គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រាក់បញ្ញើនៅតាមគ្រឹះស្ថាននានានៅក្នុងប្រទេសថៃ មានចំនួន១៦ទ្រីលានបាតប្រហែលជាង៤៤៦ពាន់លានដុល្លារ គឺបានធ្លាក់ចុះជិត៦ពាន់លានដុល្លារ បើធៀបនឹងដំណាច់ឆ្នាំ២០២២។
លោក សុងផូល ឆេវ៉ាផាន់យ៉ារ៉ូច ប្រធានទីភ្នាក់ងារការងារប្រាក់បញ្ញើបានអះអាងថា កត្តាដែលទាញទម្លាក់ទំហំប្រាក់បញ្ញើនៅថៃនេះ គឺដោយសារលក្ខខណ្ឌសេដ្ឋកិច្ចមិនស្មើគ្នា ការចំណាយរបស់ពលរដ្ឋមានការកើនឡើង និងការបង្វែការវិនិយោគជំនួសឱ្យការដាក់ប្រាក់បញ្ញើ ដូចជាមាសជាដើម។
អ្នកដាក់ប្រាក់បញ្ញើនៅថៃ សរុបជាង៩៣លាននាក់ ត្រូវបានការពារនៅក្នុងស្ថាប័នហិរញ្ញវត្ថុជាសមាជិករបស់ទីភ្នាក់ងារ ឌីភីអេ ដោយបានកើនឡើងជាង៣លាននាក់ ឬជាង៣% បើធៀបនឹងចុងឆ្នាំមុន ហើយអ្នកដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៅក្រោមច្បាប់ការពារប្រាក់បញ្ញើ ត្រូវបានការពាររហូតដល់ជិត៣ម៉ឺនដុល្លារក្នុងមួយគណនីនៅក្នុងស្ថាប័នហិរញ្ញវត្ថុមួយ។
ចំនួនទឹកប្រាក់នេះត្រូវបានការពារយ៉ាងពេញលេញដល់អ្នកដាក់ប្រាក់បញ្ញើលក់រាយ ដែលបានតំណាងឱ្យអ្នកដាក់ប្រាក់បញ្ញើជាង៩៨%នៅក្នុងប្រព័ន្ធស្ថាប័នហិរញ្ញវត្ថុនេះ។ លោក សុងផូល បាននិយាយថា អតិថិជនទាំងអស់រួមទាំងអ្នកមាន និងអ្នកមានប្រាក់ខែតិចគឺប្រឈមនឹងការធ្លាក់ចុះចំនួនរូបិយប័ណ្ណក្នុងគណនីរបស់ពួកគេ។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ អ្នកដាក់ប្រាក់បញ្ញើក្នុងទឹកប្រាក់ជាង១ពាន់ដុល្លារមានចំនួនសរុបជាង៩ពាន់លានដុល្លារដោយបានធ្លាក់ចុះជិត៤% បើធៀបនឹងដំណាច់ឆ្នាំមុន។ លើសពីនេះ៨០% នៃអ្នកដាក់ប្រាក់បញ្ញើទាំងនោះមានប្រាក់មិនដល់១ពាន់ដុល្លារនៅក្នុងគណនីរបស់ពួកគេនោះទេ ហើយអ្នកដាក់ប្រាក់ចន្លោះពីជាង១ពាន់ដុល្លារ ទៅជិត៣ម៉ឺនដុល្លារ បានថយចុះទាំងចំនួនអ្នកដាក់(ក្នុងកម្រិត៣៣%) និងទាំងចំនួនប្រាក់បញ្ញើក្នុងរយៈពេល៥ឆ្នាំមកនេះ។
គិតត្រឹមខែសីហាឆ្នាំ២០២៣អ្នកដាក់ប្រាក់បញ្ញើក្នុងទឹកប្រាក់ជាង១ពាន់ដុល្លារមានចំនួនសរុបជាង៩ពាន់លានដុល្លារដោយបានធ្លាក់ចុះជិត៤% បើធៀបនឹងដំណាច់ឆ្នាំមុន។
លើសពីនេះ៨០% នៃអ្នកដាក់ប្រាក់បញ្ញើទាំងនោះមានប្រាក់មិនដល់១ពាន់ដុល្លារនៅក្នុងគណនីរបស់ពួកគេនោះទេ ហើយអ្នកដាក់ប្រាក់ចន្លោះពីជាង១ពាន់ដុល្លារ ទៅជិត៣ម៉ឺនដុល្លារ បានថយចុះទាំងចំនួនអ្នកដាក់(ក្នុងកម្រិត៣៣%) និងទាំងចំនួនប្រាក់បញ្ញើក្នុងរយៈពេល៥ឆ្នាំមកនេះ។
លោក សុងផូល បាននិយាយថា កត្តាដែលធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងប្រាក់បញ្ញើរបស់ថៃ រួមមាន ការកើនឡើងអតិផរណា និងអត្រាការប្រាក់ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-ហាម៉ាស ដែលកំពុងតែកើនឡើង ឥទ្ធិពលដ៏រ៉ាំរ៉ៃនៃជំងឺកូវីដ និងការកើនឡើងនៃបំណុលគ្រួសារ។
គម្លាតអត្រាការប្រាក់រវាងសហរដ្ឋអាម៉េរិក ដែលមានជាង៥% និងប្រទេសថៃ មាន២% បានធ្វើឱ្យអ្នកដាក់ប្រាក់បញ្ញើមួយចំនួនដកប្រាក់បញ្ញើជាប្រាក់បាតរបស់ពួកគេ ហើយដាក់ប្រាក់នៅក្នុងគណនីបញ្ញើបរទេស។ ទោះយ៉ាងណា អ្នកដាក់ប្រាក់បញ្ញើក្នុងគណនីប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសមិនត្រូវបានការពារដោយទីភ្នាក់ងារ DPA នោះទេ ហើយត្រូវប្រឈមនឹងហានិភ័យអត្រាប្តូរប្រាក់ បើទោះជាទទួលបានអត្រាការប្រាក់ខ្ពស់ជាងក៏ដោយ៕
អត្ថបទ៖ សុខ ជា