Advertisement
Advertisement
Advertisement
ពលករចំណាកស្រុក

វៀតណាម​ធ្លាក់ចុះ​ចំនួន​ពលករ​ធ្វើការងារ​នៅ​ក្រៅ​ប្រទេស ដោយសារតែ​កូវីដ-១៩


កម្លាំងពលកម្មរបស់ប្រទេសវៀតណាម ដែលហូរចេញទៅធ្វើការនៅក្រៅប្រទេស នៅក្នុងឆ្នាំនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវិបត្តិមេរោគកូវីដ១៩ បានធ្វើឲ្យបណ្តាប្រទេសជាច្រើន ចាត់ វិធានការបិទទ្វារប្រទេស មិនទទួលយកពលករនោះឡើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន ក្នុងស្រុកវៀតណាម។
វៀតណាមធ្លាក់ចុះចំនួនពលករធ្វើការងារនៅក្រៅប្រទេស ដោយសារតែកូវីដ-១៩ (រូបភាព៖ https://vietnamnet.vn)
ដោយ
Advertisement

នាយកដ្ឋាន​ការងារ​នៅបរទេស​របស់​វៀតណាម បានគូស​បញ្ជាក់ថា អំឡុងពេល ៩ខែដើម​ឆ្នាំ ២០២០នេះ ចំនួន​ពលករ​វៀតណាម ដែលធ្វើ​ចំណាក​ស្រុក​ទៅធ្វើការ​នៅបរទេសនោះ បានធ្លាក់ចុះ​ប្រមាណ ៥៩% ធៀប​នឹងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ពោលគឺ​មាន​ប្រមាណ​ជាង ៤ម៉ឺន​នាក់ប៉ុណ្ណោះ។

ប្រទេសជប៉ុន ដែលជា​ទីផ្សារ​បរទេស​ធំជាងគេ​បំផុត សម្រាប់​ពលករ​វៀតណាម ក៏បាន​រកឃើញ​ដូចគ្នាដែរថា កម្លាំង​ពលកម្មថ្មីៗ បានធ្លាក់ចុះ​ប្រមាណ ៤៩% ដែរ។

តួលេខនៃ​ការធ្លាក់ចុះនេះ ពិតជា​បានបង្ហាញពី ភាពលំបាក​សម្រាប់​ក្រុមហ៊ុន​វៀតណាម ដែលនាំចេញ​កម្លាំង​ពលកម្ម​ទៅក្រៅ​ប្រទេស​ក្នុងឆ្នាំនេះ។

បើតាម​ប្រធាន​ក្រុមហ៊ុន វៀត ថាង ខប នាំចេញ​ពលករ​ទៅធ្វើការ​នៅក្រៅ​ប្រទេស បានលើក​ឡើងថា ​កាលពី​ខែកញ្ញា ក្រុមហ៊ុន​របស់លោក នាំចេញ​ពលករ​ទៅកាន់​ប្រទេស​ជប៉ុន​បានមិនដល់ ១០០នាក់​នោះទេ ធ្លាក់ចុះ​ដល់ទៅ ៩០% ធៀបនឹង​ខែ​កញ្ញា ឆ្នាំមុន ជាក់ស្តែង​ពួកគេ គួរតែ​ត្រូវបាន​ចាកចេញ​ពី​វៀតណាម ជាយូរ​មកហើយ ប៉ុន្តែ​ដោយសារតែ​វិបត្តិ​កូវីដ-១៩ បានធ្វើ​ឲ្យ​ស្ថានការណ៍​សេដ្ឋកិច្ច​ក្នុងប្រទេស​ជាច្រើន​កាន់​តែលំបាក និងទីផ្សារ​ការងារ​ត្រូវបាន​កាត់បន្ថយ។

ទោះបីជា ប្រទេសជប៉ុន នៅតែ​មានតម្រូវការ​នាំចូល​កម្លាំង​ពលកម្ម​ខ្ពស់​ក៏ដោយ ដំណើរការ​នៃការ​ត្រួតពិនិត្យ​សុខភាព ដើម្បី​ទទួល​បាន​លិខិត​បញ្ជាក់​សុខភាព គឺចំណាយ​ពេលច្រើន ហើយសំបុត្រ​យន្តហោះ ក៏មាន​តម្លៃថ្លៃជាងមុន​ ដែលជា​ឧបសគ្គ​នៃការទាញ​យក​កម្លាំង​ពលកម្ម​ពីក្រៅប្រទេស។

សូមជម្រាប​ដែរថា កាលពីឆ្នាំ ២០១៩កន្លងទៅ ពលករ​វៀតណាមជាង ១៤ម៉ឺននាក់ បានចាក​ចេញ​ទៅធ្វើការ​នៅក្រៅ​ប្រទេស កើនឡើង​ជាង ៣% ធៀបនឹង​ឆ្នាំ ២០១៨៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងពង្រឹងការនាំចេញកសិកម្មឲ្យបាន​ ៤០ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសវៀតណាមបាននិងកំពុងដុតដៃដុតជើងធ្វើយ៉ាងណាជំរុញនូវវិធានការជាច្រើន ដើម្បី អាចរក្សាបាននូវសន្ទុះនៃការនាំចេញផលិតផលកសិកម្មនៅឆ្នាំ២០២០...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ