សម្ដេច ហ៊ុន សែន

សម្ដេច ហ៊ុន សែន៖ កម្ពុជាបើកចំហជានិច្ចសម្រាប់បណ្ដាប្រទេស និងវិស័យឯកជន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់


ដើម្បីចូលរួមដោះស្រាយបញ្ហាថាមពល អាកាសធាតុ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ថា កម្ពុជា នឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៦៤,៦លានតោន សមមូលឧស្ម័នកាបូនិក ត្រឹមឆ្នាំ២០៣០។ បន្ថែមនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានបើកចំហសម្រាប់បណ្ដាប្រទេស និងវិស័យឯកជន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការផ្ដល់ឥណទានផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ

បញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងបន្តគំរាមកំហែង ដល់មនុស្សជាតិ។ នៅក្នុងវាទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ នៅថ្ងៃទី៣ ខែកញ្ញា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជា បើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា បានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់ជាតិ ដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័ន កាបូនិក ត្រឹមឆ្នាំ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់។ បន្ថែមលើនេះ កម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថា នឹងចប់សព្វគ្រប់នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩នៅអាស៊ាន ដែលអ្នកគួរដឹង

ព័ត៌មាន
ទោះបីជាមានការចាក់វ៉ាក់កូវីដ១៩ជូនពលរដ្ឋជាច្រើននៅក្នុងតំបន់អាស៊ាន ក្ដី ក៏កូវីដ-១៩ នៅតែបន្តអុកឡុក និងរីករាលដាលប្រទេសក្នុងតំបន់អាស៊ានដដ…

កូវីដ-១៩ ធ្វើឲ្យវៀតណាមមានឱនភាពពាណិជ្ជកម្មកើនដល់ ៣.៧០០លានដុល្លារអាមេរិក

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែសីហា កន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម ជួបនូវឱនភាពពាណិជ្ជកម្មជាង ៣ពាន់ ៧០០លានដុល្លារអាមេរិក ដោយគ្រាន់តែ ឱនភាពពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ