អត្ថបទក្រុមហ៊ុន

អេ អឹម ខេ សហការជាមួយវិទ្យាស្ថាន សាន់រ៉ាយស៍ ដើម្បីផ្សារភ្ជាប់ការសិក្សា និងការងារជាក់ស្ដែង


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងវិទ្យាស្ថាន សាន់រ៉ាយស៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងផ្សារភ្ជាប់ចំណេះ ជំនាញនិស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗជាមួយនឹងការអនុវត្តការងារជាក់ស្តែងស្របតាមជំនាញរបស់ពួកគេ និងតម្រូវការទីផ្សារការងារក្នុងស្ថាប័នហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។
អេ អឹម ខេ សហការជាមួយវិទ្យាស្ថាន សាន់រ៉ាយស៍ ដើម្បីផ្សារភ្ជាប់ការសិក្សា និងការងារជាក់ស្ដែង

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយមានការចូលរួមដោយលោក លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងលោក រ៉េន ផារី នាយកចាត់ការទូទៅនៃវិទ្យាស្ថានសាន់រ៉ាយស៍ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

តាមរយៈកិច្ចសហការនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្ដល់ឱកាសដល់សិស្សានុសិស្សនៃវិទ្យាស្ថាន សាន់រ៉ាយស៍ មកហាត់ការនៅក្នុងគ្រឹះស្ថាន ក៏ដូចជារៀនសូត្រពីដំណើរការនៅក្នុងស្ថាប័នហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន និងជាបទពិសោធន៍សម្រាប់អាជីពការងាររបស់ពួកគេទៅថ្ងៃអនាគត។ ក្រៅពីនោះ អេ អឹម ខេ និងវិទ្យាស្ថាន សាន់រ៉ាយស៍ ក៏នឹងសហការគ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់បុគ្គលិកកឲ្យស្របទៅតាម គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយស្ថាប័នដទៃទៀតជាច្រើន។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន សាន់រ៉ាយស៍ ជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជា ដែលទទួលបាននូវសិទ្ធិក្នុងការបង្រៀនជំនាញផ្នែក ណិតវើក (Network Engineer) ពីក្រុមហ៊ុន សីសស្គូ (Cisco) សហរដ្ឋអាមេរិក និងផ្តល់សិទ្ធិក្នុងការទទួលត្រួតពិនិត្យការប្រលងសញ្ញាប័ត្រ គ្រប់ជំនាញ ផ្នែកព័ត៌មាន IT ។




អត្ថបទបន្ទាប់


ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទទួលបានការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដ…

ថ្នាក់ដឹកនាំ CSX៖ វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជានឹងបន្តកើនដល់៥ម៉ឺននាក់ក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០២៣

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានបង្ហាញក្ដីរំពឹងថា នៅឆ្នាំ២០២៣នេះ ផ្សារមូលបត្រកម្ពុជា នឹងទទួលបានការស្នើសុំចុះបញ្ជីបន្ថែមទៀត និងបានព្យាករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ