កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក នឹងត្រូវបានរាំងស្ទះដោយសារមេរោគបំប្លែងថ្មី អូមីក្រុង ឬយ៉ាងណា?


មេរោគបំប្លែងថ្មី អូមីក្រុង កំពុងក្លាយជាបញ្ហាដ៏ស្មុគស្មាញ ក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញជាថ្មី យ៉ាងណាខ្លះ? ការរកឃើញ មេរោគបំប្លែងថ្មី អូមីក្រុង បានបង្កឱ្យមានការព្រួយបារម្ភជាសកល អំពីហានិភ័យនៅក្នុងទីផ្សារហិរញ្ញវត្ថុជុំវិញពិភពលោក។ ខណៈអ្នកវិនិយោគព្យាយាមវាយតម្លៃពីផលប៉ះពាល់ដែលអាចរារាំងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងគោលនយោបាយរូបិយវត្ថុពិភពលោក ។ នេះបើយោងតាមការចុះផ្សាយដោយសារព៏ត៌មាន Nikkei Asia។
ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក នឹងត្រូវបានរាំងស្ទះដោយសារមេរោគបំប្លែងថ្មី អូមីក្រុង ឬយ៉ាងណា?
ដោយ

បន្ទាប់​ពី​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ការ​លក់​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​ទាំង​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​អាស៊ី និង​អឺរ៉ុប​។ ក្នុង​នោះ ផ្សារភាគហ៊ុន​ដ៏​ចំណាស់​របស់​សហរដ្ឋអាមេរិក Dow Jones នៅ​ថ្ងៃ​ជួញដូរ​ចុង​ក្រោយ​នៅ​ចុង​ស​ប្ដា​ហ៍​មុន​នេះ បាន​ធ្លាក់​ចុះ ២,៥% ដែល​ជា​ការ​ធ្លាក់​ចុះ​ច្រើន​បំផុត​ប្រចាំឆ្នាំ ខណៈ​តម្លៃ​ថាមពល និង​ភាគហ៊ុន​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​រសើប​ខ្លាំង​ក្នុង​វិស័យសេដ្ឋកិច្ច ក៏​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ តម្លៃ​ប្រេង​គោល West Texas  នា​ពេល​អនាគត បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម ៧០ ដុល្លារ ក្នុង​មួយ​បារ៉ែល​នៅ​ទីក្រុង​ញូ​វ​យ៉​ក ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រហែល​ពីរ​ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​ធ្លាក់​ចុះ​ជាង ១០%​។

ជុំវិញ​ការ​លេចឡើង​មេរោគ​បំប្លែង​ថ្មី​នេះ វិនិយោគិន​បាន​នាំ​គ្នា​លក់​ភាគហ៊ុន​យ៉ាង​ប្រថុយប្រថាន ហើយ​បែរ​ទៅ​រក​ការ​វិនិយោគ​នៅ​ក្នុង​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​គ្រីប​តូ​វិញ​។

ទោះ​យ៉ាងណាមិញ ប្រធាន​សេដ្ឋវិទូ​ទីផ្សារ​ធនាគារ​ជប៉ុន Mizuho បាន​និយាយ​ថា ប្រសិនបើ​ការ​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​មេរោគ​បំប្លែង​ថ្មី ត្រូវ​បាន​ដាក់​ឡើង​វិញ​នៅ​ជុំវិញ​ពិភពលោក វា​នឹង​ធ្វើ​ឱ្យ​ខូច​ដំណើរការ​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ទូ​ទាំង​ពិភពលោក ។ ខណៈ​ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​អង់គ្លេស បាន​លើក​ឡើង​ថា ប្រសិនបើ​មានការ​រំខាន​ផ្នែក​ហិរញ្ញវត្ថុ ឬ​មានការ​ចាប់ផ្តើម​រីក​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី​នេះ និង​ការ​បិទ​ប្រទេស​ម្តងទៀត នោះ​គឺជា​ប្រភេទ​នៃ​ព្រឹត្តិការណ៍​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​ជាក់​ជា​មិន​ខាន​ឡើយ​។

សូម​រំ​ឮ​កថា មុន​ពេល​មិន​ទាន់​រក​ឃើញ​មេរោគ​បំប្លែង​នេះ ប្រទេស​ជា​ច្រើន​លើ​ពិ​ភាព​លោក បាន​ចាប់ផ្ដើម​បើក​ដំណើរការ​ប្រទេស​ជា​បណ្ដើរ​ៗ ដោយ​ចរន្ត​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​មាន​សន្ទុះ​ងើបឡើង​វិញ ហើយ​គេ​ឃើញ​មាន វិនិយោគិន​បាន​និង​កំពុង​ចាក់​លុយ​ចូល​ទៅ​ក្នុង​ការ​វិនិយោគ​លើ​ទីផ្សារ ដែល​បង្ក​ឱ្យ​ភាគហ៊ុន​សកល​ពុះកញ្ជ្រោល​ជា​បណ្ដើរ​ឡើង​វិញ​នៅ​ឆ្នាំ​នេះ​។ យោង​តាម​ធនាគារកណ្តាល​អា​មេ​រិ​ក លំហូរ​ចូល​មូលនិធិ​ភាគហ៊ុន​សរុប​មាន​ជិត​៩០០​ពាន់​លាន​ដុល្លារ​រហូត​មក​ទល់​ពេល​នេះ​។

ទោះ​យ៉ាងណា ទីផ្សារ​នេះ ចាប់ផ្ដើម​ស្ថិត​ក្នុង​ស្ថានភាព​អាប់អួរ​ជា​ថ្មី​ទៀត ក្រោយ​ពេល​ដែល​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​ចូល​មក​ដល់ ទោះ​យ៉ាងណា យើង​នឹង​រង់ចាំ​មើល​បន្ដ​ទៀត ថា​តើ​ពិភពលោក​អាច​នឹង​គ្រប់គ្រង​មេរោគ​បំប្លែង​ថ្មី​នេះ​បាន​ឆាប់ ឬ​ក៏​យ៉ាងណា ខណៈ​អ្នកជំនាញ​ថា បញ្ហា​នេះ ទំនងជា​មិន​ពិបាក​ដោះស្រាយ​ទេ ដ្បិតថា កន្លង​មក​ពិភពលោក​មានបទពិសោធន៍​ច្រើន​ដែរ​ហើយ ក្នុង​ការ​គ្រប់គ្រង​លើ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​ដែល​បាន​រីក​រាលដាល​៕

អត្ថបទ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយ FTA កម្ពុជា-ចិន ចូលជាធរមាន តើកម្ពុជារំពឹងនាំចេញអង្ករបានប៉ុន្មានម៉ឺនតោនទៅទីផ្សារចិន?

ព័ត៌មាន
ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាមានក្ដីរំពឹង និងជំនឿចិត្តខ្ពស់ចំពោះឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការជួយជំរុញកំណ…

វ៉ាក់សាំងកូវីដ១៩ ប្រភេទ Moderna ជាង១៨ម៉ឺនដូសបន្ថែមទៀត ត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់ផ្ដល់ជូនកម្ពុជា អត្ថបទ៖ ខេមបូណូមីស

ព័ត៌មាន
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Moderna ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ជាង ១៨ម៉ឺន៨ពាន់ដូស ដែលជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ