យុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ

យុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ស្តីអំពីព័ត៌មានមណ្ឌលសុខភាព និងសាលារៀន


អង្គការក្រៅរដ្ឋាភិបាលសរុបចំនួន៧ ក្នុងរាជធានីភ្នំពេញនិងតាមណ្តាខេត្តមួយចំនួន ដែលជាដៃគូអនុវត្ត គម្រោងការច្នៃប្រតិដ្ឋថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា ហៅកាត់ថា(ISAC) បានចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌សម្រាប់ប្រជាពលរដ្ឋ(I4C)។
យុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ

យុទ្ធនាការមួយនេះ ប្រព្រឹត្តទៅរយៈពេល១ខែ នៅលើប្រព័ន្ធបណ្តាញសង្គម ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយផ្តោតទៅលើ «សិទ្ធិ ស្ដង់ដារ ការបំពេញការងារ និងថវិការបស់មណ្ឌលសុខភាព»​ និង «សិទ្ធិ ស្តង់ដារ ការបំពេញការងារ និងព័ត៌មានអំពីថវិកានៅសាលារៀន»។

ការអនុវត្តនេះ គាំទ្រដល់ការប្តេជ្ញាចិត្តផ្នែកនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់ពលរដ្ឋ ពង្រឹងភាពជាដៃគូវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពលរដ្ឋ ព្រមទាំងពង្រីកគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមទាំងនោះ ឱ្យកែលម្អការផ្តល់សេវាសាធារណៈ បានកាន់តែមានប្រសិទ្ធភាព។

លោក ទន់ យូហៀង មន្ត្រីជំនាញគណនេយ្យភាពសង្គមនៃអង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០(FHI360) បានថ្លែងឲ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌សម្រាប់ប្រជាពលរដ្ឋ (I4C)នេះ គឺតែងតែធ្វើឡើងនៅរាងរាល់ខែមករា ដល់ ខែមីនា ប៉ុន្តែយុទ្ធនាការតាមប្រព័ន្ធបណ្តាញសង្គមនេះ គឺមានរយៈពេល១ខែប៉ុណ្ណោះ ក្រៅពីនោះ​ គឺធ្វើការផ្សព្វផ្សាយបែបប្រពៃណី ដោយអង្គការដៃគូថ្នាក់ខេត្ត និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នឹងចុះធ្វើការផ្សព្វផ្សាយផ្ទាល់តែម្តង ទៅដល់ពលរដ្ឋនៅតាមទីប្រជុំជន និងវត្តអារាមជាដើម។

លោក ទន់ យូហៀង៖«យើងធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដើម្បីលោកបានយល់ និងអាចប្រើប្រាស់ ព័ត៌មានអំពីសិទ្ធិរបស់ពលរដ្ឋ សេវាសាធារណៈ ស្តង់ដារសេវា និងការបើកចំហថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសសកម្មចូលរួម ក្នុងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម ដើម្បីលើកកម្ពស់សេវានៅមូលដ្ឋាន។ យើងរំពឹងទុកថា បន្ទាប់ពីប្រជាពលរដ្ឋទទួលបានព័ត៌មានទំាងនេះ លោកនឹងសកម្មចូលរួមក្នុងការពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និង ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន»។

លោកយូហៀងថា គម្រោង (ISAC) គឺជាការផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើងសម្រាប់សេវាសាធារណៈ តាមរយៈការងារ គណនេយ្យភាពសង្គម និងលើកកម្ពស់ការចូលរួម ព្រមទាំងកិច្ចសន្ទនាជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ភូមិ ក្នុងតំបន់គោលដៅ ជាមួយអាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងដល់គុណភាពសេវាសាធារណៈទាំងអស់នោះ។

គួរបញ្ជាក់ថា គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា(ISAC) ទទួលការគាំទ្រពីមូលនិធិពីទីភ្នាក់សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០(FHI360) ដែលមានរយៈ៥ឆ្នាំ (២០១៩-២០២៤) ក្នុងតំបន់គោលដៅ នៃក្រុងមួយចំនួនដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពត កណ្តាល កំពង់ឆ្នាំង និងភ្នំពេញជាដើម៕

None



អត្ថបទបន្ទាប់


ការបង្ហាញ​ពីភាព​ជោគជ័យ​មួយ​ទៀត​នៃ​កម្មវិធី​បណ្តុះបណ្តាល​របស់​សហគ្រិន​ខ្មែរ តាមរយៈ​ធុរកិច្ច​ថ្មី ឌីឡៃថ៏ថេក សហគ្រិន​ដែល​បញ្ចប់​ការសិក្សា​ពីកម្មវិធី​ អង្គរ500 ទទួល​បាន​ការវិនិយោគពី​ក្រុមហ៊ុន អាយជីគ្រុប

សហគ្រិនដែលបានបញ្ចប់វគ្គសិក្សាក្នុងកម្មវិធី សហគ្រិនខ្មែរ, លោក ឡាយ វីឡា នាយកប្រតិបត្តិក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយ…

ធនាគារ ប្រៃសណីយ៍កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ អនុញ្ញាតឱ្យអតិថិជនដកប្រាក់ឆ្លងម៉ាស៊ីនATMគ្នា ដោយឥតគិតថ្លៃ

ធនាគារ ប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នា ដើម្បីផ្តល់ជូនអតិថិជន នួវភាពងាយស្រួលក្នុងការប្រើប្រាស់ប័ណ្ណATM ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ