានការពិភាក្សាលើ សក្តានុពលកាត់បន្ថយកាបូនឌីអុកស៊ីតនៅប្រទេសកម្ពុជា ព្រមទាំងមានការស្វែងរកពីគំរូអាជីវកម្មថ្មីៗ ឱកាសសម្រាប់ការផ្តល់ហិរញ្ញប្បទានពីវិស័យសាធារណៈ និងឯកជនក្នុងគំនិតផ្តួចផ្តើម
អាជីវកម្មបៃតង ការដាក់បញ្ចូលក្នុងកិច្ចការទំនួលខុសត្រូវលើសង្គមសាជីវកម្ម (CSR) ទៅក្នុងយុទ្ធសាស្ត្រអាជីវកម្មស្នូល ដើម្បីស្របជាមួយគោលដៅនិរន្តរភាព និងបង្កើនសក្តានុពលលើធនធានមនុស្សនៅប្រទេសកម្ពុជាសម្រាប់អនាគតចំពោះផ្នែកឧស្សាហកម្មបៃតង។
អំពីដាណន់
ក្រុមហ៊ុន ដាណន់កម្ពុជា គឺជាបុត្តសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកដ៏ជោគជ័យបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០ប្រទេស និងមានបុគ្គលិកជាង ៩៦០០០នាក់។
សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈពិភពលោកនាំមុខមួយប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពសង្គម ដែលត្រូវបានបង្កើតឡើងជាមួយនឹងអាជីវកម្មសំខាន់ៗចំនួនបី៖ អាហារចំបងដែលផលិតពីទឹកដោះសត្វ និងអាហារផលិតពីរុក្ខជាតិ ព្រមទាំងទឹក និង
អាហារូបត្ថម្ភឯកទេសសម្រាប់កុមារជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីជំនឿដ៏មុតមាំថាសុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដី គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក។ យើងផ្តោតការយកចិត្តទុកដាក់លើអាជីវកម្មដែលមានកំណើនតម្រូវការខ្ពស់ និងផ្តោតលើសុខភាព ហើយប្តេជ្ញាធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ។ ក្រុមហ៊ុន Danone Specialized Nutrition Cambodia ផ្តល់ជូននូវខ្សែស្រឡាយផលិតផលក្រោមម៉ាកល្បីៗ ដូចជា Aptamil kid, Dumex SuperGold Kid, Dumex Dugro ទឹក និងម្ស៉ៅ។
សូមទំនាក់ទំនង៖
កញ្ញា ង៉ែត គុណធីតា ប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា តាមរយៈ [email protected]
ឬ (៨៥៥) ០៧៨ ២២២ ៩៧២