បញ្ញាសិប្បនិម្មិត

DeepSeek ប្រកាសបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្រោមបាតសមុទ្រដ៏គួរឱ្យភ្ញាក់ផ្អើល ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក


ក្រោយបង្កើតភាពភ្ញាក់ផ្អើល និងធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោករងការរង្គោះរង្គើ និងខាតបង់រាប់រយពាន់លានដុល្លាររួចមក ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលទើបបង្កើតថ្មីរបស់ចិន DeepSeek បានប្រកាសបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្រោមបាតសមុទ្រដ៏គួរឱ្យភ្ញាក់ផ្អើល។ មជ្ឈមណ្ឌលផ្ទុកទិន្នន័យនេះ អាចមានសមត្ថភាពទទួលប្រតិបត្តិការស្រាវជ្រាវរហូតដល់ទៅ៧ពាន់ប្រតិបត្តិការនៅក្នុងពេលព្រមគ្នាត្រឹមតែ១វិនាទី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
បញ្ញាសិប្បនិម្មិត
ដោយ

អ្នកបច្ចេកទេស និងវិទ្យាសាស្រ្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeak កំពុងគិតគូររួមគ្នា ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្រោមបាតសមុទ្រមួយ ដែលមានសមត្ថភាពអាចទ្រទ្រង់ប្រតិបត្តិការស្រាវជ្រាវក្នុងពេលដំណាលគ្នារហូតដល់ទៅ៧ពាន់ប្រតិបត្តិការក្នុងរយៈពេល១វិនាទី។ ប្រតិបត្តិការរបស់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដើរដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមួយមានឈ្មោះថា Shenzhen Hicloud។

ប្រព័ន្ធទិន្នន័យនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តចិន អះអាងថា វាដំណើរការដោយឧបករណ៍អេឡិចត្រូនិកថ្មីមិនជ្រាបទឹក ប៉ុន្តែវាប្រើប្រាស់ទឹកសមុទ្រ ដើម្បីរក្សាការគ្រប់គ្រងកម្តៅ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគណនា និងសន្សំសំចៃថាមពលអគ្គិសនី។ មជ្ឈមណ្ឌលទិន្នន័យនេះមានកម្លាំងស្មើម៉ាស៊ីនកុំព្យទ័រ Server ដែលសមត្ថភាពខ្ពស់ចំនួន៤០០ផ្គុំបញ្ចូលគ្នា មានបណ្តោយប្រមាណ១៨ម៉ែត្រ មានទម្ងន់ស្មើនឹងរថយន្ត១ពាន់គ្រឿង និងប្រើប្រាស់ភ្លើងតិចបំផុត។

ក្រុមអ្នកបច្ចេកទេសចិន បានអះអាងថា ប្រសិនបើគេសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនេះបាន១០០កន្លែង វាអាចសន្សំសំចៃថាមពលបានរហូតដល់ទៅ១២២លានគីឡូវ៉ាត់ម៉ោង និងចំណេញផ្ទៃដី៦៨ពាន់ម៉ែត្រការ៉េ និងសន្សំសំចៃទឹកសាបបានជិត៣០ម៉ឺនម៉ែត្រគូបនៅក្នុងមួយឆ្នាំ។ លើសពីនេះ វាជួយឲ្យចិនអាចកាត់បន្ថយតម្រូវការម៉ាស៊ីនត្រជាក់ និងប្រព័ន្ធរក្សាកម្តៅផ្សេងៗ ដែលសុទ្ធតែប្រើប្រាស់អគ្គិសនីច្រើន។

ការបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ចិននេះ ធ្វើឡើងក្រោយការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក កាន់តែឡើងកម្តៅ។ ម្យ៉ាងទៀត ដើម្បីឆ្លើយតបនឹងផែនការបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យតម្លៃ៥០០ពាន់លានដុល្លារ ដែលសហរដ្ឋអាម៉េរិក ទើបប្រកាសកាលពីពេលថ្មីៗ។

DeepSeek ត្រូវបានគេដឹងថា ជា AI chatbot របស់ចិន ដែលមានអាយុក្មេងខ្ចីបំផុតត្រឹមតែ១៩ខែ និងមានតម្លៃថោកបំផុត ហើយតាមរយៈការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រង និងបែងចែកទិន្នន័យក្រោមទឹកថ្មីខាងលើ ត្រូវបានអ្នកវិភាគអះអាងថា ជាអនុភាពថ្មីមួយនៃប្រព័ន្ធបច្ចេកវិទ្យារបស់ចិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រោយរងសម្ពាធ អ៊ុយក្រែន យល់ព្រមចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក

ក្រោយមានការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ និងការទូតដ៏ធ្ងន់ធ្ងរពីរដ្ឋបាល លោក ដូណាល់ ត្រាំ ទីបំផុតទីក្រុងគៀវ បានផ្តល់ភ្លើងខៀវលើកិច្ចព្រមព្រៀងរ៉ែក…

ក្រោមរដ្ឋបាលលោក ត្រាំ អ្នកចង់បានសញ្ជាតិអាម៉េរិក ទាល់តែមានលុយ៥លានដុល្លារឡើងទៅ

ស្របពេលសហរដ្ឋអាម៉េរិក កំពុងរឹតបន្តឹងលើជនអន្តោប្រវេសន៍ និងការផ្តល់សញ្ជាតិដល់ទារកកើតនៅលើទឹកដីខ្លួន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ