វិស័យការបរទេស

តើការលាតត្រដាងទង្វើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា អាចក្លាយជាសម្ពាធរុញច្រានឱ្យមានការចរចាឡើងវិញដែរទេ?


នៅក្នុងកិច្ចសម្ភាសដ៏កម្រ និងមានសារសំខាន់ជាមួយសារព័ត៌មានអន្តរជាតិ Reuters សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលាតត្រដាងពីការរំលោភបំពានអធិបតេយ្យភាពកម្ពុជា ពីសំណាក់យោធាថៃ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពរួចហើយក៏ដោយ។ សម្តេចធិបតី បានលើកឡើងពីសកម្មភាពរបស់យោធាថៃ ដែលបានចូលមកកាន់កាប់ទឹកដីកម្ពុជា យ៉ាងជ្រៅ និងបង្កជាឧបសគ្គដល់ការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញរបស់ជនភៀសសឹកកម្ពុជា។
វិស័យការបរទេស
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកកិច្ចសម្ភាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយសារព័ត៌មាន Reuters គឺជាសារដ៏សំខាន់ក្នុងការទាញសហគមន៍អន្តរជាតិ ឱ្យងាកមកចាប់អារម្មណ៍ និងពិនិត្យជាក់ស្ដែងពីស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញរូបនេះសង្កេតឃើញថា ស្របពេលដែលកម្ពុជា កំពុងអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ តែយោធាថៃ ឯនោះវិញ នៅតែបន្តរុលចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ក្រោយបទឈប់បាញ់បានចូលជាធរមាន និងបានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអស់ជាច្រើន។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈការលាតត្រដាងជាអន្តរជាតិ របស់សម្តេចធិបតី នឹងធ្វើឱ្យភាគីថៃ អាចនឹងពិចារណាក្នុងការវិលទៅរកតុចរចាជាមួយកម្ពុជា តាមរយៈយន្តការ JBC និងយន្តការនានាដែលមានស្រាប់ឡើងវិញ។

​ដោយឡែក លោកសេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការផ្ដល់កិច្ចសម្ភាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយសារព័ត៌មានអន្តរជាតិ គឺបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង នៃការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ការលាតត្រដាងពីទង្វើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជានេះ វាមិនត្រឹមតែទាក់ទាញឱ្យសហគមន៍អន្តរជាតិ ឱ្យងាកមកចាប់អារម្មណ៍លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុណ្ណោះទេ តែថែមទាំងអាចក្លាយជាសម្ពាធដល់ប្រទេសថៃ ឱ្យងាកមកចរចាដោយសន្តិវិធីជាមួយកម្ពុជា ឡើងវិញផងដែរ។ លោកសង្កត់ធ្ងន់ថា កម្ពុជា ត្រូវរក្សាគោលជំហររឹងមាំ និងម៉ឺងម៉ាត់ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាចម្បង ហើយមិនត្រូវឱនលំទោនចំពោះសម្ពាធណាមួយដែលផ្ទុយពីការពិតនោះឡើយ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះឱ្យបានដាច់ស្រឡះ។

​គួរបញ្ជាក់ថា នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន រ៉យទ័រ នៅសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី១៧ ខែកុម្ភៈ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលាតត្រដាងច្បាស់ៗថា កងទ័ពថៃ កំពុងកាន់កាប់ទឹកដីកម្ពុជា ចូលយ៉ាងជ្រៅ និងជាច្រើនទីតាំង បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ទង្វើឈ្លានពានរបស់ថៃ​ បានរារាំងសិទ្ធិរបស់ពលរដ្ឋកម្ពុជាក្នុងការរស់នៅលើដីកំណើតខ្លួនឯង។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានអំពាវនាវឱ្យមានការប្រើប្រាស់យន្តការបច្ចេកទេស និងការគោរពតាមសន្ធិសញ្ញា ដែលមានស្រាប់ ជាពិសេសការដំណើរការឡើងវិញនូវគណៈកម្មការ JBC ដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងនៃប្រទេសទាំងពីរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើការឈប់សម្រាករយៈពេលវែងរបស់ជនជាតិចិន ក្នុងឱកាសចូលឆ្នាំចិន អាចរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា ទេ?

ជាទូទៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រោងចក្រស្ទើតែទាំងអស់នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក ត្រូវបិទទ្វារទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ