
សំដៅបូកសរុបសមិទ្ធផល បញ្ហាប្រឈម និង ទិសដៅអាទិភាព សម្រាប់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប., ឯកឧត្ដម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្ដមជាសមាជិក គ.យ.ប. និង ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គ.យ.ប.។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចជូនអង្គប្រជុំថា ផ្អែកតាមក្របខ័ណ្ឌពេលវេលានៃក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្ត យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់ កាលទី១ (M&E-PS1), ក្រសួង ស្ថាប័នត្រូវរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ យ៉ាងយូរ ២ខែ បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធនីមួយៗ ដើម្បីរាយការណ៍អំពីអត្រាសម្រេចបាននៃចំណុចដៅរបស់ សូចនាករសមិទ្ធកម្មគន្លឹះ (KPI) ដែលបានកំណត់។ របាយការណ៍វឌ្ឍនភាពឆ្នាំ២០២៤ នេះ គឺជារបាយការណ៍វឌ្ឍនភាពលើកទី១ នៃការតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាកិច្ចការយុទ្ធសាស្រ្តផង និងជាឧបករណ៍និងទុនផង សម្រាប់ប្រមុខរាជរដ្ឋាភិ បាល ដឹកនាំ និងតម្រង់ ទិសលើ ការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ឱ្យបានជោគជ័យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង បន្តកិច្ចដំណើរការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចជូន ប្រជាពលរដ្ឋ និង ប្រទេសជាតិទាំងមូល ហើយការរៀបចំរបាយការណ៍វឌ្ឍនភាពនេះ គឺមានសារៈសំខាន់ ដើម្បីវាស់វែងសមិទ្ធកម្មនៃការអនុវត្ត គោលនយោបាយរបស់ក្រសួង ស្ថាប័ន សម្រាប់ ជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្រ្ត និង គោលនយោបាយតម្រង់ទិស និងដាក់ចេញនូវវិធានការអន្តរាគមន៍នានា។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកមុខងារ តាមដានត្រួតពិនិត្យ និង វាយតម្លៃ ជាមុខងារយុទ្ធសាស្រ្ត របស់ រាជរដ្ឋាភិបាល និង បានស្នើ ឱ្យ មាន ការផ្សារ ភ្ជាប់ កិច្ច ការនេះទៅនឹង ការកែទម្រង់ មុខងារ សាធារណៈជាពិសេស ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុង រដ្ឋ បាល សាធារណៈ។

អង្គប្រជុំបានពិភាក្សាយ៉ាង ផុសផុល លើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដែល សម្រេចបានជាច្រើន លើទិដ្ឋភាព សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមមាន៖ កំណើន សេដ្ឋកិច្ច សន្តិសុខនិងយុត្តិធម៌សង្គម ភាពក្រីក្រ គ្រោះ មហន្តរាយ មុខងារសាធារណៈ ការអប់រំ សុខាភិបាល គាំពារសង្គម ការងារ ការ វិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាស ធុនតូចនិង មធ្យម កសិកម្ម និងការអភិវឌ្ឍជនបទ ជាដើម។ ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំក៏បានលើកឡើងអំពី បញ្ហាប្រឈម ដែលក្រសួង ស្ថាប័នបានជួបប្រទះ ដូចជាកង្វះកិច្ចសហការរវាងគ្នា នឹង គ្នា , កង្វះធនធានថវិកាគាំទ្រ, កង្វះទិន្នន័យស្ថិតិ និងជាពិសេសសមត្ថភាពមន្ត្រីពុំទាន់ឆ្លើយតបទៅនឹងជំនាញបច្ចេកទេស។ល។លទ្ធផលនៃកិច្ច ការតាមដាននិង ត្រួតពិនិត្យនេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់ រាជរដ្ឋាភិបាល នីតិកាល ទី៧ ក្រោមការដឹកនាំដ៏ឈ្លាស វៃ ស្វាហាប់ និង ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ តាមដានវឌ្ឍនភាព និង សមិទ្ធកម្មរបស់ ក្រសួង ស្ថាប័នលើ ការអនុវត្ត គោលនយោបាយ កម្មវិធីអាទិភាព និង វិធានការ គន្លឹះនានា ដើម្បីឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងក្នុងកិច្ច ដំណើរការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានផ្តល់ កិច្ច សហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់ ធាតុ ចូល ព្រមទាំងបានចូលរួមយ៉ាងសកម្ម និង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុង ការពិនិត្យ ពិភាក្សា និង ផ្តល់ យោបល់ ដើម្បីឱ្យការរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៤ នេះ មានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប.ដែលបានសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងការវិភាគទិន្នន័យ និង ពិនិត្យលើ ធាតុចូល ដែល ទទួល បាន ដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាពនេះ។ ជាចុងក្រោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យតំណាងក្រសួង ស្ថាប័នរាយការណ៍ អំពី លទ្ធផល នៃ កិច្ចប្រជុំ នេះ ជូន ថ្នាក់ ដឹកនាំ និងណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសហការជាមួយក្រសួង ស្ថាប័ន និង សម្អាតរបាយការណ៍វឌ្ឍនភាពនេះ ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ ពិភាក្សា និងតម្រង់ទិស៕


















